Ep1: ខ្លាចជាមនុស្សពិការ

7.9K 221 1
                                    

ផ្ទៃមេឃខៀវស្រងាត់ ព្រះអាទិត្យបញ្ចេញរស្មីភ្លឺផ្លេកចាំងមកភពផែនដី។ ទីក្រុងស៊ីវិល័យ សម្បូរទៅដោយមនុស្សម្នារជាច្រើន គ្រប់ស្រទាប់វណ្ណៈ ផ្តុំគ្នារស់នៅក្នុងទីក្រុងដ៏សម្បូរបែបមួយនេះយ៉ាងច្រើនកោះកុញ។ សម្លឹងមើលផ្ទៃដីឯណេះវិញ មនុស្សម្នារជាច្រើន មានគ្រប់ជាតិសាសន៍ ដើរទៅមកៗ ចេញចូលគ្រប់ច្រកល្ហកនៅក្នុងប្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកូរ៉េខាងក្បូង ដើរសម្តៅទៅកន្លែងឆែកអ៊ីន ឬកន្លែងរង់ចាំជាដើម។ ក្នុងហ្វូងមនុស្សជាច្រើនកោះកុញ ក្នុងនោះស្រាប់តែមាន រាងតូចស្តើងរម្នាក់ដើរចេញពីហ្វូងមនុស្សទាំងនោះ។ រាងតូចច្រឡឹង ដៃជើងស្រឡូនស្រឡៅដូចជាមនុស្សស្រី ស្លៀកខោខាប៊យ អាវកាត់ដៃវែងឆ្នូតខៀវ ត្រនុយពីមុខបន្តិច ទម្លាក់ពីក្រោយ មើលទៅកាន់តែស្រស់ស្អាត សមហ្នឹងរូបរាងរបស់គេ ដៃអូសវ៉ាលីស ពាក់វែនតាពណ៌ខ្មៅ ដើរសម្តៅមកកន្លែងរង់ចាំ ខណៈដែលដៃម្ខាងទៀត ទាញស្មានហ្វូនមកមើល មុននិងចុះលេខខលទៅនរណាម្នាក់ ទាំងចញ្ចើមចងចូលគ្នា។
< ជីមីន ឯងនៅឯណា? > សម្លេងស្រួយស្រេសស្រទន់បង្ហើរសួរទៅកាន់អ្នកមាននាមជាមិត្តតាមស្មាតហ្វូនដែលដាក់ផ្អឹបជាប់នឹងត្រចៀក ស្របជាមួយកែវភ្នែកដ៏ភ្លឺថ្លា រេសម្លឹងរកមើលវត្តមានរបស់មិត្តខ្លួន។
< យើងនៅកន្លែងចត់ឡាន ឯងចេញមកក្រៅមក > ជីមីនតបមកមិត្តវិញទាំងទើសចិត្ត គ្រាន់តែខ្លួនមិនចូលទៅទទួលគេសោះ ធ្វើមើលតែកើតរឿងធំដុំណាស់អញ្ចឹង គេសួរបែបស្លន់ទាំងចញ្ចើមចងចូលគ្នា។
< យើងដឹងហើយ..ទឺត!! > ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់ដោយដៃអ្នកដែលខលទៅ ក្រោយពីដឹងថាមិត្តខ្លួននៅឯណា ក៏ប្រញាប់ដើរសម្តៅទៅតាមអ្វីដែលមិត្តគេប្រាប់មុននេះ។
" មកហើយហ៌ ម្ចាស់មិត្ត " គ្រាន់តែឃើញវត្តមានខ្លួនមកដល់ភ្លាម គេក៏ទទួលបានពាក្យស្វាគមន៍ដ៏កក់ក្តៅពីអ្នកជាមិត្ត ភ្ជាប់ជាមួយនឹងស្នាមញញឹម ចូលមកឱបដោយក្តីនឹករលឹកជាខ្លាំង។
" បើឃើញហើយសួរទៀត ឯងនេះ " ថេហ្យុង កូនប្រុសពៅរបស់គ្រួសារគីម ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់នៅក្នុងទីក្រុង លុយ ឡាន កិត្តិយស មុខមាត់ក្នុងសង្គម គ្មានអ្នកមានណាម្នាក់នៅក្នុងទីក្រុងមិនស្គាល់គាត់ឡើយ ឆ្នាំនេះគេមានអាយុ23ឆ្នាំហើយ ទើបតែបញ្ចប់ការសិក្សាមកពីអាមេរិក និយាយពីរូបសម្រស់ ស្រស់ស្អាត ផូរផង់ មុខមាត់ដូចរូបគំនូរ ប្រៀបដូចជាមនុស្សស្រីគ្មានខុស ទាស់តែបន្តិច គឺគេកើតមកជាមនុស្សប្រុស ប៉ុន្តែសារធាតុប្រៀបដូចជាមនុស្សស្រី គ្រប់គ្នាអាចយល់ច្រឡំថាគេជាស្រីបានដោយងាយ ព្រោះតែរូបសម្រស់ រាងរូវ កាយវិការល្វត់ល្វន់នៅខាងក្រៅរបស់គេ។
" យើងសួរបន្តិចមិនបាន!! " ជីមីន សម្លក់ថ្លែគ្រាន់តែសួរនាំជាការស្វាគមន៍ក្នុងនាមជាមិត្តយ៉ិនសិនប៉ុណ្នឹងក៏មិនបានដែរ បានតែមកទទួលមិននិយាយជាមួយឈរធ្មឹងដូចគល់ត្នោតទេតើ បានសមចិត្តលោកម្ចាស់មិត្តម្នាក់នេះមើលទៅ។
" បានៗៗ..ឯងចង់សួរមួយលានសំណួរទៀតក៏បាន តែមិនមែនពេលនេះ ចាំលើកក្រោយយើងនឹងបើកភ្លើងខៀវឲ្យឯងសួរ ពេលនេះយើងត្រូវការខ្ចីឡាន ឲ្យយើងបានឬនៅ?? " ថេហ្យុង គេមិនបានខ្វល់នោះឡើយ ចេះតែអឺអើសិនទៅ ស្របពេលលើកដៃទាសោរឡានពីមិត្ត ខ្ចីគេទេ តែធ្វើរឹកដូចខ្លួនឯងជាម្ចាស់ ឡើងខ្មើត។
" នេះយកទៅ តែឯងត្រូវតែបើកឡានប្រយ័ត្នប្រយែងផង ឥឡូវនេះស្ទាវៗបើកម៉ូតូលឿនៗណាស់ កុំថ្វេសប្រហែសឲ្យសោះ ឮទេ? " ជីមីនហុចសោរឡានឲ្យមិត្តបណ្តើរ ផ្តែផ្តាំបណ្តើរ ព្រោះតែបារម្ភពីមិត្ត ដែលទើបតែមកដល់ប្រទេសកំណើតនៅមិនទាន់ដឹងថាផ្លូវថ្នល់ឥឡូវឆ្វាត់ឆ្វែង បើកបរលឿនៗប៉ុណ្ណានោះទេ។
" អើ យើងដឹងហើយ អរគុណឯងហើយណា បាយៗ!! " ថេហ្យុង ទទួលសោរឡានពីមិត្ត ងួកក្បាលទទួលដឹងឮ គេអូសវ៉ាលីលើកដាក់គូទក្រោយ លាមិត្តជាលើកចុងក្រោយមុនពេលដែលបើកឡានចេញទៅ ក្រោមក្រសែរភ្នែកនៃក្តីព្រួយបារម្ភរបស់អ្នកជាមិត្តជាខ្លាំង មកពីថេហ្យុងមិនឲ្យគេជូនទៅ ចង់បើកទៅផ្ទះដោយខ្លួនឯង ទើបគេមិនអាចនិយាយអ្វីឬជំទាស់ចិត្តមិត្តដែលទើបតែមកពីបរទេសបាន ក៏សម្រេចចិត្តឲ្យថេហ្យុងបើកបរដោយខ្លួនឯងទៅ វាមិនអីនោះទេ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now