Part 8

2.3K 214 23
                                    

កន្លងអស់រយះពេល១អាទិត្យទៀតហើយគឺបាន១៤ថ្ងៃហើយនៅសល់រយះពេលយូរទៀតដែលជីមីនត្រូវទ្រាំរងគ្រោះដោយសារតែយ៉ុងហ្គី។ ពោះជីមីនចាប់ផ្តើមធំម្តងបន្តិចៗហើយ។ យ៉ុងហ្គីមិនទាន់ដឹងរឿងនេះទេ។ ជីមីនកាន់តែរងទុក្ខពីមួយថ្ងៃទៅមួយថ្ងៃគ្មានពេលសម្រាកឡើយ។ បញ្ហាទាំងផ្លូវកាយនឹងផ្លូវចិត្តទាំងតែមានដល់ជីមីន។ ជីមីនទ្រាំរស់នៅទាំងវេទនាបែបនេះក៏ព្រោះតែកូនក្នុងពោះរបស់គេ។ 

"ថ្ងៃនេះមានប៉ាម៉ាក់ក្មេករបស់យើងមកកុំបង្កបញ្ហាអោយសោះ" យ៉ុងហ្គីនិយាយជាមួយជីមីនដែលកំពុងតែរៀបចំបន្ទប់នោះ។

"ម៉ាក់ប៉ាក្មេក?" ជីមីនឈរភាំងទម្លាក់របស់របរពីលើចោលទាំងអស់នឹងមើលទៅយ៉ុងហ្គី។

"ត្រូវហើយ!!យ៉ាងម៉េច?" យ៉ុងហ្គីធ្វើជាសួរឌឺទៅជីមីន។

"លោកចង់មានន័យថាម៉េច?" ជីមីន។

"យើងត្រូវតែរកគ្រួសារនឹងមានក្តីសុខផ្ទាល់ខ្លួនហើយមិនបាច់សួរនាំច្រើនទេ" យ៉ុងហ្គីក៏ចុះទៅខាងក្រោមបាត់ដោយទុកអោយជីមីនខូចចិត្តម្នាក់អែង។

"ខ្ញុំមិនអាចអោនអោយកូនរបស់ខ្ញុំកំព្រាឪពុកនោះទេ" ជីមីនជូតទឹកភ្នែកចេញនឹងចុះទៅខាងក្រោមក៏ឃើញយ៉ុងហ្គីកំពុងអង្គុយជិតនារីម្នាក់យ៉ាងស្និទ្ធស្នាល។ 

ជីមីនក៏ដើរចុះទៅខាងក្រោមរួចក៏ញញឹមស្វាគមន៏ពួកគេ។

"ជម្រាបសួរលោកពូអ្នកមីង" ជីមីនញញឹមនឹងអោនគោរពពួកគេទាំងពីរបន្តិច។

"អរបាទ/ចាស" អ្នកទាំងពីរក៏ញញឹមមើលទៅជីមីនយ៉ាងស្រទន់។

"ជីមីន" នារីដែលអង្គុយក្បែរយ៉ុងហ្កីនោះក៏ហៅឈ្មោះជីមីនដែលធ្វើអោយពួកគេភ្ញាក់ផ្អើល។

"ស្ទេឡា?"​ជីមីនជ្រួញចិញ្ចើមចូលគ្នាបន្តិច។

"ត្រូវហើយគឺយើងណា" ស្ទេឡាក៏ងើបទៅអោបជីមីនៗក៏អោបវិញ។

"ហេតុអីក៏អែងនៅទីនេះ" ស្ទេឡាសួរទៅជីមីន។

"អរគឺយើងបម្រើនៅទីនេះ" ជីមីនក៏ញញឹមដាក់ស្ទឡាបន្តិច។ យ៉ុងហ្គីភ្ញាក់ព្រើតនូវសម្តីរបស់ជីមីន។

365 ថ្ងៃOn viuen les histories. Descobreix ara