Part 13

2.6K 188 7
                                    

ព្រឹកឡើងយ៉ុងហ្គីបានភ្ញាក់ឡើងគេក៏មានអារម្មណ៏ថាធ្ងន់នៅត្រង់ដើមទ្រូងគេបន្តិច។ គេក៏អោនមើលក៏ឃើញជីមីនកំពុងគេងទាំងដៃម្ខាងមានកន្សែងសើម។ យ៉ុងហ្គីចងចាំរឿងកាលពីយប់មិញគេក៏យកដៃញីក្បាលនឹងងើបខ្លួនបន្តិច។ ជីមីនហាក់មានការរំខានដំណេកខ្លួនគេក៏ងើបឡើងមកដែលរួចក៏ប្រញាបើដកដៃចេញពីយ៉ុងហ្គីនៅពេលឃើញយ៉ុងហ្គីសម្លឹងមុខខ្លួន។

"សុំទោស" ជីមីនរៀបនឹងចុះពីលើពូកស្រាប់តែយ៉ុងហ្គីចាប់ទាញដៃគេ។

"យប់មិញខ្ញុំមានរំខានអែងទេ?" យ៉ុងហ្គីសួរទាំងដៃនៅកាន់ជីមីនជាប់។

ជីមីនក្រវីក្បាលបន្តិចដែលមានន័យថាមិនអីទេរួចគេក៏ប្រលែងដៃចេញពីយ៉ុងហ្គីនឹងប្រញាប់ចុះទៅក្រោម។ ជីមីនបានរៀបចំបបរនឹងទឹកក្តៅអោយយ៉ុងហ្គីរួចជាស្រេច។

"លោកប្រុសហត់ហើយសម្រាកសិនទៅ" អ្នកបម្រើម្នាក់ដើរមកកាន់បបរអោយជីមីន។

"មិនអីទេបងអរគុណ" ជីមីនញញឹមឆ្លើយតបទៅអ្នកបម្រើរួចក៏ដើរកាន់បបរទៅលើក្នុងបន្ទប់ជាមួយគ្នា។

ជីមីនបើកទ្វារចូលបន្ទប់រួចក៏ឃើញថាយ៉ុងហ្គីនៅលើពូកដដែល។ គេក៏ដើរទៅដាក់បបរនឹងទឹកនៅក្បែរយ៉ុងហ្គី។

"បងឆាប់ញាំទៅទាន់វានៅក្តៅៗ" ជីមីននិយាយរួចក៏ដើរទៅបើកវាំងននបង្អួចនឹងជូតកម្អួតដែលយ៉ុងហ្គីបានធ្វើនៅយប់មិញ។

យ៉ុងហ្គីដួសបបរញាំបណ្តើរនឹងមើលសកម្មភាពរបស់ជីមីនដោយមិនអោយផុតពីក្រសែភ្នែកបន្តិចណាឡើយ។

"ខ្ញុំទុកថ្នាំអោយបងនៅជិតកែវទឹកបងលេបទៅកុំអោយបងឈឺក្បាលបើមានការងារអីអាចហៅខ្ញុំបាន" ជីមីនក៏ទុកដាក់របស់របបរួចបម្រុងនឹងបើកទ្វារចេញក៏មានរង្វង់ដៃមួយក្រសោបចង្កេះគេជាប់។ ទឹកភ្នែកជីមីនស្រក់ហូរមកតក់ៗមើលទៅដៃទាំងគូរនោះ។

"ជីមីន!!!អូនហត់ហើយ" យ៉ុងហ្គីអោបជីមីនយ៉ាងណែន។ ជីមីនកាន់ដៃយ៉ុងហ្គីទាំងសងខាងនឹងនិយាយតបទៅយ៉ុងហ្គីវិញ។

"ខ្ញុំមិនអីទេបងប្រញាប់ទៅញាំបបរលេបថ្នាំទៅ" ជីមីនបម្រុងនឹងដកដៃយ៉ុងហ្គីចេញប៉ុន្តែយ៉ុងហ្គីនៅតែរឹតបន្ថែម។

365 ថ្ងៃWhere stories live. Discover now