Part 14

2.5K 182 15
                                    

បន្ទាប់ពីយ៉ុងហ្គីស្រែកថាអោយអក្សរក្សខ្លួនរួចគេនឹងជីមីនក៏ចូលងូតទឹកសម្អាតខ្លួនជាមួយគ្នារួចរៀបនឹងដើរចុះក្រោមដើម្បីរកអាហារញាំជីមីនក៏បដិសេធមិនព្រមទៅ។

"អត់ទេ!!ខ្ញុំមិនទៅទេបងទៅៗ"​ ជីមីនអង្គុយនៅលើពូកនឹងយកដៃខ្ទប់ពោះ។

"កើតអីដែលទេ?" យ៉ុងហ្គីប្រញាប់ស្ទុះទៅមើលជីមីន។

"មិនអីទេបងទៅញាំអីមុនខ្ញុំសិនទៅបន្តិចទៀតខ្ញុំនឹងទៅតាមក្រោយ" ជីមីននៅតែដេញយ៉ុងហ្គីចុះទៅក្រោមម្នាក់អែង។

"ដើរមិនរួចថាទៅ?" យ៉ុងហ្គីអោបដៃមើលទៅជីមីនដែលកំពុងធ្វើមុខជាតួកម្សត់។

"មកពីបងដែលទេ" ជីមីនសម្លក់ទៅយ៉ុងហ្គី។

"ហឹម? មកពីអ្នកណាអោយប្រាកដ?" យ៉ុងហ្គីអោនមុខទៅក្បែរជីមីនរៀបនឹងថើបទៅហើយជីមីនក៏ប្តូរពាក្យនិយាយវិញ។

"មកពីខ្ញុំក៏បានដែរ" ជីមីនឈានជើងចុះពីលើពូកដោយភ្លេចខ្លួនថាដើរមិនកើតក៏ដួលទៅលើដីព្រូស។

"អូយចង្កេះខ្ញុំ" ជីមីនយកដៃស្ទាបចង្កេះខ្លួនអែងនឹងញីតិចៗ។

"យ៉ាប់ណាស់" យ៉ុងហ្គីក្រវីក្បាលបន្តិចក៏បីជីមីនដាក់ទៅលើពូកវិញ។

"នៅត្រង់នេះហើយបងទៅយកអាហារអោយ" និយាយចប់យ៉ុងហ្គីក៏ថើបជីមីនបន្តិចមុននឹងចុះទៅខាងក្រោម។

"គិតៗទៅគាត់ក៏មានចិត្តបែបនេះដែលតែនៅតែត្រជាក់ដូចទឹកកកដដែលហឹម..........ខ្ញុំសង្ឃឹមថាបងមិនដូចមុនទៅចុះ" ជីមីននិយាយខ្សឹបៗម្នាក់អែងរួចក៏មើលទៅខាងក្រៅបង្អួច។

យ៉ុងហ្គីបានលើកអាហារមកនឹងបញ្ចុកជីមីនដោយមិនដកឃ្លាណា។ ជីមីនស្ទើរតែអាយះមាត់ដោយសារតែគេទៅហើយ។

"នេះបងបញ្ចុលខ្ញុំដល់ណាទៀតមាត់អូនរីកឥឡូវហើយ" ជីមីននិយាយបណ្តើរទំពាបណ្តើរសឹងតែមិនទាន់។

"បងខ្លាចថាអូនមិនឆ្អែត" ពុទ្ធោអើយ!!! ជីមីនស្ទើរតែប្រេះទ្រូងស្លាប់នេះខ្លាចថាមិនឆ្អែត?? ។ 

ជីមីនមិននិយាយអ្វីគេក៏ឈប់ញាំយ៉ុងហ្គីក៏អោយអ្នកបម្រើយកចានទៅវិញនឹងគេអង្គុយលេងជាមួយជីមីន។

365 ថ្ងៃWhere stories live. Discover now