Ep7: បំពាន

2.1K 114 0
                                    

@Morning...

សម្លេងខ្យល់បក់រវិចៗនាពេលព្រឹកព្រលឹមបក់រសាត់ទៅឆ្ងាយ សត្វបក្សាបក្សីយំទ្រហឹង អឺងកង ទាមទាររកចំណី សម្រាប់ចិញ្ចឹមក្រពះ រួមទាំងពន្លឺព្រះសូរិយា ទ្រង់កំពុងតែយាងមក រះបំភ្លឺមួយជំហៀងនៃភពផែនដី ជំនួសឲ្យពន្លឺព្រះច័ន្ទ។ ពេលនេះដែរមនុស្សម្នាក់គ្រប់វណ្ណៈក៏បានក្រោកឡើងដើម្បីរៀបចំខ្លួន ទៅធ្វើការងារប្រចាំថ្ងៃរាងៗខ្លួន ដើម្បីចិញ្ចឹមក្រពះ..។
ក្រឡេកមកមើលរាងតូចច្រឡឹងក្នុងសម្លៀកបំពាក់គេងយប់មិនទាន់ប្តូរ ពេលនេះនាយតូចកំពុងតែរូតរះរៀបចំអាហារពេលព្រឹកដាក់រៀបនៅលើតុយ៉ាងមានរបៀបរាប់រយ គេបានក្រោកមកធ្វើវាតាំងពីព្រះអាទិត្យ មិនទាន់រះមកម្លេះ.ដើម្បីឲ្យលោកប្ដី..ទេៗ បងថ្លៃទទួលទាន។
តុកៗៗៗ....
" លោកបើកទ្វាថ្ងៃរះហើយ លោកនៅមិនទាន់ក្រោកទៀតហេស៎? " ដៃតូចលើកគោះទ្វាស្រែកហៅអ្នកខាងក្នុងដែលកំពុងតែគេងមិនទាន់ភ្ញាក់នៅឡើយ។ ក្នុងចិត្តពិតជាមិនចង់មកដាស់នាយទេ ព្រោះតែគេនៅអៀនខ្លួនចំពោះរឿងដែលកើតឡើងកាលពីយប់មិញមិនទាន់បាត់ តែក៏ត្រូវតែមកដាស់ ដោយខានមិនបាន ព្រោះវាជាតួនាទីរបស់ខ្លួន។
" នែ! លោកឆាប់ក្រោក ឡើ~ " «ក្រាក» និយាយមិនទាន់ចប់ផងទ្វាក៏បានបើកឡើងដៃនាយសង្ហារ នាយរុំកន្សែងនៅល្វែងខាងក្រោមបើកចំហរ ល្វែងខាងលើចោល ខណៈដែលដៃម្ខាងទៀតកំពុងតែជូតសក់សើមរបស់នាយ សន្សើមសក់ហូកាត់មុខ ព្រមជាមួយដំណក់ទឹកដែលនៅលើដងខ្លួនពិតជា ហតខ្លាំងណាស់ ធ្វើឲ្យនាយតូចសឹងតែច្រាលឈាមទៅហើយ។
" យ៉ាងម៉េច លង់នឹងខ្លួនប្រាណរបស់យើងហេស៎? បានជាភ្លឹកឆ្គឹងមិនកម្រើកបែបនេះ ? " នាយកំលោះអោនមុខ គៀកនិងផ្ទៃមុខតូចរបស់ប្រពន្ធហើយក៏សួរឡើងជាមួយនឹងទឹកមុខខិលខូច បែបព្រាននារីទៅកាន់លោកប្រពន្ធថ្មោងថ្មី។
" គ្មា~ គ្មានទេ " ថេយ៉ុង រហ័សបែរមុខចេញនឹងឈានជើងថយក្រោយមួយជំហ៊ានទាំងមុខក្រហមដូចជាផ្លែប៉េងបោះ ប្រកែកជាមួយនាយក្រាស់រត់មាត់ញាប់ដូចម៉ាស៊ីន ញើសក៏ផ្តើមហូរមកតាមជើងសក់ ក្នុងខ្លួនហាក់ឡើងកម្តៅមកភាយៗ ចេញតាមរង្វង់ភ្នែកក្រឡង់។
" ខ្ញុំគ្រាន់តែចង់មកដាស់លោកដើម្បីឲ្យចុះទៅញ៉ាំបាយតែប៉ុណ្ណោះ ព្រោះថ្ងៃណាស់ហើយ បើញ៉ាំមិនទៀងខ្លាចជំងឺក្រពះរបស់លោក រើឡើង " គេនិយាយទាំងសម្លឹងមើលអ្វីផ្សេងមិនហ៊ានសម្លឹងមុខនាយចំទេព្រោះខ្លាចគេចោតថាខ្លួនកំពុងតែបារម្ភពីគេលួចស្រឡាញ់គេអីបែបនេះ ណាមួយខ្លួនកំពុងតែអៀននាយផង។
" ទម្លាប់យើងមិនញ៉ាំបាយពេលព្រឹកទេ កាយដែលពីម្សិលមិញយើងព្រមញ៉ាំដោយសារតែនៅជាមួយអ្នកម៉ាក់លោកប៉ាតែប៉ុណ្ណោះ យើងក៏មិនចង់ញ៉ាំបាយជាមួយឯងដូចគ្នា គ្រឹប.. " គេនិយាយហើយក៏បិតទ្វាមិនខ្ចីនៅនិយាយឆ្លើយឆ្លងជាមួយរាងតូចបន្តឡើយ ធ្វើឲ្យអ្នកដែលខំក្រោកពីព្រឹកព្រលឹមធ្វើម្ហូបអន់ចិត្តមិនស្ទើរនោះទេ។
" មិនស៊ីអត់ទៅ ខ្ញុំខ្វល់មែន? ងាប់បាត់ឆាប់ៗកាន់តែល្អ ឆឺស!! " ថេហ្យុង ពេបមាត់តិចៗសម្លឹងសម្លក់ទ្វារនាយក្រាស់ ក៏ទាត់ទ្វារមួយជើងទាំងម៉ួម៉ៅ ខំចំណាយពេលមួយព្រឹក ដើម្បីចុះមកចំអិនអាហារឲ្យហើយ មិនញ៉ាំក៏អត់ទៅ នៅសម្តីមិនពិរោះភាសាដាក់ខ្លួនទាំងព្រឹកទៀត ក្តៅដូចបាយពុះ។ ថេហ្យុងដកដង្ហើមធំមួយខ្យល់ម្តងល្អម្តងអាក្រក់គេតាមមិនទាន់ចរឹកនាយទេ មនុស្សស្អីពិបាកយល់ចិត្តជាងអ្នកបួសទៀត។ គេសម្លឹងមើលទៅទ្វាបន្ទប់របស់នាយបន្តិចជាលើកចុងក្រោយ មាត់នៅតែជីបអូចៗ ជេរនាយទាំងព្រឹកមិនឈប់ ក៏ចុះទៅខាងក្រោមវិញទាំងទឹកមុខមួម៉ៅ។
" អេ៎! បងយកកាហ្វេទៅណា? " ចុះមិនទាន់ផុតកាំជណ្ដើរផង គេក៏ឃើញអ្នកបម្រើស្រីម្នាក់កាន់ថាស់ដាក់ពែងកាហ្វេ ដើរមកបម្រុងនឹងឡើងទៅខាងលើ ។
" ចាស៎! គឺយកទៅឲ្យលោកប្រុសធំ ណាអ្នកប្រុស "
" នេះគេផឹកកាហ្វេ ពេលព្រឹកទាំងមិនញ៉ាំអីអញ្ចឹងមែនទេ? " ថេហ្យុង សួរទៅស្រីបំរើទាំងចិញ្ចើមចងចូលគ្នា ហៅឲ្យទៅញ៉ាំបាយមិនចុះទៅញ៉ាំទេ ព្រឹកឡើងមិនទាន់បានអីចូលពោះផង ក៏រកកាហ្វេទៅហើយ។
" ចាស! អ្នកប្រុស "
" ចាំខ្ញុំជាអ្នកយកឲ្យគេជំនួសវិញ" ថេហ្យុង ដកដង្ហើមធំ មួយខ្យល់ ហើយក៏និយាយទៅអ្នកបម្រើស្រីដែលមានឈ្មោះថា ស៊ូជីន រួចក៏មានបំណងចង់ទទួលកាហ្វេពីនាង តែក៏ត្រូវនាងហាមឃាត់÷
" ខ្ញុំថាមិនអីទេ អ្នកប្រុសទុកឲ្យខ្ញុំជាអ្នកយកទៅវិញ " នាងប្រកែកព្រមទាំងទាញហាសចេញឆ្ងាយពី ថេហ្យុង ខ្លាចថាគេចង់យកចុះទៅក្រោមវិញ បើអ្នកប្រុសធំមិនឃើញនាងយកកាហ្វេទៅឲ្យទេ នាងច្បាស់ជាត្រូវមាត់មិនខាន។
" មិនបានទេ គេមិនអាចញ៉ាំកាហ្វេ ទាំងគ្មានបាយមួយគ្រាប់ចូលពោះបែបនេះឡើយ ចាំពីថ្ងៃនេះទៅ ទុកឲ្យខ្ញុំជាអ្នករៀបចំរបបអាហារឲ្យគេ បងមិនបាច់បារម្ភទេ " ថាហើយគេក៏យកកែវកាហ្វេ ពីដៃស៊ូជីនដើរតម្រង់ទៅផ្ទះបាយរៀបចំម្ហូបមួយថាស សម្រាប់នាយព្រមជាមួយនិងទឹកដោះគោស្រស់មួយកែវជំនួសការហ្វេ ដើម្បីបំប៉នរាងកាយរបស់នាយ។
តុកៗៗ...
សម្លេងគោះទ្វាដោយដៃរបស់រាងតូចបន្លឺឡើងម្តងទៀត ដោយក្នុងចិត្តលួចភ័យតិចៗ តែគេមិនចង់ឲ្យនាយឈឺទេ គេត្រូវបំពេញតួនាទីជាភរិយាល្អសម្រាប់នាយ ទោះគេត្រឹមតែជាអ្នកមកជំនួសកន្លែងបងប្រុសមួយពេលក៏ដោយ ។
" ចូលមកទ្វាមិនបានចាក់គន្លឹះទេ " នាយស្រែកអនុញ្ញាតទៅកាន់អ្នកនៅខាងក្រៅ ខណៈដែលភ្នែកខួរក្បាលកំពុងតែផ្តោតជាមួយការងារនៅក្នុង លេបថបយ៉ាងមមាញឹក ។ នាយមិនបានធ្វើការនៅក្នុងបន្ទប់ធ្វើការនោះទេ តែនាយអង្គុយនៅលើសាឡុងក្នុងបន្ទប់គេង ព្រោះមិនចង់ចេញទៅឃើញមុខរបស់រាងតូចឬដើរកាត់រាងតូចអីបែបនេះ ពេលនេះអារម្មណ៍គេមិនល្អ សង្សារក៏ខឹងគេទៀត ដោយសារតែគេរៀបការចោលនាង ខ្លាចថាគេនិងធ្វើមិនល្អទៅលើថេហ្យុងទើបសំងំនៅតែក្នុងបន្ទប់មិនចេញទៅ។
ក្រាក...
ទ្វារបើកឡើងដោយដៃអ្នកគោះ រាងតូចចូលមកខាងក្នុងបិតទ្វារ ហើយក៏សម្លឹងមើលទៅកាន់នាយដែលកំពុងតែសម្លឹងមើល លេបថព មិនដកភ្នែកសោះ គេបោះជំហ៊ានមួយៗទៅរកនាយទាំងដៃកាន់ថាអាហារ។ ដាក់ថាស់អាហារនៅលើតុ កញ្ចក់ធំល្មមជាមួយនិងទំហំសាឡុង ទាំងភ្នែកនៅតែសម្លឹងមើលទៅនាយដដែល ។
" យកកាហ្វេ មកហើយក៏ចេញទៅវិញចុះ " គេនិយាយបែបនេះព្រោះគិតថាជា ស៊ូជីន ដែលយកកាហ្វេ មកឲ្យគេដូចសព្វដង ។
" លោកមានរោគក្រពះ មិនអាចញ៉ាំកាហ្វេ ជំនួសអាហារពេលព្រឹកបានទេ " គ្រាន់តែដឹងថានេះមិនមែនជាអ្នកបម្រើ តែជាប្រពន្ធសម្អប់ ក៏ងើបមុខសម្លឹងទៅកាន់រាងតូច ខណៈដែលរាងតូចក៏កំពុងតែសម្លឹងមកកាន់គេដូចគេ ។
" ជារឿងរបស់យើង គ្មានពាក់ពាន់ហ្នឹងឯងទេ ឆាប់យកបាយ និងទឹកដោះគោរបស់ឯង ចេញពីបន្ទប់យើងភ្លាម យើងមិនត្រូវការវាទេ " នាយនិយាយព្រមជាមួយនឹងទឹកមុខងាប់ ទៅកាន់រាងតូចជាប្រពន្ធ ហ៊ានណាស់ដែលយកបាយម្ហូបចូលបន្ទប់របស់គេ នេះអ្នកបម្រើមួយភូមិគ្រឹះគ្មានអ្នកណាប្រាប់គេទេឬ ថាកុំឲ្យយកបាយម្ហូបមកឲ្យគេ ជាពិសេសទឹកដោះគោ គេមិនត្រូវការវាទេ ។
" តែខ្ញុំជាប្រពន្ធលោក ខ្ញុំមានសិទ្ធិក្នុងការយកវាមកឲ្យលោកញ៉ាំ ក៏ដើម្បីសុខភាពរបស់លោកដែរ " មិនឲ្យចាញ់ចិត្តរាងតូចក៏តបទៅកាន់រាងក្រាស់វិញទាំងភ្នែកចាប់ឡើងក្រហម មួយព្រឹកនេះគេត្រូវនាយស្ដីឲ្យពីរដងហើយ គ្រាន់តែគេមិនចង់ឲ្យនាយឈឺ តើគេខុសណាស់មែនទេ?
" ឆាប់យករបស់ស្មោគគ្រោករបស់ឯង ចេញពីបន្ទប់របស់យើងភ្លាម យើងមិនស៊ីបាយម្ហូបដែលឯងធ្វើទេ " មួយប្រយោគរបស់នាយធ្វើឲ្យរាងតូចធ្លាក់ថ្លើមក្តុក ដំណក់ទឹកថ្លាៗក៏ស្រក់ចុះមកដោយពុំអាចហាមបាន តើពេលថេហ្យុន ត្រឡប់មកវិញគេអាចធ្វើឲ្យនាយទៅស្រឡាញ់បងខ្លួនបានទេ? តើបងរបស់ខ្លួនអាចទ្រាំស្តាប់សម្តីពិឃាតរបស់នាយបានឬអត់? គាត់នឹងមានអារម្មណ៍បែបណា ពេលនាយមាក់ងាយបែបនេះ? សំណួរជាច្រើនផុសឡើងនៅក្នុងខួរក្បាលរបស់គេ នៅក្នុងពេលតែមួយ គេមិនអាចឲ្យបងប្រុសរបស់គេរងទុក្ខ ឈឺចាប់បែបនេះទេ គេមកការជំនួសគាត់ បែបនេះគឺល្អបំផុតហើយ ។
" លោកញាំអាហារ នៅក្នុងថាស់នេះអស់ទើបខ្ញុំព្រមចេញទៅ " យ៉ាងណាក៏នៅតែមិនចេញ គេចង់បំពេញតួនាទីជាប្រពន្ធល្អ និងសាងកេរ្តិ៍ឈ្មោះឲ្យបងប្រុស ទោះជាគេខ្លាចនាយ ឬអន់ចិត្តចុះពោះនាយ ប៉ុន្តែគេមិនបោះបង់ទាំងបែបនេះឡើយ ហើយក៏មិនចង់ចាញ់នាយដូចគ្នា។
« ប្រាវ »
" អាយ៎....." ថាស់ម្ហូបត្រូវធ្លាក់បែកខ្ចាត់ខ្ចាយដោយដៃនាយក្រាស់ គេកំពុងតែអារម្មណ៍មិនល្អ ណាកំពុងតែស្អប់រាងតូចខ្លាំងផងក៏ធ្វើឲ្យគេបញ្ចេញកំហឹងមកក្រៅ កែវភ្នែកឡើងក្រហមច្រាល សម្លឹងទៅកាន់កាយតូចដែលកំពុងតែយកដៃទប់ត្រចៀកញ័រខ្លួនទទ្រើកនោះ។ ក្រោកឈរឡើងចាប់ទាញ់កញ្ឆក់.កដៃតូចមួយទំហឹង ក្បាលរបស់រាងតូចត្រូវប៉ះទង្គិចជាមួយនិងដើមទ្រូងហាប់ណែន ពោលពេញទៅដោយសាច់ដុំ រឹកដូចជាដុំថ្មរបស់នាយស្ទើតែហឹងត្រចៀក ។
" លោកលែងដៃខ្ញុំទៅ ខ្ញុំឈឺ ហ្ហឹកៗ " ថេហ្យុង ផ្តើមយំចេញមកប្រាប់ឲ្យនាយលែងដៃខ្លួន ព្រោះតែការចាប់ច្របាច់របស់នាយវាខ្លាំងស្ទើរតែបាលឆ្អឹង.កដៃរបស់ខ្លួនទៅហើយ។ នាយមិនត្រឹមតែមិនលែង បែរជាចាប់លើកាយតូចស្តើងរបស់ថេហ្យុងបោះទៅលើពូកពេញមួយទំហឹងមិនថ្នមដៃសូម្បីតែបន្តិច ។
" អូយ៎..! ចង្កេះរបស់ខ្ញុំ មនុស្សចិត្តអាក្រក់ ហេតុអ្វី បានជាលោកចិត្តអាក្រក់ ដាក់ខ្ញុំខ្លាំងម្លេះ? ហ្ហឹក .. " ថេហ្យុង លើកដៃខ្ទប់ចង្គេះប្រឹងងើបខ្លួនមិនចង់រួច ព្រោះតែវាឈឺចុកឆ្អល់ពេញទាំងដងខ្លួន ។
" ចង់រត់ទៅណា " ឃើញរាងតូចចង់គេច នាយក៏ចាប់ទាញជើងទាំងគូររបស់គេឲ្យអុកគូទសារជាថ្មីមុននឹងឡើង ទ្រោមពើលើកាយតូចសឹងតែលិបចូលទៅក្នុងពូក ចាប់ដៃតូចទាំងសងខាង ផ្អឹបជាប់ពូក ហើយក៏អោនទៅថើបញីញួកនៅត្រង់ចន្លោះ.ក របស់រាងតូចស្រូបយកក្លិននក្រអូននៃផ្កាវ៉ានីឡាចូលពេញសួត ជាមួយកំហឹងឆួលពេញប្រាណ។
" អាយយ៎! ហ្ហឹកៗ លោកឆាប់លែងខ្ញុំភ្លាទៅ ហ្ហឺក លោកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេ មនុស្សអាក្រក់ ឆាប់លែងខ្ញុំភ្លាម ហ្ហឺកៗ.." គេយំខំប្រឹងក្រាញ់ននៀលគេច ចេញពីការប៉ះពាល់របស់នាយតែគ្មានប្រយោជន៍សោះឡើយ ។
" ហ្ហឹម! ក្រអូបណាស់ " នាយមិនបានខ្វល់ពីការស្រែករបស់រាងតូចទេ ព្រោះកំពុងតែឈ្លក់ វង្វេងជាមួយក្លិនកាយដ៏ក្រអូបប្រហើរជាប់សាច់របស់ថេហ្យុង នាយកំពុងតែ ងប់ងល់ងើបក្បាលលែងរួចហើយ។
" លែង! ជុងហ្គុក លែងខ្ញុំទៅ កុំធ្វើបែបនេះដាក់ខ្ញុំអី លោកកុំបំផ្លាញ់ខ្ញុំដោយវិធីនេះអី ហ្ហឺក.. ខ្ញុំសុំអង្វរ ហ្ហឹម " សម្តីទាំងអស់ត្រូវលេបចូលទៅក្នុងពោះវិញដោយសារតែនាយក្រាស់ងើបមកគ្រប់គ្រងលើបបូរមាត់តូចស្តើងរបស់គេ ដំណក់ទឹកភ្នែកស្រក់ចុះមកដូចជាទឹកបាក់ទំនុប ។ កម្លាំងគេតូចស្តួចស្តើងមិនអាច តទល់ជាមួយនាយបាន មានតែស្រែកសុំក្ដីអាណិតពីនាយ តែមើលទៅវាគ្មានបានផលឡើយ នាយហាក់ដូចជាខឹង គុំគួនខ្លួនខ្លាំងណាស់។

សូមរង់ចាំភាគបន្ត🙆❤️

#ក្វាងលីននី❤️

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now