ភាគទី ១៨ : ខ្ញុំនឹងសម្លាប់នាង

370 35 0
                                    

"លោកប្រធានត្រូវការទៅមន្ទីរពេទ្យដែរឬទេ?" លេខានាយសួរទៅនាយទាំងក្ដីបារម្ភជាខ្លាំងព្រោះនាងឃើញថាជុងហ្គុគមិនសូវបានហូបអីនិងមិនសូវបានគេងគ្រប់គ្រាន់ដោយសារការងារក្រុមហ៊ុនរវល់គ្មានថ្ងៃស្វាង ហើយណាមួយនាយក្អួតសឹងតែរាល់ថ្ងៃទៀតផង បើនាយហ៊ានតែបន្តធ្វើការទៅមុខទៀតនាយច្បាស់ជាសន្លប់លែងដឹងខ្លួនឡើងវិញហើយ ហើយនាងក៏មិនចង់អោយមានរឿងអាក្រក់បែបនេះកើតឡើងទៅកាន់លោកប្រធានសង្ហាររបស់នាងនោះទេ។

"ខ្ញុំមិនត្រូវការទេ នាងក៏ដឹងថាក្រុមហ៊ុនរបស់យើងរវល់ខ្លាំងណាស់ បើសិនជាអោយខ្ញុំទៅពេទ្យនោះ មានអ្នកណាជួយធ្វើការងារនិងធ្វើជាដៃជាជើង សម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់យើងទាំងអស់នេះ?" នាយនិយាយដោយប្រើសម្លេងគ្មានកម្លាំង ពេលនេះសូម្បីតែនិយាយនាយមិនសឹងនឹងមានកម្លាំងនិយាយផង ចុះទម្រាំតែបន្តធ្វ់ការទៀតនាយនឹងទៅជាយ៉ាងណាទៅ?

"តែថា~~~~" នាងនៅមានៈចង់អោយជុងហ្គុគទៅពេទ្យទៀត ពេលនេះនាងមើលសភាពជុងហ្គុគមិនយល់ទាល់តែសោះ ណាមួយនាងមិនចង់អោយជំងឺស្រាលក្លាយទៅជាជំងឺធ្ងន់នោះទេ តែថានាងនិយាយមិនទាន់បាននិយាយបានប៉ុន្មានម៉ាត់ផង ក៏ត្រូវជុងហ្គុគនិយាយកាត់នាងមិនអោយនាងបន្តមានៈចង់អោយនាយទៅពេទ្យទៀតនោះទេ ព្រោះនាយគិតថាជំងឺប៉ុណ្ណេះមិនអាចធ្វើអោយនាយស្លាប់នៅនឹងកន្លែងនោះទេ។

"នាងមានការងារអី ក៏ទៅធ្វើបន្តទៀតទៅមិនបាច់នៅចាំមើលថែខ្ញុំទេ ព្រោះខ្ញុំនឹងមិនស្លាប់ដោយសារតែឈឺតិចៗស្រាលៗអីបែបនោះទេ" នាយដេញនាងអោយទៅធ្វើការរបស់នាងបន្ត ព្រោះបើនាងនៅតែបន្តបារម្ភនិងមើលថែនាយទៀតនោះការងារនឹងគរដូចទៅជាភ្នំហើយ និងគ្មានអ្នកធ្វើឥលូវហើយ ឬក៏ធ្វើលែងទាន់ឥលូវហើយ។

"ចាស៎" នាងរៀងស្ទាក់ស្ទើរបន្តិច ណាមួយបារម្ភពីសុខភាពជុងហ្គុគ ណាមួយបារម្ភខ្លាចក្រែងធ្វើការងារមិនហើយ ហើយការសម្រេចចិត្តចុងក្រោយនាងគឺការទៅធ្វើការងារបន្ត បើនាងចចេសចង់នៅមើលថែទាំជុងហ្គុគនោះជុងហ្គុគច្បាស់ជានឹងដេញនាងចេញជាមិនខាន និយាយត្រង់ទៅនាងខ្លាចអត់ការងារធ្វើដែេនឹង។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now