Ep9: ស្រវឹង

2.1K 108 0
                                    

@ល្ងាច..

នៅក្នុងបន្ទប់ដ៏ស្ងាត់ច្រងំ ឮសូរតែសំឡេងនៃសេក្ដីឈឺចាប់របស់ថេហ្យុង យំខ្សឹបខ្សួលតែឯង គ្រាន់តែភ្ញាក់ពីការសន្លប់ភ្លាម ខួរក្បាលរបស់គេក៏ចាក់បញ្ជាំរូបភាពដែលកើតឡើងជំពោះគេកាលពីព្រឹកមិញ ជាមួយសេក្ដីឈឺចាប់មកព្រមគ្នា ឈឺទាំងកាយឈឺទាំងចិត្ត បន្ទោសខ្លួនឯងមិនឈប់។
" ហ្ហឺកៗ គីម ថេហ្យុង ឯងកំពុងតែដណ្ដើមប្ដីរបស់បងប្រុសខ្លួនឯងតើមែនទេ? ហេតុអីក៏ឯងធ្វើបែបនេះ ឯងអាក្រក់ណាស់ ខ្ញុំស្អប់ឯង ហ្ហឹកៗ... " បបូរមាត់ស្លេកស្លាំងគ្រៀមស្ងួត បង្ហើបនិយាយឡើងមកតិចៗទាំងយំដង្ហក់ដៃខាងស្ដាំក៏លើកទៅច្របាច់ទ្រូងខាងឆ្វេងរនស់ខ្លួនទាំងចិត្តឈឺពឺតផ្សារ បេះដូងគេឈឺស្ទើរតែលែងលោតដំណើរការទៅហើយ តើគេមានមុខឯណាទៅជួបបងប្រុស ខ្លួនជាប្អូនបែរជាឡើងគ្រែជាមួយនាយជាបងថ្លៃ គេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់នៅពេលនេះ។
" អ្ហឺៗ~~ បងប្រុស ឲ្យខ្ញុំសុំទោស ខ្ញុំជាប្អូន មិនល្អ ហ្ហឺរៗ~~ " ម្រាមដៃស្រឡូនស្រឡៅដូចបន្លា ក្រូចលើកមកវាសទឹកភ្នែកខ្លួនឯងចេញថ្នមៗ ព្រឹងក្រោកពីគ្រែយឺតៗ យ៉ាងវេទនា ក៏ព្រោះតែវាឈឺខ្លាំងណាស់ ណាវាជាលើកដំបូងរបស់គេផង តែបងថ្លៃចិត្តអាក្រក់សម្រុកខ្លាំងៗមិនអាណិតដល់គេបន្តិចសោះ រំលោភគេហើយក៏ទុកគេចោលទៀតគិតថាគេជាតុក្កតាកំដរសិ*ឬ?
«ព្រូស» គ្រាន់តែក្រោកឈរឈានជើងមិនបានមួយំហ៊ានស្រួលបួលផង ក៏ដួលព្រូសតែម្តង។ រាងតូចញញឹមមុខគ្រៀមព្យាយាមក្រោកឡើងសារជាថ្មីទាំងទឹកភ្នែក រើសខោអាវដាច់ រយៀរយាក របស់ខ្លួនយកមកអោបជាប់ទ្រូង ព្យាយាមក្រោកដើរតិចៗប៉ាំងខ្ញើកៗ តម្រង់ចេញពីបន្ទប់របស់នាយកំលោះទៅបន្ទប់របស់ខ្លួនវិញទាំងរាងកាយហំពាត់ទៅដោយភួយក្រាស់។
ថេហ្យុងឈរ សម្លឹងមើលរូបកាយអាក្រាតរបស់ខ្លួនតាមកញ្ចក់ដែលមាននៅក្នុងបន្ទប់ទឹក ទាំងទឹកភ្នែកសេក្ដីឈឺចាប់មិនអាចពិពណ៌នាបាន រយលានអត្ថន័យ នៃ សេក្ដីឈឺចាប់ ។ គេបោះជំហ៊ានមួយៗឈរនៅខាងក្រោមស្រទាប់ផ្កាឈូក លាងជម្រះរាយកាយខ្លាំងៗ ទឹកភ្នែកហូរប្រណាំងជាមួយទឹកផ្កាឈូកឥតដាច់ ស្អប់ខ្ពើមរាងកាយរបស់ខ្លួនឯងខ្លាំងណាស់។
នេះម៉ោងមួយយប់ ទៅហើយជុងហ្គុកនៅមិនទាន់ត្រឡប់មក ផ្ទះវិញទៀត ចំណែកឯថេហ្យុងឯណេះវិញកំពុងអង្គុយចាំមើលផ្លូវ អ្នកជាប្ដីនៅក្នុងបន្ទប់ទទួលភ្ញៀវ ឃើញថាគេកំពុងតែចាករូបបណ្ដើរចាំផ្លូវស្វាមីបណ្ដើរ ដោយមួយនាទីគេសំលឹងមើលទៅទ្វាធំចង់10ដងទៅហើយ ទោះជានាយធ្វើបាបរាងកាយគេមែន តែមនុស្សនេះណាមិនចេះខឹងគុំគួនអ្នកណាទេ ឃើញនាយមិនទាន់ត្រឡប់មកផ្ទះវិញបែបនេះ ចិត្តគេគឺខ្វល់ខ្វាយពីនាយណាស់ខ្លាចថាមានរឿងអ្វីមិនល្អកើតឡើងជំពោះនាយអីបែបនេះ។
" ហ្ហើយ! គេទៅណា យប់ស្មានេះហើយនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀត ហ្ហើយ " សម្លេងដកដង្ហើមធំបន្លឺឡើងលើកទីមួយលាន ពោលទាំងសម្លឹងមើលទៅមាត់ទ្វា។
ឡានស្ព័រសេរីទំនើប ម៉ាកចុងក្រោយគេបង្អស់បានឈប់ចតនៅខាងមុនផ្ទះ ឌៀលដែលជាមនុស្សជំនិតរបស់ជុងហ្គុក ក៏គ្រាគេចេញមក ព្រោះថាតែនាយស្រវឹងឡើងទន់ខ្លួនទៅហើយ ផឹងយកពាន់តែម្តងហើយ ខ្លួនអ្នកធ្វើបាបគេសោះបែរជាទៅផឹកឡើងស្រវឹងជោគជាំទាំងខ្លួន ធ្វើដូចកើតទុក្ខខ្លាំងណាស់អញ្ចឹង។ គ្រាន់តែឮសំឡេងឡាន កាយតូចរបស់ថេហ្យុង ក៏រហាស់រត់មកមើល ឃើញថាអ្នកជាស្វាមីបានស្រវឹងជោគជាំទាំងខ្លួនទៅហើយ។
" មោះ! ខ្ញុំជួយ " ឃើញអញ្ចឹងថេហ្យុងក៏រត់មកជួយគ្រាជុងហ្គុក ឡើងទៅបន្ទប់ ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now