Part 12

2.5K 190 4
                                    

"ហឹម!!!តើខ្ញុំត្រូវមើលថែគេបែបនេះ??តើអាចកើតទេ?គេនឹងមិនទទួលស្គាល់ខ្ញុំជាមិនខាន"យ៉ុងហ្គីអង្គុយគិតនៅក្បែរជីមីនដែលកំពុងព្យួរសេរ៉ូមពេទ្យនៅលើពូកនោះ។
នៅព្រឹកព្រលឹមឡើងយ៉ុងហ្គីបានរៀបចំខ្លួនប្រាណយ៉ាងស្អាតរួចចុះទៅក្រោមដើម្បីរៀបចំបបរនឹងថ្នាំអោយជីមីនខុសភ្លែកពីរាល់ដង។

"លោកប្រុសមិនបាច់ទេទុកអោយខ្ញុំជាអ្នកធ្វើវិញ" អ្នកបម្រើម្នាក់តាំងខ្លួនថានឹងធ្វើជំនួសយ៉ុងហ្គីវិញព្រោះថាខ្លាចយ៉ុងហ្គីធ្វើមិនត្រូវទៅអោយជីមីន។
"មិនអីទេ" យ៉ុងហ្គីដួសបបរដាក់ចានរួចក៍ដើរឡើងទៅខាងលើបន្ទប់គេបាត់។​ រៀបនឹងបើកទ្វារបន្ទប់ទៅហើយយ៉ុងហ្គីក៏លឺសម្លេងស្រែកហៅមកពីខាងក្រោម។

"បងយ៉ុង!!!" សម្លេងមនុស្សស្រីម្នាក់បានស្រែកមក។ យ៉ុងហ្គីហាក់បីដូចជារងចាំសម្លេងនោះមករហូតចឹងគេក៏ជ្រុះបបរពីលើដៃរួចក៏រត់ទៅអោបនាងនោះ។

"អេណាបងនឹកអូនខ្លាំងណាស់" យ៉ុងហ្គីអោបអេណាយ៉ាងពេញដៃ។ អេណាគឺជាគូរដណ្តឹងរបស់យ៉ុងហ្គីតាំងពីពេលប៉ារបស់យ៉ុងហ្គីសហការជាមួយក្រុមហ៊ុនរបស់ប៉ារបស់អេណានោះ។អេណាបានចេញពីយ៉ុងហ្គីនៅពេលដឹងថាយ៉ុងហ្គីបានធ្លាក់ខ្លួនក្រ។ តែពេលនេះនាងបានមករកយ៉ុងហ្គីវិញទាំងដែលមិនដឹងថានាងមកដើម្បីអ្វី។

"អូនក៏នឹកបងដែលយ៉ុងហ្គី" អេណាអោបយ៉ុងហ្គីពេញៗដៃដូចដែលយ៉ុងហ្គីអោបនាង។

អ្នកបម្រើមើលមុខគ្នាទៅវិញតៅមកហាក់ងឿងឆ្ងល់បន្តិច។ ជីមីនបានបើកទ្វារបន្ទប់ចុះមកដោយមានអក្សរក្សយ៉ុងហ្គីជួយគ្រា។ ជីមីនឈរធ្មឹងមើលយ៉ុងហ្គីនឹងអេណាអោបគ្នា។

"នាងជាអ្នកណា?" ជីមីនសួរទៅកាន់អក្សរក្សយ៉ុងហ្គី។

"អរលោកប្រុសមីននាងគឺអេណាជាអតីតគូរដណ្តឹងរបស់លោកមីនតាំងពីវ័័យកុមារភាពមកម្ល៉េះខ្ញុំលឺថានាងរត់ចោលលោកប្រុសយ៉ុងតែពេលនេះនាងត្រឡប់មកវិញ។ ខ្ញុំក៏មិនដឹងពីមូលហេតុដូចគ្នា?" អក្សរក្សនោះរៀបរាប់យ៉ាងហូរហែ។ ប្រហែលជានៅខាងជីមីនដែលហើយ? 

ជីមីនងក់ក្បាលយល់បន្តិចក៏កាន់បង្កាន់ដៃចុះទៅក្រោម។

ជីមីនដើរទៅអង្គុយញាំនៅលើតុបាយទាំងមិនដៀងភ្នែកមើលពីអ្នកនោះអីបន្តិច។ ជីមីនលើកកែវទឹកមកផឹកក៏រអិលដៃបែករួចក៏ខ្ទាតអំបែកទៅលើដៃ។ យ៉ុងហ្គីលឺបែបនេះក៏ងាកក្រឡេកទៅតាមស្នូរសម្លេង។

365 ថ្ងៃWhere stories live. Discover now