Part 4

2.6K 213 2
                                    

ព្រឹកថ្ងៃថ្មីយ៉ុងហ្គីបានភ្ញាក់ឡើងមកគេក៏មើលជុំវិញខ្លួនរបស់គេប៉ុន្តែមិនឃើញជីមីននោះទេ។ យ៉ុងហ្គីក៏ចូលទៅបន្ទប់ទឹកស្លៀកពាក់ស្អាតបាតនឹងចុះមកខាងក្រោម។

"វាទៅណាបាត់ទៅទៀតហើយ?" យ៉ុងហ្គីសួរទៅអក្សរក្សរបស់ខ្លួន។

"អរអ្នកប្រុសគឺគេកំពុងតែរៀបចំម្ហូបអាហារអោយអ្នកប្រុស" អក្សរក្សនោះអោនគោរពយ៉ុងហ្គីបន្តិចក៏ដើរចេញទៅខាងក្រៅ។ យ៉ុងហ្គីក៏ដើរសម្តៅទៅតុបាយគេក៏ឃើញជីមីនកំពុងឈរញញឹមញញែមជាមួយអ្នកបម្រើនៅទីនោះ។

"មិនប្រកាច់ទៅរៀបចំខ្លួនទៅមកធ្វើស្អីនៅទីនេះអាណាប្រើ? ចង់សុីកំប្លៀងទៀតហេស?" យ៉ុងហ្គីសម្លុតក្តែងៗទៅជីមីន។ ប៉ុន្តែជីមីនបែរជាញញឹមមើលមុខយ៉ុងហ្គីទៅវិញ។

"បាទ" ជីមីនដើរចេញពីទីនោះរួចក៏ទៅរៀបចំស្លៀកពាក់ដើម្បីទៅខាងក្រៅជាមួយយ៉ុងហ្គី។

អស់ប៉ុន្មាននាទីក្រោយជីមីនក៏ចុះមករួចក៏ដើរតាមយ៉ុងហ្គីចូលឡានបាត់។

"ទៅខាងក្រៅជាមួយយើងហាមធ្វើអ្វីផ្តេសផ្តាសអោយសោះ" យ៉ុងហ្គីសម្លក់ជីមីនបន្តិចក៏អោយអក្សរក្សខ្លួនចេញឡានទៅ។

បន្ទាប់ពីពួកគេចំណាយពេលបើកឡានអស់រយះពេល៣០នាទីយ៉ុងហ្គីនឹងជីមីនក៏ចុះពីលើឡានដើរចូលក្នុងការិយាល័យមួយ។

"សួស្តីអ្នកប្រុសយ៉ុងតើមានការអ្វីអាចអោយខ្ញុំជួយបានទេ?" បុគ្គលិកស្រីម្នាក់ញញឹមដាក់យ៉ុងហ្គីនឹងជីមីនថែមទាំងរាក់ទាក់ទៀតផង។

"ខ្ញុំមករកមេធាវីរបស់ខ្ញុំ" យ៉ុងហ្គីឆ្លើយទាំងម៉ត់ចត់ទៅកាន់បុគ្គលិកនោះ។

"តើអ្នកប្រុសមានណាត់-"សម្តីបុគ្គលិកស្រីនោះបានកាត់ដោយយ៉ុងហ្គី។

"នៅទីនេះជាកន្លែងជំរឿនមែនទេ?" យ៉ុងហ្គីខាំថ្គាមគេបន្តិចបុគ្គលិកស្រីនោះក៏បានអញ្ជើញគេចូលទៅខាងក្នុង។

"អូអ្នកប្រុសយ៉ុង" មេធាវីយ៉ុងហ្គីបានអោនគោរពយ៉ុងហ្គីនឹងញញឹមដាក់ជីមីន។

"ដកក្រដាសចេញមក" យ៉ុងហ្គីបញ្ជាមេធាវីខ្លួនអោយដកក្រដាសចុះអតាសីវិលរបស់គេជាមួយនឹងជីមីននោះ។

365 ថ្ងៃWhere stories live. Discover now