Part 5

2.5K 214 0
                                    

យ៉ុងហ្គីបានដកប្រអប់មួយចេញពីទូសម្ងាត់របស់គេ។ នៅក្នុងប្រអប់នោះនៅស្អាតល្អនឹងធំមើលទៅមិនខ្វះភស្តុតាងនោះទេ។

"នេះអែងមើលទៅ" យ៉ុងហ្គីគប់ប្រអប់ទៅលើដីដែលមានជីមីនអង្គុយនៅទីនោះ។

"នេះជាអ្វី?" ជីមីនកាន់ប្រអប់នោះរួចសួរទៅយ៉ុងហ្គី។

"ក្រែងអែងចង់ដឹងហេស?" យ៉ុងហ្គីសម្លុតដាក់ជីមីនមួយទំហឹងដែលធ្វើអោយជីមីនក្រញែងខ្លួននឹងប្រញាប់បើកប្រអបើនោះមើល។

"លោកពូមុីន?" ជីមីនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញរូបថតមនុស្សដែលខ្លួនស្គាល់កាលនៅក្មេង។

"ហេតុអ្វីបានជាមានរូបថតលោកពូមុីននឹងអ្នកមីងហើយម៉េចក៏មានរូបម៉ាក់ប៉ាខ្ញុំនៅក្នុងនេះដែល? តើលោកជានរណា?" ជីមីនទម្លាក់ប្រអប់នោះចុះនឹងខិតក្រោយយ៉ាងភ័យខ្លាចមើលទៅមុខយ៉ុងហ្គី។​ 

"អែងនៅចំក្មេងម្នាក់នេះទេ?" យ៉ុងហ្គីដករូបក្មេងប្រុសម្នាក់ហុចទៅអោយជីមីន។

"សូហ្កា?? ខ្ញុំរកគេយូរហើយលោកដឹងគេនៅកន្លែងណាមែនទេ?លោកអាចប្រាប់ខ្ញុំបានទេ?" ជីមីនលុតជង្គង់ចាប់ដៃអង្វរយ៉ុងហ្គីដើម្បីបានជួបអ្នកដែលខ្លួនស្រឡាញ់ដែលបាត់ដំណឹងឆឹងយូរយាមកហើយ។

"គេស្លាប់បាត់ហើយ!!!!!គេមិនចង់ជួបអែងទៀតទេ!!!!!គេស្អប់អែងណាស់អែងដឹងទេ!!!!!" យ៉ុងហ្គីស្រែកមួយទំហឹងធ្វើអោយជីមីនបិទភ្នែករួញខ្លួនចូលគ្នាយ៉ាងភ័យខ្លាច។

"ទេមិនអាចទេគេមិនអាចទៅចោលខ្ញុំបានទេ!!សូហ្កាបានសន្យាជាមួយខ្ញុំថាពួកយើងនឹងរៀបការជាមួយគ្នាទោះជាភេទដូចគ្នាក៏ដោយ!!លោកសម្លាប់គេមែនទេ!!!មនុស្សអាក្រក់!!!មនុស្សអាក្រក់!!!!!" ជីមីនស្រែកយំខ្លាំងៗនឹងវាយយ៉ុងហ្គីតិចៗ។ យ៉ុងហ្គីក៏ងើបឈរវិញធ្វើអោយជីមីនដួលម្តងទៀត។

"ហឹស!!!អែងនៅចាំសន្យានេះមែនទេ? អែងចាំទេក្មេងម្នាក់ដែលត្រូវកំព្រាឪពុកម្តាយដោយសារតែមនុស្សតិរិច្ឆានជាម៉ែឪអែងសម្លាប់ពួកគាត់យ៉ាងអាណោចអាធម!!!ប៉ារបស់អែងបានរំលោភនឹងធ្វើទារុណកម្មលើម៉ាក់យើងយ៉ាងឃោរឃៅដោយគ្មានអ្នកណាមកជួយ!!ប៉ារបស់យើងត្រូវបានអក្សរក្សដ៏ថោកទាបរបស់គ្រួសារអែងបាញ់សម្លាប់ចោលនៅនឹងមុខយើង!!!!!!!តើពេលនោះអែងនៅទីណា? នៅពេលសូហ្កាមានរឿងអែងបែរជារត់ចោលទៅវិញ!!!!!"​ យ៉ុងហ្កីនិយាយទាំងទប់ទឹកភ្នែកហូរ។ ជីមីនហាក់ភ្ញាក់ផ្អើលនូវអ្វីដែលយ៉ុងហ្គីនិយាយរៀបរាប់ទាំងប៉ុន្មាននោះ។

365 ថ្ងៃWhere stories live. Discover now