Part 10

2.6K 182 22
                                    

អស់រយះពេលជា១អាទិត្យហើយដែលយ៉ុងហ្គីល្អនឹងយកចិត្តទុកដាក់ទៅលើជីមីនមិនអោយខ្វះខាតត្រង់កន្លែងណាមួយឡើយ។ ពោះជីមីនក៏ចាប់ផ្តើមធំយ៉ុងហ្គីហាក់ដូចជាសប្បាយចិត្ត។ 

នៅព្រឹកនេះយ៉ុងហ្គីបានដឹកដៃជីមីនចុះពីលើជណ្តើរជាមួយនឹងស្នាមញញឹមនឹងថ្នាក់ថ្នមជីមីនជានិច្ច។ អ្នកបម្រើនៅខាងក្រោមញញឹមខ្ជឹបនៅពេលឃើញចៅហ្វាយខ្លួនល្អបែបនេះ។ ជីមីនញញឹមមិនបិទមាត់សោះគេស្រឡាញ់យ៉ុងហ្គីរឹតតែខ្លាំងគឺខ្លាំងជាងស្រឡាញ់ខ្លួនអែងទៅទៀត។

"ជីមីនអូនអង្គុយត្រង់នេះហើយបងទៅយកទឹកអោយណា" យ៉ុងហ្គីថើបថ្ងាសជីមីនបន្តិចក៏ញញឹមដើរទៅចង្ក្រាន្តបាយ។ ជីមីនហាក់សប្បាយពេញចិត្តនូវអ្វីដែលខ្លួនទទួលបានគេគិតថាក្តីសុខដែលគេចង់បានពេលនេះវាកើតឡើងហើយ។ ជីមីនអង្អែលពោះថ្នមៗយ៉ុងហ្គីក៏ហុចទឹកមកអោយគេល្មម។

"នេះអូនផឹកទៅទាន់នៅត្រជាក់ៗដល់បេះដូងណា" យ៉ុងហ្គីញញឹមថើបថ្ពាល់ជីមីនរួចជីមីនក៏លើកកែវនោះមកផឹក។

ពួកគេបានអង្គុយសាសងគ្នាមួយសន្ទុះជីមីនក៏ចាប់ផ្តើមឈឺពោះយ៉ាងខ្លាំង។

"អូយ............" ជីមីនស្រែកទាំងភាពឈឺចាប់។ យ៉ុងហ្គីក៏ស្ទុះងើបមកទាំងបារម្ភនឹងប្រញាប់បីជីមីនទៅមន្ទីរពេទ្យ។

" អូនទ្រាំបន្តិចទៅណាយើងទៅដល់ឥឡូវហើយ" យ៉ុងហ្គីបារម្ភពីជីមីនយ៉ាងខ្លាំងដែលទ្រាំនឹងភាពឈឺចាប់មិនបានក៏សន្លប់នៅក្នុងរង្វង់ដៃជីមីន។

នៅពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យជាច្រើនបានប្រញាប់រុញគ្រែមកទទួលជីមីននឹងយកទៅបន្ទប់សង្គ្រោះបន្ទាន់ដោយទុកអោយយ៉ុងហ្គីនៅឈររេរានៅខាងក្រៅម្នាក់អែង។

គ្រូពេទ្យទាំងអស់នោះបានពិនិត្យនឹងវះកាត់ទៅលើជីមីន។ តើវះកាត់ទៅលើអ្វីទៅ?

គ្មានអ្នកណាដឹងថាគ្រូពេទ្យទាំងអស់នោះកំពុងធ្វើអីដែល។ បន្ទាប់ពីបញ្ចប់ការងាររបស់ពួកគេ។ ពេទ្យ៣នាក់ក៏រុញជីមីនចូលបន្ទប់មួយដាច់ដោយឡែកពីគេអែងជាបន្ទប់លំដាប់។

"លោកយ៉ុង" គ្រូពេទ្យម្នាក់បានហៅយ៉ុងហ្គី។ យ៉ុងហ្គីក៏រត់ទៅតាមគ្រូពេទ្យនោះយ៉ាងប្រញាប់ប្រញាល។

365 ថ្ងៃWhere stories live. Discover now