Ep27: ល្បិចពឹសពុល

2.1K 136 7
                                    

« ធុញខ្ញុំណាស់មែនទេ? ស្អប់ខ្ញុំណាស់ឬ? មិនអីទេ~ ទ្រាំបន្តិចទៅ~ បន្តិចទៀតខ្ញុំនិងចាក់ចេញទៅគ្មានសូម្បីតែពាក្យលា~ សន្យាថានិងចេញឲ្យឆ្ងាយ គ្មានថ្ងៃឲ្យលោកបានឃើញមុខខ្ញុំទៀតឡើយ » រាងតូចញញឹម សរសេរវាដាក់ទៅក្នុងសៀវភៅកំណត់ហេតុ របស់ខ្លួនទាំងស្រស់ទឹកភ្នែកត្រក់ៗពាស់ពេញក្រដាស់។ សរសេររួច គេក៏ទុកវានៅក្នុងប្រអប់តូចល្មមមួយ ដោយនៅក្នុងនោះក៏មានប្រដាប់ពិនិតទឹកនោម និងរូបអេកូ កូនរបស់គេដូចគ្នា វាតូចៗស្រួលលាក់ទុកខ្លាំងណាស់ បិតប្រអប់រួចហើយក៏យកវាទៅដាក់ក្នុងកិក ទាញ់កាបូប យកថ្នាំរក្សារគ័រ មកលេបដូចសព្វដង។

« គ្រឺមៗៗ~ទឺតៗៗ~ » សម្លេងទូរស័ព្ទ រោលឡើង ទាក់ទាញ់ចំណាប់អារម្មណ៍របស់ថេយ៉ុង គេទាញ ទូរស័ព្ទមកមើល ឃើញថាវាជាលេខចម្លែក គេលើកចិញ្ចើមឆ្ងល់ ហើយក៏ចុចទទួល។
" ហាឡូ~ អ្នកណាហ្នឹង? " ថេយ៉ុងលើកទូរស័ព្ទមកអឹបជាប់និងត្រចៀក។
< គឺបងណា ថេយ៉ុង~ > ថេយ៉ុន និយាយពីខ្សែរប្រពាន់ម្ខាងទៀតមក។
" បងប្រុស~ " ថេយ៉ុងញញឹមឡើងរីកមុខរីកមាត់ដូចគ្រាប់ជី។
< ស្អែកជួបគ្នានៅហាងកាហ្វេ មួយកន្លែង ចាំបងផ្ញើទីតាំងឲ្យអូន > ថេយ៉ុន
" បាទ~ ខ្ញុំនិងទៅ " ថេយ៉ុងញញឹមសប្បាយចិត្តព្រោះតែខ្លួនជិតបានជួបមុខបងប្រុស ហើយ ខាតឃើញមុខយូពិតជានឹកខ្លាំងណាស់ តែស្នាមញញឹមក៏បាត់ភ្លាមៗនៅពេលដែលដឹងថាជិតដល់ពេលដែលខ្លួនត្រូវចាក់ចេញពីជុងហ្គុកដូចគ្នា។
< អញ្ចឹងប៉ុណ្ណឹងសិនចុះ~ ស្អែកជួបគ្នា > ថេយ៉ុន
" បាទ~ លាហើយបងប្រុស " ប្រព័ន្ទ ទូរស័ព្ទបានកាត់ផ្តាច់ ថេយ៉ុងដកដង្ហើមធំមួយវ៉ាស់ ប្រកែងការស្មុកស្មាញ់ចោល ហើយក៏ដាក់ខ្លួនគេងនៅលើពូកព្រោះតែគេហត់ខ្លាំងណាស់ ចង់សំរាក់។
" ជិតដល់ពេលដែលពួកយើងត្រូវចាក់ចេញពីទីនេះហើយណាកូន~ ហើយពួកយើងក៏ជិតបែបពីលោកប៉ាកូនដូចគ្នា " ថេយ៉ុងញញឹមស្រាលៗ អង្អែលពោះរបស់ខ្លួនឯងថ្មមៗ។

« ម៉ោង5~~~ »

រាងតូចកំពុងតែជូតសម្រាតបន្ទប់ ទួលភ្ញៀវ វាមិនមែនជារឿងចម្លែកឡើយសម្រាប់គេ ព្រោះគេជាមនុស្សរពឹសដៃមិនចេះនៅស្ងៀម។
" បានហើយអ្នកប្រុស~ សម្រាក់ដៃខ្លះទៅ ទុកឲ្យខ្ញុំជាអ្នកធ្វើវិញ~ " យូជីនពោលឡើងទាំងចាប់ទាញ់ប្រដាប់ជូតផ្ទះពីដៃថេយ៉ុង។
" មិនអីទេ ខ្ញុំអាចធ្វើបាន " ថេយ៉ុងចាបើទាញ់ប្រដាប់ជូត ពីដៃយូជីន។
" តែ~.. "
" យូជីនហា៎ ទៅដើរលេង លំហែរខួរខ្លះល្អទេ? " ឌៀលដើរចូលមក សួរយូជីន បំណងគឺចង់មកបបូលតែមិននិយាយឲ្យចំឡើយ។
" ដើរលេងឆ្កួតស្អី? មិនមើលម៉ោងទេហេស៎? តិចចៅហ្វាយដេញក្បាលចោល ទាំងពីរ " យូជីន
" ស្មានេះហើយ សំបូរ មនុស្សដើរលេងខ្លាំងណាស់ ឃើញថាតាំងពីមកធ្វើការនៅទីនេះ នៅតែក្នុងផ្ទះ ទើបខំមានចិត្តមកបបួល " ឌៀលពេបមាត់ដូចជាក្មេងអាយុ3ឆ្នាំ។
" អាណាប្រាប់ថាមិនដែលចេញ? " យូជីន
" បេះដូងអ្នកប្រាប់~ " ឌៀល
" ហិហិ~ យូជីន ចេញទៅដើរលេងខ្លះក៏ល្អ ឌៀលខំមកបបួលហើយ មិនទៅគាត់អន់ចិត្តស្លាប់ហើយ " ថេយ៉ុងសើចជួយនិយាយឲ្យឌៀល។
" ហ្ហើយ ទៅក៏បាន~ " សម្លឹងមុខថេយ៉ុងបន្តិច ហើយក៏បែរទៅសម្លក់មុខ អ្នកកម្លោះសឹងតែលានគ្រាប់ភ្នែកចេញមកក្រៅ ថេយ៉ុងបានត្រឹមតែញញឹមក្រវីក្បាលតិចៗដោយសារពួកគេទាំងពីរ និយាយតាមត្រង់ផ្ទះមិនស្ងាត់ទេបើមានពួកគេទាំងពីរអ្នកនេះនៅ><។
យូជីនចេញទៅផុតមិនបានប៉ុន្មាន ណាហ្វីក៏ចូលខ្លួនមករករឿងថេយ៉ុង ពេលនេះគ្មានអ្នកណានៅចាំជួយ ជាអោកាស់ល្អរបស់គេ ក្នុងការធ្វើបាបរាងតូច។
" ខំប្រឹងធ្វើល្អ បំពេញទួនាទីជាប្រពន្ធល្អ ហាសហា យ៉ាងម៉េច ចង់យកចិត្តបងជុងដោយវិធីនេះហេស៎? ចាស់គំរឹលពេកហើយ~ " ណាហ្វីនិយាយបញ្ឈឹងឌឺដង ទៅកាន់ថេយ៉ុង។
" ខ្ញុំជាអ្នកស្នាក់អាស្រ័យ មិនអាចនៅផ្ទះគេទទេៗ រិតតែមិនអាចខ្ចឹលច្រអូស បញ្ចេញចរឹកដូចជាម្ចាស់ស្រីបានទេ " ថេយ៉ុង
" ឯង..... "
" ទោះជាខ្ញុំធ្វើដើម្បីអ្វី? តែខ្ញុំក៏មិនបានទៅប្រើល្បិចស្មូកគ្រូក ដើម្បីបានគេដូចគ្នា "
" ឯងអាក្មេងឆ្កួត ហ្ហឹស~ ចាំមើលថាឯងនិងយើង ចាំមើលអ្នកណាបានជុង " ណាហ្វីញញឹមពិសពុល។
" នាងចង់ធ្វើស្អីទៀតហើយ? " ណាហ្វីមិនបានឆ្លើយតប ញញឹមលាក់គំនួត។
« ប្រាវ... » ធុងទឹកសាប៊ូជូតផ្ទះត្រូចកំប៉ូប ដោយសារណាហ្វី។
" នាងធ្វើឆ្កួតស្អី? " ថេយ៉ុង
" ធ្វើស្អីអញ្ចឹងហេស៎? អាយយយ៎ បងជុង ជួយអូនផង~ ហ្ហឹកៗ " ណាហ្វីទម្លាក់ខ្លួនអង្គុយនៅលើទឹកសាប៊ូ ស្រែកឡើងខ្លាំងៗផ្ញើរអស់អ្នកបម្រើឲ្យចេញមកមើល ថេយ៉ុងបានត្រឹមតែគាំងធ្មឹង ធ្វើអ្វីមិនចេញ មិននឹកស្មានសោះថានាងហ៊ានធ្វើអំពើបែបហ្នឹង។
" មានរឿងអីឡូឡាខ្លាំងម្លេះ " ជុងហ្គុកចុះមកពីបន្ទប់ទាំងម៉ូម៉ៅ មុខនេះគេក្អួតស្ទើរដាច់ខ្យល់ ឥលូវមក មានសំឡេង រញ៉េរញ៉ៃរំខានប្រសាទគេទៀត។
" ហិហិ បងជុង "
" ណាហ្វី អូនកើតអី? " ជុងហ្គុកប្រញាប់ជួយលើកស្រីតូចឲ្យឈរ។
" គឺ ថេយ៉ុនគេមានបំណងសម្លាប់កូនយើង ហ្ហឹកៗ អូនខ្លាច " ណាហ្វីពោលទាំងបញ្ចេញទឹកភ្នែកខ្លែងខ្លាយមកឡើងរហាម។
" ខ្ញុំមិ~ / គេច្រណែនអូនដែលអូន អាចមានកូនឲ្យបងបាន តែគេមិនអាច ទើបគេព្យាយាមរកវិធី ដើម្បីសម្លាប់កូនយើង ហ្ហឹកៗ " មិនចាំឲ្យថេយ៉ុងប្រកែកទាន់ ណាហ្វីក៏ស្រែកឡើងមុន។
" គេឃើញអូនដើរមក ក៏ចាក់ពង្រាយទឹកសាប៊ូពេញការ៉ូ ដើម្បីឲ្យអូនរអឹល ពេលនេះមិនដឹងថាកូនយើងយ៉ាងម៉េចហើយទេ ហ្ហឹក " នាងបានចិត្តដែលឃើញជុងហ្គុក បារម្ភ ក៏និយាយបំភ្លើសពន្លើសការពិត បំណងចង់ឲ្យជុងហ្គុកខឹងថេយ៉ុង។
" ខ្ញុំមិនបានធ្វើទេ~ " ថេយ៉ុង
" ឯងកុហក មកពីឯងច្រណែនយើង ដែលអាចមានកូនឲ្យបងជុង ឯងតែងតែធ្វើបាបយើងរហូត យើងតែងតែទ្រាំ ព្រោះមិនចង់ឲ្យឯងនិងបងជុង ឈ្លោះគ្នា " លឺពាក្យសំដីរបស់ណាហ្វីមួយ ប្រយោគនេះហើយ ធ្វើឲ្យថេយ៉ុងសើចឡើង ទាំងហួសចិត្តបំផុត។ ស្អីគេ? គេនេះឬដែលតែងតែទៅរករឿងធ្វើបាបនាង? ទាំងដែលគេព្យាយាមគេចចេញព្រោះមិនចង់មានរឿងជាមួយនាង។ គេនេះឬដែលច្រណែនដែលនាងមានកូនជាមួយជុងហ្គុក? ចង់ប្រាប់ថាខ្ពើមច្រណែន។
" និយាយចប់ឬនៅ? " ថេយ៉ុង
" ចប់ហើយ យ៉ាងម៉េច? "
" លោកប្រាកដជាជឿ នាងហើយមែនទេ? " ថយ៉ុងសួរទៅកាន់នាយទាំងញញឹមពង្រាយ។
" ឃើញនិងភ្នែក ឯងគិតថាយើងភ្លើ មើលមិនដឹងពី សន្តាន ថោកទាបរបស់ឯង? " ជុងហ្គុក តាមពិតនាយមិនជាជឿ សំដីរបស់ណាហ្វីឡើយ តែចិត្តមួយចង់ឲ្យគេឈឺដូចដែលខ្លួនកំពុងឈឺ។
" ពិតណាស់ ខ្ញុំជាអ្នកធ្វើវា ខ្ញុំមានបំណង់ចង់ឲ្យកូននាងរលូត ពេញចិត្តហើយឬនៅ? " ថេយ៉ុង ងួក ក្បាលទាំងញញឹម ព្រោះអាណិតណាហ្វី ដែលខំសំដែងឲ្យនាយជឿ ណាកុំឲ្យនាងពិបាក់រកពាក្យមកនិយាយបង្ខូចគេទៀត។
" ហ្ហឹស ឯងត្រូវតែឈរ នៅទីនេះរហូត បើគ្មានបញ្ជារពីយើងទេឯងគ្មានសិទ្ធិ ឈប់ទេ " នាយរុញស្មា របស់ថេយ៉ុងបន្តិច ហើយក៏ដើរទៅអង្គុយផ្អែកលើឡាឡុងសំងំបិតភ្នែក ទាំងមានណាហ្វីនៅអង្គុយពីលើ គេងកើយទ្រូងនាយ ញញឹមឌឺមកកាន់ថេយ៉ុង។
រាងតូចឈរនៅស្ងៀម មិនកម្រើកអ្វីបន្តិច ភ្នែកសម្លឹងមើលទៅ ពួកគេទាំងពីរ គេងអោបគ្នា ទាំងសើចចម្អន់អោយខ្លួនឯងតិចៗ។
" អ្នកប្រុសហេតុអីក៏ឈរស្ងៀមបែបនេះ " យូជីន ដែលទើបតែមកពីក្រៅក៏សួរឡើងទាំងចម្ងល់។
" គេបញ្ជា ឲ្យខ្ញុំឈរបែបនេះ~ យូជីនទៅសម្រាក់ចុះណា កុំខ្វល់ពីខ្ញុំអី " ថេយ៉ុងញញឹម
" អ្នកប្រុសគិតឈរបែបនេះរហូតហេស៎? " យូជីន សម្លឹងមើលទៅ ជុងហ្គុកនិងណាហ្វីដែលគេងនៅលើឡាឡុង មើលទៅដូចជាគេងលក់ហើយ មិនដឹងថាភ្ញាក់វិញនៅពេលណាទេ ប្រុងឈររហូតឬ?
" ខ្ញុំមិនអីទេ យូជីន ឆាប់ទៅចុះណា ខ្ញុំសុំ " យូជីនមិនតប តែក៏ងួកក្បាលតិចៗ ដើរចេញទៅទាំងមិនចង់ ចិត្តបារម្ភ តែវាជាការសុំ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now