Ep26: រយលាន អត្ថន័យ នៃសេក្ដីឈឺចាប់

2.2K 152 8
                                    

ថេយ៉ុងអង្គុយញ៉ាំផ្លែឈើស្រស់ទាំងអារម្មណ៍ល្អ មើលទៅមុខគេដូចជាឆ្ងាញ់ខ្លាំងណាស់ គ្មានជូអីបន្តិចសោះ ខណៈដែលអ្នកបម្រើដែលនៅក្នុងផ្ទះបាយមើលមុខគេហើយជូរជំនួស។
" ជូរណាស់? អ្នកប្រុសកុំញ៉ាំវាច្រើនពេកអី អ្នកប្រុសនៅមិនទាន់ញ៉ាំបាយនៅឡើយទេ " យូជីនពោលឡើងទាំងលេមទឹកមាត់ផ្សើមបំពង់ក។
" អត់ទេៗ!! ខ្ញុំចង់ញ៉ាំវា " ថេយ៉ុងខាំផ្លែឈើជ្រឹបៗ មើលទៅពិតជាទំនងឆ្ងាញ់ណាស់។
" នេះផ្លែឈើស្រស់ណាអ្នកប្រុស ផ្អែមបានយ៉ាងម៉េចទៅ? ថ្ងៃមុនស្វាយខ្ចី ថ្ងៃនេះស្ត្រប៊ឺរី " យូជីន
" មែនហើយ~ " អ្នកបម្រើស្រី
" បើមិនជឿ~ ក៏សាក់ញ៉ាំទៅ ធានាថាផ្អែម~ មិនដូចថ្ងៃមុនទេ " ថេយ៉ុង និយាយ ហើយក៏រុញចានស្រស់ទៅឲ្យពួកគេ។ យូជីនព្រមទាំងអ្នកបម្រើប៉ុន្មានអ្នកទៀតក៏ឈោងដៃទៅយកផ្លែឈើ ក្នុងចាន់ម្នាក់មួយចំនិត យកមកញ៉ាំ។
" អួយយយ៎~ជូតណាស់អ្នកប្រុសហ្ហើយ " ម្នាក់ៗនាំគ្នាធ្វើមុខជូ ខ្ជាក់វាចោល វាជូរជាងគ្រូចឆ្មាទៅទៀត អ្នកប្រុសគេបែរជាពោលថាផ្អែម?
" ជូរអីទៅ វាឆ្ងាញ់ណាស់ " ថេយ៉ុងសើច គេញ៉ាំវាផ្អែមពិតមែន ឲ្យប្រាប់ថាជូរបានយ៉ាងម៉េច? គេលើកយកចានស្ត្រប៊ឺរី មកដាក់ពីមុខខ្លួនវិញ បន្តញ៉ាំ គេញ៉ាំអ្វីមិនបានទេ គ្រាន់តែខ្លិនក៏ធ្វើឲ្យគេក្អួតចេញមកបានដែរ គឺញ៉ាំបានតែផ្លែឈើស្រស់ ដែលមានជាតិជូរ នេះឯង។
" អ្នកប្រុសថេយ៉ុន~ មានគេមករកអ្នកប្រុសចា៎~ " អ្នកបម្រើស្រីម្នាក់រត់ចូលមកផ្ទះបាយ។
" អ្នកណាគេ? មករកអ្វីទាំងព្រឹក? " ថេយ៉ុងលើចិញ្ចើមឆ្ងល់។
" ជាមនុស្សប្រុសចា៎~ ប្រាប់ថាជាមិត្ត "
" ហ្ហឹម~ !! " ថេយ៉ុងងួកក្បាល ហើយក៏ចេញទៅជួបភ្ញៀវ។
" សិស្សច្បង~!! " ថេយ៉ុងឈរឆ្ងល់សម្លឹងមើលទៅហេនរី តើគេមកទីនេះបានយ៉ាងម៉េច? ដឹងថាគេនៅទីនេះដោយរបៀបណា?
" ថេយ៍... !!! " ហេនរីញញឹម មិនហ៊ានហៅឈ្មោះថេយ៉ុង ពេញឡើយ ព្រោះតែគេបានដឹងរឿងខ្លះៗពីជីមីន។
" សិស្សច្បង ដឹងបានយ៉ាងម៉េចថាខ្ញុំនៅទីនេះ " ថេយ៉ុងដើរទៅក្បែរហេនរី ដែលអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ។
" បងសួរជីមីន~ " ហេនរី
" នេះទឹកចា៎ " អ្នកបម្រើស្រី
" បាទ~ អរគុណ!!! " ហេនរី
" សិស្សច្បងមកទីនេះ មានការអ្វីមែនទេ? " ថេយ៉ុងញញឹមសួរសំណួរឡើងមក ទាំងដាក់ខ្លួនអង្គុយនៅលើសាឡុងទល់មុខហេនរី។
" ពិតមែនហើយ~ បងគ្រាន់តែចង់មកអញ្ជើញ ថេយ៍ ឲ្យចូលរួម ក្នុងពិធី មង្គលការ របស់បង~!! " ហេនរីហុចធៀបការទៅឲ្យថេយ៉ុង។
" ខ្ញុំពិតជាសប្បាយចិត្ត~ ដែលសិស្សច្បងរកបាន នារីម្នាក់មកធ្វើជាភរិយា " ថេយ៉ុង
" គឺគ្រួសារបងជាអ្នករើស~ មើលទៅនាងក៏មិនអាក្រក់ បងសង្ឃឹមថានាងអាចធ្វើឲ្យបងមានសេក្ដីសុខនៅថ្ងៃ ខាងមុខ បងនិងព្យាយាម កាត់ចិត្តពីថេយ៍ សម្លឹងមើលអ្នកថ្មីដែលកំពុងចូលមក " ហេនរី
" លឺសិស្សច្បង និយាយដូចច្នេះ ខ្ញុំសប្បាយចិត្តហើយ ~ " ថេយ៉ុង
" អញ្ចឹងបងទៅវិញហើយណា~ "
" បាទ~ អួយយ៎ / ថេយ៍យ៉ាងម៉េចហើយ? " ថេយ៉ុងក្រោកឈរ ដើម្បីជូនដំណើរភ្ញៀវ តែក៏ងងឹតមុខទន់ជើងបម្រុងដួល ហេនរីក៏ចូលខ្លួនមកជួបទប់ ជាលំនឹង។
" ខ្ញ~ ខ្ញុំមិនអីទេ អរគុណសិស្សច្បង " ថេយ៉ុង រើខ្លួនចេញពីរង្វង់ដៃអ្នកកំលោះ។
" ឈឺមែនទេ? ទឹកមុខអូន ដូចជាស្លេកស្លាំងខ្លាំងណាស់~!! " ហេនរី
" អត់នោះទេ~ ខ្ញុំមិនបានកើតអ្វីឡើយ " ថេយ៉ុងក្រវីក្បាលតិចៗ។
" អញ្ចឹងបងទៅវិញហើយណា~ កុំភ្លេចចូលរួមក្នុងពិធីរៀបការបងផង អូនជាភ្ញៀវពិសេស " ហេនរី
" បាទ ខ្ញុំមិនភ្លេចឡើយ~!! លាហើយ " ថេយ៉ុងញញឹម បែរខ្លួនបម្រុងដើរទៅខាងក្រោយផ្ទះ តែក៏ប្រទះឃើញ ណាហ្វីឈរមើលមកគេ ទាំងដៃមានកាន់ ទូរស័ព្ទជាប់ដូចជាកំពុងលាក់អ្វី ថេយ៉ុងមិនបានគិតច្រើន ដើរចូលទៅក្រោយផ្ទះគេចមុខពីណាហ្វី ព្រោះមិនចង់មានរឿង។
" ងាប់មិនខាន់ទេឯង គីម ថេយ៉ុន~ ចាំមើលចុះថាអ្នកណា ជាអ្នកខ្ទាតចេញពីភូមិគ្រឹះមួយនេះ " ណាហ្វីញញឹមពឹសពុល។
មិនប៉ុន្មាន នាទីផង ឡានរបស់ជុងហ្គុក ឈប់នៅខាងមុខភូមិគ្រឹះ ផ្ទាល់ខ្លួន នាយចុះពីលើឡានទាំងមុខងាប់ ដើរសំដៅទៅក្នុងលឿនដូចរត់ មិនខឹងជាខឹងអ្វីមកពីណាឡើយ។
" គីម ថេយ៉ុន នៅឯណា? " ចូលមកដល់ខាងក្នុងជុងហ្គុកស្រែកសួរឡើងទាំងសម្លេងមាំ សាក់សមជាអ្នកមានអំណាច ផ្អើរអស់អ្នកបម្រើស ឲ្យអោនមុខចុះជាការ កោតខ្លាច។
" អ្នកប្រុសថេយ៍~ នៅសួនច្បារ ខាងក្រោយ " គ្មានអ្នកណាហ៊ាននិយាយអ្វីឡើយ ម្នាក់ៗគិតតែអោនមុខចុះ មានតែយូជីន តែប៉ុណ្ណោះ ដែលហ៊ាននិយាយឆ្លើយតបជាមួយនាយយ៉ាងធម្មតាបំផុតគ្មានខ្លាចអ្វីសោះឡើយ បណ្តាលឲ្យគ្រប់គ្នាកាត់តែឆ្ងល់ជាខ្លាំង តើនាងជាអ្នកណាទើបហ៊ានគ្រប់រឿងបែបហ្នឹង?
" .......... " នាយមិនមាត់ឆ្លើយតប ដើរសំដៅទៅសួរច្បារ ខាងក្រោយ ខណៈដែល ណាហ្វី ដែលលួចមើល សកម្មភាពនាយមុននេះញញឹមឡើងមក ដូចជាការសមចិត្ត។
" អាបងឆ្កួត កើតស្អីទៀតហើយអញ្ចេះ? " យូជីនក្រវីក្បាលពោលឡើងតិចៗល្មមស្តាប់លឺតែម្នាក់ឯង។
ថេយ៉ុងដើរមើលផ្កាដែលរីកស្គុះស្គាយ នៅក្នុងសួនទាំងញញឹមពង្រាយ ថេយ៉ុងដាក់ខ្លួនអង្គុយចោងហោង លើកដៃទាំងធ្វេរ ទៅក្រសោកផ្កា ហើយក៏អោនមុខចុះទៅស្រស់ខ្លិនក្រអូននៃផ្កា បូករួមជាមួយសម្រស់ពីធម្មជាតិរបស់គេ រិតតែធ្វើឲ្យគេស្រស់ស្អាតថែមមួយកំរិតទៀត។
" អួយយ៎~ " ថេយ៉ុងស្រែកឡើងជាការឈឺចាប់ ព្រោះតែមានអ្នកចាប់កញ្ឆក់ កដៃរបស់គេឲ្យក្រោកឡើងមួយទំហឹង។
" ឯងធ្វើស្អីមានដឹងខ្លួនទេ? " ជុងហ្គុកស្រែកសម្លុត ថេយ៉ុងខ្លាំងៗ។
" សំណួរនេះ ខ្ញុំទេដែលគួរសួរលោក~ " ថេយ៉ុងសម្លឹងមើលមុខជុងហ្គុកចំ ទាំងចាប់រលីងរលូងទឹកភ្នែក គេឈឺកដៃ ពោះគេចាប់ផ្តើមឈឺឡើងមុកដូចគ្នា ព្រោះតែការ ទាញ់កញ្ឆក់របស់នាយមុននេះ។
" កុំស៊ក់យើង..~ " ជុងហ្គុករិតដៃចាប់ច្របាច់ក ដៃថេហ្យុងខ្លាំងជាមុន មិនគិតដល់ម្ចាស់វាដែលឈឺ សឹងតែស្រក់ទឹកភ្នែលសោះឡើយ។
" លោកលែង ដៃខ្ញុំទៅជុង ឈឺណាស់~ " ថេយ៉ុង
" មុននេះឯងបានធ្វើស្អីខ្លះ ឯងគួរតែដឹង ឃ្លានប្រុសណាស់ហេស៎ បានជាមកអោបគ្នាស្និទ្ធស្នាល នៅក្នុងផ្ទះយើង? " ជុងហ្គុក
" លោកនិយាយស្អី? "
" និយាយស្អី? ហ្ហឹស ចុះនេះជាស្អី? " ជុងហ្គុកងួកក្បាលតិចៗ អស់សំណើចជាមួយសំណួរ របស់ថេយ៉ុង។
" នេះ~... " ថេយ៉ុងគាំង និយាយលែងចេញ នៅពេលដែលជុងហ្គុកលើក រូបក្នុងទូរស័ព្ទ មកបង្ហាញ់គេ វាគឺជារូបដែល ហេនរីបានជួយទប់គេ នៅពេលដែលគេ ងងឹតមុខរកដួល។ រូបថតមួយសន្លឹកដូចជាពួកគេទាំងពីកំពុងតែអោបគ្នា វាធ្វើឲ្យជុងហ្គុកយល់ច្រឡំ។
" ហេតុអីឯងធ្វើ បែបហ្នឹង~ " ប្តូពីចាប់កដៃ មកអង្រួនស្មា នាយតូចខ្លាំងៗតាមអារម្មណ៍ខឹង។
" ទេ~ វាមិនមែនដូចលោកគិតឡើយ~ " ថេយ៉ុងក្រវីក្បាល ប្រកែក។
" យើងមិនចង់ស្ដាប់ មិនចង់លឺពាក្យកុហក់របស់ឯងទេ " ជុងហ្គុក
" ហ្ហឹស~ ទោះខ្ញុំធ្វើអ្វីក៏ មិនពាក់ពាន់ជាមួយលោកដែរ លោកអាចមានសង្សារ ខ្ញុំក៏អាចមានដូចគ្នា សិទ្ធ ស្មើគ្នាតើ.. " ថេយ៉ុងសើចទាំងទឹកភ្នែក ឆ្លើយតបទៅកាន់នាយវិញ ទោះបក់ស្រាយក៏នាយមិនជឿ អញ្ចឹងមានតែចាក់បណ្តោយតាម នាយចោតប្រកាន់។
" មកនេះ~ " ដោយខឹងនិងរាងតូចដែលផ្គើនខ្លួន ជុងហ្គុកក៏ចាប់អូសដៃថេយ៉ុងចូលទៅក្នុងផ្ទះទាំងកម្រោល។
" លោក~ លោកដើរមួយៗ ~ ទៅកុំលឿនពេក ខ្ញុំដើរមិនទាន់ទេ~ " ថេយ៉ុងពោលឡើង ទាំងខំប្រឹងដើរតាម ការអូសទាញ់ របស់នាយ ដើរដូចរត់ហើយនៅតែមិនចង់ទាន់ការ អូសរបស់នាយទៀត នេះគេកំពុងតែបារម្មណ៍ពីកូនរបស់គេ ដែរនៅក្នុងផ្ទៃ បើនាយលេងអូសម៉ាកៗនេះ មានសង្ឃឹមរស់ឬអត់?

«ព្រូស~~ » មកដល់កណ្តាលផ្ទះ ជុងហ្គុកក៏រុញកាយតូចរបស់ថេយ៉ុងអោយដួលអ៊ុកជាមួយការ៉ូ តាមពិតនាយគ្មានបំណងរុញគេខ្លាំងឡើយ តែអ្នកណាទៅដឹងថាជ្រុលដៃធ្វើឲ្យថេយ៉ុងទប់លំនឹងខ្លួនមិនជាប់នោះ។
" អួយយយ៎~ ហេតុអីក៏លោករុញខ្ញុំខ្លាំងៗម្លេះ? ដឹងទេថាវាប៉ះពាល់ដល់..អើ.. " ថេយ៉ុងបម្រុងនឹងនិយាយរឿងកូនតែក៏ត្រូវផ្អាក់វិញ មុននេះស្ទើរតែភ្លាត់មាត់និយាយទៅហើយ។ គេលើកដៃទប់ព្រោះខ្លួនឯង ជាមួយការឈឺចាប់ជាខ្លាំង ជាពិសេសនៅត្រង់បរិវេន ពោះតែម្តង ឈឺលើសពីឈឺ~ ឈឺទាំងកាយ ឈឺទាំងចិត្ត អាណិតទាំងកូន។
" ប៉ះពាល់ស្អី? កុំមករំអួយយ~ " ជុងហ្គុកបែបមុខចេញព្រោះមិនចង់ឃើញទឹកភ្នែករបស់ថេយ៉ុងឡើយ គេពិតជាបារម្ភ ចង់ចូលទៅជួយលើក ចង់សុំទោសជំពោះទង្វើមិនល្អដោយសាកំហឹងមុននេះ តែមនុស្សគេចិត្តរឹងសុខចិត្តបែរមុខចេញមិនខ្វល់ ពីអ្នកដែលកំពុងតែឈឺចុងចាប់ស្ទើរតែខ្ស័យ។
" បងជុង~ " ណាហ្វី ចេញមកពីគន្លៀតណាក៏មិនដឹង ចូលមកអោបនាយយ៉ាងស្និតស្នាលបំផុត នាងកំពុងតែឌឺដងទៅកាន់ថេយ៉ុងដែលកំពុងតែយំស្រស្រាក់នោះ។ ទឹកភ្នែករាងតូចជាអ្វីដែលនាងចង់បាន ជាសេក្ដីសុខ របស់នាង។
" ហ្វី~ ថ្ងៃនេះមកនាំអូនទៅ Shopping ចុះយ៉ាងម៉េចដែរ? " ជុងហ្គុកញញឹមដាក់នាង និយាយសម្លេងដ៏ពិរោះ រណ្ដំទៅកាន់នាង រាងតូចបានត្រឹមតែខាំមាត់ទប់ភាពឈឺចាប់។
" បងនិយាយពិតទេ? " ណាហ្វី
" បាទ~~ " ( ឆ្លើយពិតមេស😭 )
ថេយ៉ុងលើកម្រាមដៃជូតទឹកភ្នែក ចេញថ្នមៗ ព្យាយាមក្រោកឈរឡើងទាំងញញឹមស្រស់ សម្លឹងទៅកាន់នាយទាំងកែវភ្នែកឡើងក្រហម ព្រោះតែការយំមុននេះ ស្នាមញញឹមរបស់គេប្រៀបដូចជាកាំបិតរាប់ពាន់ចាក់ទម្លុះបេះដូងនាយក្រាស់ឲ្យធ្លុះធ្លាយ នេះគេខំសំដែងឲ្យរាងតូខខឹងប្រច័ណ្ឌ តែរាងតូចបែបជាញញឹមស្រស់ទៅវិញ។
" អញ្ចឹងខ្ញុំមិនបាច់ធ្វើម្ហូបទេ~ លោកនាំនាងទៅក្រៅបែបនេះ គួរតែញ៉ាំបាយនៅខាងក្រៅខ្លះដើម្បីឲ្យអារម្មណ៍នាងល្អ ទៅតាមនោះ កំពុងតែមានកូនផង លោកគួរតែថ្នាក់ថ្នមនាង ឲ្យខ្លាំងបន្តិចទៅ ~ " ថេយ៉ុងញញឹមស្រស់និយាយទៅកាន់នាយ ប្រៀបដូចជាគ្មានឈឺចាប់អ្វីសោះឡើយ ដើរទប់ពោះតម្រង់ទៅរកជណ្តើរ បង្ហួច ដង្ហូរទឹកភ្នែកចេញមកដោយមិនឲ្យនាយដឹងឡើយ ឈឺខ្លាំងពេកដល់ថ្នាក់ស្ពឹក លែងមានអារម្មណ៍ថាឈឺទៀត បានត្រឹមស្រែកយំក្នុងចិត្ត មិនអាចបញ្ចេញសម្រែកនៃភាពឈឺចាប់ ចេញមកក្រៅបានឡើយ គឺគេគ្មានសិទ្ធក្នុងការឈឺចាប់ឲ្យនាយបានឃើញ រយលាន អត្ថន័យ នៃសេក្ដីឈឺចាប់ ។

សូមរងចាំភាគបន្ត❤️
1-2ភាគទៀតលែងសឹដហើយអ្នក😂ទ្រាំសិនទៅ

#ក្វាង លីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now