Part 16

2.1K 170 5
                                    

យ៉ុងហ្គីនឹងជីមីននៅពេលចប់រួចសព្វគ្រប់ក៏យ៉ុងហ្គីបីជីមីនដាក់ចូលឡានត្រឡប់ទៅវិមានវិញ។(ឃោរឃៅណាស់ទាល់តែកូនគេសន្លប់)។

"លោកប្រុសនេះមានរឿងអី?" អ្នកបម្រើម្នាក់រត់មកទាំងភ័យត្រហេបត្រហប់មកក្បែរយ៉ុងហ្គី។

"គ្មានអីទេបង" យ៉ុងហ្គីនិយាយរួចក៏បីជីមីណដើរចូលទៅក្នុងបាត់ដោយទុកអោយអ្នកបម្រើនឹងអក្សរក្សដែលនៅវិមានពេញមួយថ្ងៃនោះឆ្ងល់។

"លោកប្រុសកំពុងធ្វើអីនឹង?"

"គាត់ធ្វើបាបលោកប្រុសជីមីនទៀតហើយ?" 

"អ្នកណាទៅនឹង?" 

"ឆ្កួតៗៗមិនឃើញទេហេសលោកប្រុសរបូតលេវអាវនឹងលោកប្រុសជីមីនមានតែអាវធំគ្របខ្លួននេះមិនចេះគិតទេហេស?"

និយាយចប់ពួកគេក៏បំបែកផ្លូវគ្នាទៅធ្វើការរៀងខ្លួន។

យ៉ុងហ្គីដែលនៅខាងលើក្នុងបន្ទប់ជាមួយជីមីននោះក៏ដាក់អោយជីមីនគេងអោយបានស្រួលបួលគេក៏ដើរចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹក។

"យ៉ុងហ្គី?" ជីមីនដែលភ្ញាក់មកនោះក៏យកដៃញីភ្នែករកយ៉ុងហ្គី។

"យ៉ុងហ្គី?បងនៅណា?" ជីមីនចុះពីលើពូកនឹងដើរចុះទៅខាងក្រោម។

ហេតុការណ៏ដ៏គួរអោយភ្ញាក់ផ្អើលនោះមានបុរសមិនស្គាល់មុខម្នាក់សម្រុកចូលមកក្នុងវិមានទាំងមានអក្សរក្សយ៉ុងហ្គីឈរតម្រង់កាំភ្លើងមកគេនោះ។ នៅពេលជីមីនឃើញបែបនោះគេក៏ប្រញាប់រត់ដើរចូលទៅក្នុងបន្ទប់នឹងចាក់សោរអង្គុយភ៏យខ្លាច។

"ជីមីន? អូនកើតអី?" យ៉ុងហ្គីទម្លាក់កន្សែងចុះពីលើដៃរួចក៏ដើរទៅកាន់ដៃទាំងសងខាងរបស់ជីមីន។

ផូង ផូង ផូង

សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងជាប់គ្នាដែលលឺមកពីខាងក្រោមវិមាន។​យ៉ុងហ្គីរៀបនឹងចុះទៅមើលប៉ុន្តែគេមិនអាចទុកជីមីនដែលកំពុងខ្លាចបែបនេះចោលបានទេ។

"ហឹកៗៗៗយ៉ុងហ្គីគេមកទៀតហើយ" ជីមីនយំយកដៃខ្ទប់ត្រចៀកទាំងសងខាងរបស់ខ្លួន។

"អ្នកណា? ជីមីនអូនកើតអី?" យ៉ុងហ្គីមើលជុំវិញខ្លួនមុននឹងក្រសោបអោបជុំវិញ។

365 ថ្ងៃOnde as histórias ganham vida. Descobre agora