Part 18+19+20( ភាគបញ្ចប់)

3.6K 238 10
                                    

កន្លងផុតមកអោយជាច្រើនខែជីមីននឹងយ៉ុងហ្គីកាន់តែស្អិតរមួតជាមួយគ្នាជាងមុនរហូតចង់ក្លាយទៅជាស្ករតាំងម៉ែទៅហើយ។ ថ្ងៃនេះយ៉ុងហ្គីបានបំពេញតួនាទីជាប្តីល្អនាំជីមីនមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ។

"ដើរមកៗអូនកុំប្រញាប់ពេលបានទេ" យ៉ុងហ្គីដើរដឹកជីមីនម្ខាងនឹងដៃម្ខាងទៀតទប់ពោះរបស់ជីមីន។

"អូនគិតថាបងធ្វើលើសពេកហើយអូនគ្រាន់តែដើរមួយជំហានសោះបងថាអូនដើរលឿនបានយ៉ងម៉េច?" ជីមីនសើចចម្អកដាក់យ៉ុងហ្គីមុននឹងដើរចូលទៅបន្ទប់អេកូជាមួយពេទ្យ។

"មើលចុះសុខភាពក្មេងមាំមួនល្អណាស់ថែមទាំងមិនមានមេរោគអ្វីទាំងអស់" អ្នកគ្រូពេទ្យញញឹមមើលទៅទូរទស្សន៏អេកូនោះចំណែកជីមីននឹងយ៉ុងហ្គីញញឹមកាន់ដៃគ្នាជាប់។

"ខ្ញុំច្រណែនលោកណាស់ដែលមានស្វាមីល្អបែបនេះ"​អ្នកគ្រូពេទ្យក៏ញញឹមមុននឹងហុចក្រដាសអេកូអោយទៅយ៉ុងហ្គី។

"អូនគិតថាអ្នកគ្រូពេទ្យនេះឈ្លើយទេ?" យ៉ុងហ្គី។

"យ៉ាប់ណាស់មកពីបងពាក់ម៉ាសនឹងណាអ្នកណាទៅមើលស្គាល់ថាបងជាអ្នកណា? ចេះតែថាអោយគេទៅកើត" ជីមីនវាយដៃយ៉ុងហ្គីបន្តិចមុននឹងបណ្តើរគ្នាចេញទៅក្រៅ។

"អូនដើរហត់ទេ?" យ៉ុងហ្គីដែលកំពុងកាន់ដៃជីមីនដើរនោះក៏សួរទៅកាន់ជីមីន។

"មិនហត់ទេ!!ប៉ុន្តែត្រចៀកអូនហត់ព្រោះថាបងមានសំណួរសួរមិនចេះអស់" ជីមីនសម្លក់យ៉ុងហ្គីមុននឹងឡើងចេញទៅវិមានរបស់ពួកគេវិញ។

នៅពេលដែលពួកគេមកដល់វិមានស្រាប់តែថេយ៉ុងមិនដឹងមកពីណារត់មកអោបជីមីន។

"ងាប់ហើយ!កូនខ្ញុំ" ជុងគុករត់តាមពីក្រោយថេយ៉ុងដែលកំពុងរត់មករកជីមីននោះ។

"អេៗៗមួយៗ" ជីមីនប្រញាប់ប្រាប់ថេយ៉ុងអោយឈប់មុននឹងដើរទៅរកគេដោយខ្លួនអែង។

"ហាហាមើលចុះជុងគុកហត់ហើយដែលរត់មកតាមអែង" ជីមីនញញឹមមើលទៅជុងគុក។

"មិនអីទេជីមីនទើបតែមកពីណា?" ជុងគុកសួរទៅកាន់ជីមីន។

"អរគឺយ៉ុងហ្គីគាត់ទើបតែនាំខ្ញុំយកទៅពិនិត្យអេកូអំបាញ់មិញនេះ" ជីមីនញញឹមតបវិញទាំងសមរម្យទៅកាន់ជុងគុក។

365 ថ្ងៃWhere stories live. Discover now