ភាគទី ២១: ស្ដាយក្រោយ?!

360 31 0
                                    

"គួរតែវះពីណាមកមុនទៅបានវាមើលទៅល្អ?" វ៉ូអុនសួរទាំងសម្លឹងមើលមុខថេយ៌ទាំងមានស្នាមញញឹមបែបកំណាចនៅដិតជាប់នៅលើថ្ពាល់របស់គេ ឯថេយ៌វិញមិនហ៊ានរើនោះទេព្រោះមុខកាំបិតដ៏ស្រួចបានដិតនៅលើស្បែកពោះរបស់គេ បើគេហ៊ានតែកម្រើកបន្តិចនោះវាអាចនឹងមុតធ្លុះស្បែកចាក់ចូលទៅខាងក្នុងសាច់របស់គេដែលអាចបណ្ដាលអោយហូរឈាមចេញមកខាងក្រៅបាន។

"វ៉ូអុនបងសុំអង្វរឯង ឯងកុំធ្វើរឿងដែលខុសអី ឯងនៅក្មេងឯងនៅមានអនាគតដ៏ភ្លឺស្វាងមួយ ហើយឯងនឹងអាចជួបជាមួយនឹងមនុស្សដែលឯងស្រឡាញ់ ឯងអាចនឹងស្រឡាញ់គេជាងឯងស្រឡាញ់បង ហើយគេនឹងអាចតបក្ដីស្រឡាញ់មកឯងវិញ ឯងអាចរកក្ដីសុខខ្លួនឃើញ បើឯងហ៊ានតែធ្វើខុសនៅពេលនេះឯងនឹងស្ដាយក្រោយអស់មួយជីវិតណា ហើយទោះបីជាបងគ្មានកូនរបស់ជុងហ្គុគ ឬក៏គ្មានជុងហ្គុគបងក៏មិនអាចទទួលយកក្ដីស្រឡាញ់របស់ឯងបាននោះដែរ ទោះបីជាពេលនេះមានគេឬមួយក៏គ្មានគេក៏ដោយក៏ទីបញ្ចប់វានៅតែដូចគ្នាដដែលនោះទេ វានឹងគ្មានអ្វីផ្លាស់ប្ដូរបានឡើយ" ថេយ៉ុងនិយាយបកស្រាយនិងលួងលោមចិត្តគំនិតវ៉ូអុនអោយគេបានគិតអោយបានដិតដល់ខ្លះគេមិនចង់អោយវ៉ូអុនធ្វើនូវអ្វីដែលខុសនោះទេ។

"ស្ដាយក្រោយ? សម្រាប់ខ្ញុំគឺគ្មានពាក្យថាស្ដាយក្រោយនោះទេ ហើយខ្ញុំចង់ប្រាប់បងថាខ្ញុំនឹងមិនស្រឡាញ់អ្នកណាដូចទៅនឹងខ្ញុំស្រឡាញ់បងនោះទេ ព្រោះបងជាស្នេហាដំបូងហើយក៏ជាស្នេហាចុងក្រោយដូចគ្នាដែរ" វ៉ូអុននិយាយទាំងសង្កត់កាំបិតរាងខ្លាំងទៅលើស្បែករបស់គេដែលបណ្ដាលអោយមានឈាមហូរចេញមក

"អូយ!" ថេយ៌ស្រែកទាំងឈឺចាប់ តែគេមិនបានឈឺខ្លាំងនោះទេ ព្រោះថាវ៉ូអុនចាក់ស្រាលតែប៉ុណ្ណោះ គ្រាន់តែវារៀងចុកនិងផ្សារបន្តិចបន្តួច។

ឈាមនៅមុខរបួសរបស់ថេយ៌ចាប់ផ្ដើមហូរចេញមកក្រៅពីតិចមកច្រើនឡើងៗ ហើយមុខរបួសតូចចាប់ផ្ដើមក្លាយទៅជាមុខរបួសធំ វ៉ូអុនបានដកកាំបិតចេញរួចក៏ដើរតម្រង់មករកតួខ្លួនខាងលើរបស់ថេយ៌ រួចក៏កាន់ដងកាំបិតមកដាក់នៅលើផ្ទៃមុខដ៏ស្រស់ស្អាតនិងម៉ដ្ឋរលោងរបស់ថេយ៌។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now