Part 15

2.5K 185 10
                                    

នៅព្រឹកស្អែកឡើងយ៉ុងហ្គីបានរៀបចំខ្លួនយ៉ាងលឿននឹងរៀបចេញទៅខាងក្រៅយ៉ាងរហ័សហាក់បីដូចជាមានការងាបន្ទាន់់មួយអញ្ចឹង។ ជីមីនបើកភ្នែកឡើងមក្រឡេកមើលជុំវិញខ្លួនតែមិនឃើញមានយ៉ុងហ្គីនៅក្បែរគេបែរជាគិតថាយ៉ុងហ្គីកំពុងលេងសើចជាមួយគេទៀតទៅវិញ។

"ហឺយគិតច្រើនម្ល៉េះគេប្រហែលជាទៅក្រុមហ៊ុនទេ" ជីមីនទះក្បាលខ្លួនអែងតិចៗរួចក៏ដើរចុះទៅរៀបចំខ្លួនចុះទៅក្រោមបាត់។

"លោកប្រុសមីនអញ្ជើញទៅណាដែលចាស" អ្នកបម្រើម្នាក់ញញឹមស្រស់ដាក់ជីមីនបន្ទាប់ពីអោនក្បាលគោរពបន្តិចរួច។

"អរគឺព្រឹកមិញខ្ញុំទទួលសារពីយ៉ុងហ្គីថាអោយទៅក្រុមហ៊ុនរបស់គេ" ជីមីននិយាយរួចក៏ដើរចេញទៅដោយមានអក្សរក្ស២ ៣ ទៅតាមជាមួយ។

ក្រឡេកមកមើលយ៉ុងហ្គីវិញអង្គុយញញឹមញញែមនៅលើកៅអីម្នាក់អែងដែលកំពុងតែអង្គុយចាំវត្តមានរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួននោះ។

តុក តុក

សម្លេងគោះទ្វាក៏បន្លឺឡើងយ៉ុងហ្គីរត់ទៅទាំងសប្បាយចិត្តទៅបើកទ្វានោះគេក៏បានឃើញជីមីន។

"baby!!!" យ៉ុងហ្គីទាញជីមីនចូលមកក្នុងមុននឹងអោបជីមីនជាប់។

"បងយ៉ុង" ជីមីនរៀបនឹងនិយាយយ៉ុងហ្គីក៏កាត់សម្តីគេភ្លាមៗ។

"កុំមាត់ទុកអោយបងអោបអូនអោយយូរជានេះបានទេ" យ៉ុងហ្គីអោបជីមីនធ្វើដូចជាគ្មានថ្ងៃស្អែកចឹង។

"ចៅហ្វាយ" អក្សរក្សយ៉ុងហ្គីម្នាក់ក៏និយាយឡើងនៅក្រោយខ្នងយ៉ុងហ្គី។ យ៉ុងហ្គីប្រញាប់ក្រឡេកមើលទីក៏ឃើញពួកគេកំពុងតែទប់សំណើចរៀងខ្លួន។

"អឹមហឹម" យ៉ុងហ្គីក្រហឹមបន្តិចមុននឹងចាប់ផ្តើមនិយាយ។

"ចូលមកតាំងពីពេលណាហេតុអីមិនគោះទ្វារ" យ៉ុងហ្គីធ្វើជានិយាយម៉ត់ចត់ជាមួយនឹងទឹកមុខច្បាស់លាស់ជាមួយអក្សរក្សខ្លួន។

"គឺនៅជាមួយចៅហ្វាយតាំងពីព្រឹកមកម្ល៉េះ" 

យ៉ុងហ្គីក៏ធ្វើជាបាត់ការចងចាំនឹងដេញពួកគេចេញទៅក្រៅដើម្បីគេបាននៅក្បែរអូនសម្លាញ់របស់គេ។

365 ថ្ងៃWhere stories live. Discover now