Ep14: ចុះបើថេហ្យុង លង់ស្រឡាញ់ជុងហ្គុក

1.8K 109 0
                                    

" អ្នកប្រុស~ " យូជីន រត់ទៅតាមថេហ្យុង ព្រោះមុននេះគេក៏នៅក្បែថេហ្យុងដែរ។
" ខ្ញុំមិនអីទេ យូជីន " រាងតូចលើកដៃក្រវៀសទឹកភ្នែកយ៉ាងលឿនពុំចង់ឲ្យអ្នកណាបានឃើញឡើយញញឹមមុខគ្រៀមលាក់លៀមការឈឺចាប់ ក៏មិនយល់ដូចគ្នាថាហេតុអ្វីក៏យំ ក្រែមិនបានស្រឡាញ់គេនោះអី ហើយក៏មិនអាចធ្វើជាមនុស្ស អត្មានិយម ដណ្តើមប្ដីរបស់បងប្រុសបានដូចគ្នា ទួនាទី របស់គេគឺបំពេញទួនាទី ជាឧត្តម ភរិយា ក្នុងនាម ជាគីម ថេហ្យុន កំលុងពេលដែល ថេហ្យុន រូបពិតមិនទាន់ ត្រឡប់មកវិញ។
" អ្នកប្រុស ប្រកត់ទេថាមិនបាន កុហកខ្ញុំ? "
" ខ្ញុំមិនបានស្រឡាញ់គេឡើយ ហើយក៏មិនអាចស្រឡាញ់ដូចគ្នា ដូចច្នេះហើយ មានរឿងអ្វីដែលខ្ញុំមិនប្រកត់នោះ " ថេហ្យុង
" តែខ្ញុំអាចមើលដឹង ថាអ្នកប្រុសកំពុងតែស្រលាញ់ លោកប្រុសចន "
" ខ្ញុំមិនអាចស្រឡាញ់គេឡើយ ខ្ញុំមកព្រោះទួនាទីតែប៉ុណ្ណោះ ខ្ញុំមានទួនាទីត្រូវធ្វើជាប្រពន្ធដ៏ល្អចាំបម្រើស្វាមី តែខ្ញុំគ្មានទួនាទី ស្រឡាញ់ ឬប្រច័ណ្ឌ គេនោះឡើយ តោះទៅខាងក្រោយផ្ទះវិញទៅ ខ្ញុំត្រូវ អប់ខោអាវផង " ញញឹមលាក់ពីភាពខាងក្នុង សំដីរបស់គេ ធ្វើឲ្យយូជីន មានចម្ងល់ជាខ្លាំង ក្រែងជាប្ដីប្រពន្ធស្រប់ច្បាប់នឹងគ្នាមិនអញ្ចឹង ហេតុធ្វីក៏ស្រឡាញ់គ្នាមិនបាន គ្រាន់តែស្រឡាញ់ប្ដីខ្លួនឯង ប្រច័ណ្ឌប្ដីខ្លួនឯង ចាំបាច់ទាន់តែមានទួនាទីដែលឬ ទើបអាចស្រឡាញ់អាច ប្រច័ណ្ឌហួងហែងបាន? គេមិនយល់ឡើយ។

@morning

ព្រះអាទិត្យរះឡើងតាមពេលវេលាដដែល សារជាថ្មី ជំនួសឲ្យពេលរាត្រីដែលសោះកក្រោះ ។ ព្រឹកនេះក៏មិនខុសពីសព្វដង រាងតូចក្រោកពីព្រឹកព្រលឹម រៀបចំអាហារពេលព្រឹកឲ្យស្វាមី ។
បន្តិចក្រោយមក នាយសង្ហារក៏ចុះមកខាងក្រោម ព្រមទាំងមានស្រីស្រស់នាមជាសង្សារ អោបដៃនាយជាប់ទាំងញញឹមមុខញញឹមស្រស់ស្រាយ ទាំងមិនទាន់ងូតទឹក។
" ដួសបាយមក " មកដល់តុអាហារ នាយក៏ដាក់ខ្លួនអង្គុយនៅក្បាលតុ ដោយមានសង្សារបណ្តូលចិត្តអង្គុយនៅខាងឆ្វេងដៃ ចំណែកថេហ្យុងអង្គុយនៅខាងស្តាំដៃ។ ការញ៉ាំអាហារបានបញ្ចប់ទៅដោយភាពរញ៉េរញ៉ៃព្រោះតែ ណាហ្វី ចាប់ម្ហូបនេះ ម្ហូបនោះឲ្យនាយឥតឈប់ ខុសអីតែថេហ្យុងអង្គុយញ៉ាំយ៉ាងស្ញៀមស្ងាត់បំផុត។
រាងថ្ងៃបន្តិចរាងតូចក៏ឡើងទៅប្រមូលខោអាវលោកប្ដីមកបោកដោយដៃដូច សព្វដង ។ បោកផងនិយាយលេងជាមួយអ្នកបម្រើផង គ្មានអារម្មណ៍ថាហត់ឡើយព្រោះតែមានគ្នាជជែកនោះអី><
" អូ៎~! ថេហ្យុន ខ្ញុំផ្ញើរខោអាវប៉ុន្មាន សម្រាប់ផងណា " ស្រីល្អនិយាយមិនទាន់រួចពីមាត់ផង ក៏បោះខោអាវឲ្យទៅថេហ្យុង ចំកណ្ដាលមុខតែម្តង ធ្វើមើលតែគេជាកញ្ជាស់ដាចថ្លៃរបស់ខ្លួនយ៉ាងអញ្ចឹង ទាំងដែលនាងត្រឹមជាអ្នកស្នាក់អាស្រ័យសោះ។
" អូស៎~! សុំទោសខ្ញុំគ្មាចេតនាទេ " នាងនិយាយធ្វើជាគ្មាចេតនា ទាំងពេបជ្រាយ តាមពិតនាងមានចេតនាច្បាស់ណាស់. ។
" មុខនាងហ្នឹងឬ? គ្មានចេតនានោះ? " យូជីន និយាយឡើងទាំងក្តៅក្រហល់ក្រហាយចំពោះស្រីស្អាត មាយាទមិនបានឆ្កែម្នាក់នេះខ្លាំងណាស់ ឃើញមុខពេបជ្រាយរបស់នាង គេចង់តែហកធាក់ឲ្យបាក់កទេ។
" យើងគ្មានពេលឈ្លោះជាមួយខ្ញុំកញ្ជាស់ដាច់ថ្លៃដូចជានាងទេ "
" នាងស្រីមាយាទអន់ ទោះយើងជាអ្នកបម្រើ តែយើងក៏មិនមែនថោកទាបដូចជានាងឯងដែរ ! " យូជីនក្រោកឈរឡើង ទាំងខឹងក្រោធ នាងម្នាក់នេះពិតជាហ៊ានណាស់ រូបរាងមើលទៅល្អស្អាត តែចរិយាសម្បតិ វិញគ្មានសូម្បីតែបន្តិច មានតែរូប ខ្វះចរិយា។
" អាយយ៎~ នាងឯងហ៊ានថាឲ្យយើង ផងហេស៎? ចាំមើលយើងនឹងទៅប្រាប់បងជុង ឲ្យដេញក្បាលនាងឯងចេញ " ណាហ្វីស្រែកឡើងទាំងទុនត្រំជើងមិនសុខចិត្ត។
" ទៅប្រាប់ទៅ~ បើនាងឯងឈ្នះ! " យូជីន
" បានហើយយូជីន ហ្ហឹម~ នេះបោកអោយនាងផងទៅ " ថេហ្យុងមិនតប និងនាងតែក៏បែរមកហាមប្រាមយូជីន មុននឹងនិយាយទៅកាន់អ្នកបម្រើដែលនៅក្បែរដៃយូជីន។
" នែ៎~ យើងប្រើឯងឲ្យបោក មិនមែនឲ្យមីកញ្ជាស់ ម្នាក់ហ្នឹងបោកទេ ខោអាវយើងត្រូវតែល្អ ត្រូវតែស្អាត ត្រូវតែក្រអូបខ្លិនផ្កា ហើយឯងក៏ត្រូវតែជាអ្នកបោកវាឲ្យយើងដូចគ្នា " ឮសំដីរបស់នាងមួយប្រយោគនេះ ធ្វើឲ្យថេហ្យុងសើចឡើងបន្តិច ព្រោះតែ អត្តចរិកមិនល្អរបស់នាង ដែលបង្ហាញ់ជំពោះគេ វាខុសស្រឡះជាមួយនិងពេលដែលនាងនៅជាមួយជុងហ្គុកសឹងតែ90ឌឺគ្រេ។
" ខ្ញុំបោកតែខោអាវប្ដីខ្ញុំទេ នាងត្រឹមជាអ្នកក្រៅមានសិទ្ធិអ្វីមកប្រើខ្ញុំ?" ថេហ្យុងញញឹមស្រស់ស្រាយ និយាយយ៉ាងធម្មតាបំផុតទៅកាន់នាងទាំងមិនមើលមុខនាងទេ គេបែរជាអោនមកគួក ខោអាវរបស់លោកប្ដីទៅវិញ ខ្ពើមមើលមុខស្រីល្អតែរូប>< ។
" ឯង~ អាក្មេងចង្រៃ "
" ចូលប្រើពាក្យសំដីឲ្យល្អបន្តិកទៅ ខ្លួនជាស្រីមិនគួរមកជេ ឬមើលងាយគេផ្តេសផ្តាស់អញ្ចឹងទេ ទោះបីគេជាអ្នកបម្រើក៏ដោយ! ខ្ញុំដឹងថាអ្នកនាងមកទីនេះក្នុងបំណងអ្វី! តែអ្នកនាងចាំថាខ្ញុំមិនមែនជាប្រភេទ មនុស្សដែលងាយនិងធ្វើបាបដូចអ្នកនាងគិតឡើយ " ថេហ្យុង
" ចាំមើលថាឯងហ្នឹងយើងមួយណាជាអ្នកឈ្នះ ឯងគិតហេស៎ ថាបងជុង ជ្រើសយកខ្ទើយដូចជាឯងធ្វើប្រពន្ធ "
" ខ្ញុំមិនចង់ឈ្នះចាញ់ជាមួយនាងទេ ពេលខ្លះខ្ញុំមិនមាត់ មិនតបតរ បិទត្រជៀក ធ្វើល្ងង់ មិនមែនមានន័យថាខ្ញុំខ្លាច ឬក៏ល្ងងពិតឡើយ ដែលខ្ញុំមិនតបតរ ព្រោះតែមកពីខ្ញុំមាតម្លៃគ្រប់គ្រាន់~ "
" នេះ! ឯងចង់ថាយើងគ្មានតម្លៃអញ្ចឹងហេស៎ អាក្មេងឆ្កួត "
" ពាក្យរបស់ខ្ញុំមួយម៉ាណណា ដែលនិយាយថាអ្នកនាងគ្មានតម្លៃ? មានតែនាងទេដែលនិយាយខ្លួនឯង មានតែនាងខ្លួនឯង ដែលបន្ទាបតម្លៃខ្លួនឯង " ថេហ្យុងនិយាយបែបធម្មតាទៅកាន់នាងហើយក៏បន្តបោកខោអាវ ប៉ុន្តែបែបធម្មតារបស់គេធ្វើហើយស្រីស្រស់ខឹងហ្នឹងអាម៉ាសមុខជាខ្លាំង ធម្មតាមែនតែ មួយម៉ាត់ៗមក ប្រៀបដូចជាយកកាំបិតរាប់រយ មកចាក់ទម្លុះ បេះដូងយ៉ាងអញ្ចឹង វាពិតជាឈឺចុកណាស់។
" អាយយយយ៎! អាក្មេងឆ្កួត ចាំមើលយើងនិងកម្ចាត់ឯងចេញពីបងជុង " បានប៉ុន្នឹងនាងក៏ដើរចេញទៅទាំងមួម៉ៅក្ដៅក្រហល់ក្រហាយដូចជាបន្ទុះភ្នំភ្លើង អាម៉ាសក៏អាម៉ាស ឃើញស្លូតៗអញ្ចឹងទេតែនិយាយមកមួយម៉ាត់ៗមក ចុកស្ទើរតែក្អួតឈាម។
" អូហូអ្នកប្រុស cool មែនទេន " យូជីននិយាយឡើងទាំងសើចរីករាយ មុននេះណាគេសឹងតែចុកចំនួស មួយម៉ាត់ៗមក គឺថាធ្វើឲ្យគេពេញចិត្តស្តូកតែម្តង និយាយធម្មតា ទន់ភ្លន់ សំឡេងក៏ស្រទន់តែចុកសាហាវ><។
" អ្វីទៅ? ខ្ញុំនិយាយធម្មតាតើ? " ថេហ្យុងលើកចិញ្ចើមឆ្ងល់។
" ធម្មតា? មួយម៉ាត់ៗមកសឹងតែដាច់ផ្ញា ណាអ្នកប្រុស ហិហិ មិញនេះខ្ញុំឃើញទឹកមុខរបស់នាងឈ្លោះមិនឈ្នះអ្នកប្រុស គួរឲ្យចង់សើច ហាសហា " យូជីនសើច រាងតូចក៏សើចតាម របៀបមនុស្សរួសរាយអីបែបហ្នឹង។
ថេហ្យុងបានត្រឹមតែញញឹមក្រវីក្បាលតិចៗ ហើយក៏បន្តបោកខោអាវរហូតដល់រួចរាល់។
" អ្នកប្រុសតូច មានគេ ខល មករកចាស៎ " អ្នកបម្រើស្រីម្នាក់រត់ចេញមកពីផ្ទះធំមក។
" អ្នកណាអញ្ចេះ~! ហាឡូ ខ្ញុំថេហ្យុន និយាយ "
< ថេហ្យុងគឺបងណា.. >
" ប~ បងប្រុស " ថេហ្យុងគាំងនិយាយមិនចង់ចេញ ព្រោះតែរំភើពចិត្តស្ទើរស្រក់ទឹកភ្នែក ដែលបងប្រុសទាក់ទងមក នេះគេនឹកបងប្រុសស្ទើស្លាប់។
< បងសុំទោស ដែលឲ្យអូនរងទុក្ខ មិនយូទេណា បងនឹងត្រឡប់ទៅវិញ មិនឲ្យអូនលំបាកដោយសារបងទៀតទេ > ថេហ្យុននិយាយទៅកាន់ប្អូនប្រុសតាមខ្សែរ ប្រព័ន្ធទូរស័ព្ទ ធ្វើឲ្យថេហ្យុង អោនមុខចុះបន្តិច នៅពេលដែលដឹងថាមិនយូនោះឡើយ នឹងអស់ភារកិច្ចដែលត្រូវនៅជាមួយជុងហ្គុក តែហេតុអីចាំបាច់ពិបាកចិត្តក្រែងនេះជាការចង់បានរបស់គេមិនអញ្ចឹង?
" មិនអីឡើយ ដើម្បីបងប្រុស ខ្ញុំធ្វើបានគ្រប់យ៉ាង " គេញញឹមចេញមកទាំងក្នុងទ្រូងឈឺខ្ទោកៗ នៅមានរឿងណាហ្វីទៀត ហ្ហើយ។
" ហ្ហឹស.. អាប្អូនចង្កួត " បញ្ជាំមកមើលថេហ្យុនឯនេះវិញ គេក្រវីក្បាលហើយសើចតិចៗនូវសម្តីរបស់ប្អូនប្រុស។
" អញ្ចឹងប៉ុន្នឹងសិនហើយណា បងរវុលបន្តិច "
< បាទលាហើយ ខ្ញុំស្រឡាញ់បងប្រុស >
" ស្រឡាញ់ឯង ដូចគ្នាប្អូនកំហូច " បានប៉ុណ្ណឹងខ្សែប្រព័ន្ធ ក៏បានផ្តាច់ ថេហ្យុនញញឹមស្រស់ស្រាយ ព្រោះតែបានឮសំឡេងរបស់ប្អូនប្រុសជាទីស្រឡាញ់ ឃើញថាគេនៅទីនោះមិនអី ខ្លួនក៏សប្បាយចិត្តណាស់ហើយ ខ្លាចណាស់ ខ្លាចថាគេនឹងធ្វើបាបប្អូនប្រុស ។
" ញញឹមស្រស់ណាស់ណ៎ " ហូស៊ុក និយាយឡើងទាំងញញឹម នៅពេលដែលបានឃើញស្នាមញញឹមដ៏ស្រស់ នៅលើផ្ទៃមុខដ៎ស្រស់ស្អាត របស់រាងតូច។
" ប្រកត់ណាស់ ហិហិ នេះទូរស័ព្ទរបស់លោក " ថេហ្យុនងួក ក្បាលតិចៗដើម្បីបញ្ជាក់ មុននឹងហុច ទូរស័ព្ទទៅឲ្យលោកឌុកទ័រ សង្ហារវិញ ។
" មើលទៅថេហ្យុន ស្រឡាញ់ប្អូនខ្លាំងណា ហ៊ានលះបង់សូម្បីតែកែវភ្នែក របស់ខ្លួនឯងដើម្បីឲ្យប្អូនមើលឃើញវិញ សុខចិត្តលំបាក់ខ្លួនឯង ដោយមិនរអ៊ូ សូម្បីមួយម៉ាត់ "
" ខ្ញុំនឹងប្អូន ស្រឡាញ់គ្នាណាស់ បើជាខ្ញុំអ្នកពិការភ្នែក ខ្ញុំជឿ ថាប្អូនខ្ញុំប្រកត់ជាធ្វើដូចខ្ញុំ អញ្ចឹង លះបង់ប៉ុណ្នឹងដើម្បីប្អូន ខ្ញុំគិតថាវាមិនច្រើនឡើយ " រាងតូចនិយាយព្រមទាំងមានស្នាមញញឹមដែលខាប់ប្រលឹងកំលោះក្រមុំជាច្រើន នៅលើផ្ទៃមុខ ។
" ចុះបើសិនជា ថេហ្យុងលង់ស្រឡាញ់ជុងហ្គុកនោះ? " សំណួរនេះ ធ្វើឲ្យថេហ្យុន បញ្ចប់ការសើចបន្តិច សញ្ចឹងគិតនូវពាក្យសម្តី របស់លោកឌុកទ័រ សង្ហារ ក៏វាពិតមែន ពួកគេនៅជាមួយគ្នារាល់ថ្ងៃ អាចនឹងស្និតស្នាលជាមួយគ្នាដូចប្ដីប្រពន្ធទូទៅ ភាគរយច្រើនណាស់ ដែលពួកគេអាចនឹងលង់ស្រលាញ់គ្នា។

សូមរង់ចាំភាគបន្ត❤️

#ក្វាងលីននី❤️

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now