Part 9

2.5K 206 28
                                    

"ហឹស!!ដោយសារតែមនុស្សស្រីម្នាក់លោកហ៊ានសម្លាប់កូនសាច់ឈាមខ្លួនអែងមែនទេ?លោកមានភាពខ្មាសអៀនដែលទេ?" ជីមីនយំយកដៃខ្ទប់មាត់នឹងដើរចេញទៅក្រៅបាត់។

ស្ទេឡានឹងម៉ាក់ប៉ារបស់នាងដែលមិនទាន់ចេញទៅនោះបានស្តាប់លឺការសន្ទនារបស់យ៉ុងហ្គីនឹងជីមីន។ ពួកគេក៏មើលមុខគ្នារួចក៏ដើរចូលមកក្នុងវិមានម្តងទៀតដែលធ្វើអោយយ៉ុងហ្គីរៀងភ័យខ្លួនបន្តិច។

"ស្ទេឡា!!" យ៉ុងហ្គីស្ទុះចុះមកបម្រុងនឹងចាប់ដៃស្ទឡាប៉ុន្តែនាងបានក្រវាសដៃចេញនឹងទះយ៉ុងហ្គីមួយកំប្លៀងដែលធ្វើអោយមុខគេទ្រេទៅមួយខាង។

"ខ្ញុំមិននឹកស្មានថាលោកជាមនុស្សបែបនេះសោះយ៉ុងហ្គី" ស្ទេឡាបាននិយាយជេរស្តីអោយយ៉ុងហ្គីក៏ព្រោះតែទ្រាំនឹងមើលការឈឺចាប់របស់មិត្តខ្លួនមិនបាន។

"ស្ទេឡាស្តាប់បងបកស្រាយសិន" យ៉ុងហ្គីរៀបនឹងនិយាយក៏ម៉ាក់ប៉ាស្ទេឡានិយាយកាត់។

"ខ្ញុំនឹងផ្តាច់ពាក្យលោកជាមួយនឹងកូនស្រីខ្ញុំពួកយើងនឹងត្រឡប់ទៅប៉ារុីសវិញនៅថ្ងៃស្អែកសូមឈប់តាមកូនស្រីខ្ញុំទៀត" និយាយរួចពួកគេក៏ដើរចេញទៅបាត់។

យ៉ុងហ្គីមានអារម្មណ៏ខឹងជីមីនយ៉ាងខ្លាំងក៏ដើររកជីមីនពេញវិមាននៅតែរកមិនឃើញគេក៏ដើរទៅក្រោយសួនច្បារ។

"ជីមីន!!!!!!"យ៉ុងហ្គីមកពីក្រោយជីមីននឹងស្ទុះទៅទះជីមីនមួយទំហឹង។

"មកពីអែងដែលធ្វើអោយស្ទេឡាចាកចេញពីយើង!!!" យ៉ុងហ្គីទះទៅលើជីមីនមួយដៃទៀត។

"រំលូតកូននោះចោលទៅ!!!" មួយឃ្លាចុងក្រោយជីមីនហាក់បាក់ស្បាតមិននិយាយអ្វីទាំងអស់។

"លោកគំរក់ដល់ថ្នាក់នេះ?" ជីមីនងើបឈរនឹងមើលមុខយ៉ុងហ្គី។

"លោកជាអ្នកយកគេមកហើយពេលនេះលោកចង់យកគេចេញវិញ?លោកសមជាមនុស្សប្រុសដែលទេ? ដែលគ្មានទំនួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើរួចថែមទាំងចង់មានគ្រួសារថ្មីមួយទៀត?" ជីមីនសម្រក់ទឹកភ្នែកបូករួមទាំងនិយាយទាំងញញឹមទៅយ៉ុងហ្គី។

"បានសម្តីណាស់" យ៉ុងហ្គីទាញជីមីនចូលទៅក្នុងបន្ទប់ខ្លួនរួចក៏ធ្វើទារុណកម្មទៅលើជីមីនដដែលៗ។

365 ថ្ងៃWaar verhalen tot leven komen. Ontdek het nu