Part 3

2.8K 229 4
                                    

ពេលរាត្រីឈានចូលមកដល់ជីមីនបានបើកភ្នែកប្រឹមៗសម្លឹងមើលជុំវិញខ្លួនរបស់គេ។ ជីមីនបានដឹងថាគេបាននៅក្នុងបន្ទប់យ៉ុងហ្គី។ ជីមីនក៏ចាប់ផ្តើមភ័យខ្លួនគេក៏ងើបអង្គុយយ៉ាងប្រញាប់ប្រញាល់។ ប៉ុន្តែសំណាងល្អយ៉ុងហ្គីមិននៅក្នុងបន្ទប់ទេ។ ជីមីនបានឈានជើងចុះពីលើពូកនឹងដើរចេញទៅខាងក្រៅទាំងភ័យខ្លាច។ 

"ហេតុអីក៏ប៉ុណ្ណឹងពួកអែងធ្វើមិនកើត!!" យ៉ុងហ្គីដែលនៅខាងក្រោមបានស្រែកនឹងគោះតុមួយទំហឹងហាក់ដូចជាកំពុងខឹងនរណាម្នាក់។

"ចៅហ្វាយអោយពួកយើងសុំទោស" អក្សរក្សយ៉ុងហ្គីលុតជង្គង់អោនមុខចុះនៅមុខយ៉ុងហ្គី។ 

"បើសិនជាបញ្ហានេះដោះស្រាយមិនបានយើងនឹងបាញ់ពួកគេអែងអោយធ្លុះខួរជាមិនខាន!!!!!" យ៉ុងហ្គីគប់ក្រដាសទៅពួកគេមួយទំហឹងក៏អង្គុយចុះវិញ។

"ជីមីន" អ្នកបម្រើម្នាក់បានមកពីក្រោយជីមីនដែលកំពុងឈរមើលយ៉ុងហ្គីមកពីខាងលើនោះ។ ជីមីនក៏ភ្ញាក់នឹងស្រែកបន្តិចដែលធ្វើអោយយ៉ុងហ្គីងាកទៅមើលជីមីន។

"ហឹសស្មានតែងាប់ហើយ" យ៉ុងហ្គីងើបឈរមើលទៅកាន់ជីមីនរួចក៏ដើរឡើងទៅចាប់ទាញដៃជីមីនចុះមកក្រោម។

"លោកខ្ញុំគ្មានកម្លាំងទេ" ជីមីនព្យាយាមចុះតិចៗប៉ុន្តែយ៉ុងហ្គីនៅតែទាញជីមីនមួយទំហឹងចុះមក។

"សុីញ៉េនៅលើក្រដាសនេះទៅ" យ៉ុងហ្គីគប់ប៊ិចទៅជីមីនរួចក៏ចង្អុលទៅកាន់ក្រដាស។

ជីមីនមិនហ៊ានប្រកែកគេក៏ដើរទៅសុីញ៉េនៅលើក្រដាសនោះដោយមិនបានអានវាជាមុន។ ប៉ុន្តែគេបានចាប់អារម្មណ៏លើពាក្យ១ឆ្នាំ។

"យើងទុកពេលអោយអែងមួយឆ្នាំគឺវាស្មើរនឹង៣៦៥ថ្ងៃ" យ៉ុងហ្គីញញឹមមើលទៅលើក្រដាសនោះ។

"គឺ?" ជីមីន។

"ស្រឡាញ់យើង" យ៉ុងហ្គីនិយាយរួចក៏ដើរទៅខាងលើ។

ជីមីនឈរធ្មឹងដូចគ្មានប្រលឹងប្រលះក្នុងខ្លួន។ តើអោយជីមីនស្រឡាញ់បានយ៉ាងម៉េចបើតែងតែធ្វើបាបគេយ៉ាងនេះ? 

"ហឹម" ជីមីនដកដង្ហើមធំនឹងមើលទៅអ្នកបម្រើនោះ។

"ជីមីនខ្ញុំសង្ឃឹមថាអែងនឹងដោះស្រាយបញ្ហាទាំងអស់នោះរួចណា" អ្នកបម្រើនោះញញឹមលើកទឹកចិត្តជីមីនរួចក៏ដើរទៅធ្វើការងារគេបន្ត។

365 ថ្ងៃWhere stories live. Discover now