Ep5: មាត់រឹង

2.1K 112 0
                                    

គិតទៅទោះជាមិនស្រឡាញ់គ្នាក៏ព្រឹងសម្ដែងធ្វើដូចមនុស្សស្រឡាញ់គ្នាជំពោះមុខមនុស្សគ្រប់គ្នា។ មានទេមិនដែលស្គាលគ្នាសោះពីមុនមកបែរជាត្រូវមករៀបការជាមួយគ្នាបានជួបមុខគ្នាលើកដំបូងនៅក្នុងពិធីមង្គល់ការនោះ គិតទៅអ្វីក៏អាចមានដែរនៅលើលោកយើងនេះ។
មកមើលក្នុងបន្ទប់របស់គូរស្វាមីភរិយាថ្មោងថ្មីឯនេះវិញ ជាយប់ផ្សំដំណេក តែពួកគេបែរជាមកអង្គុយសម្លឹងមុខគ្នាធម្មឹងដូចជារូបចម្លាក់ទៅវិញ គ្មាននិយាយអ្វីសូម្បីតែមួយម៉ាត់សោះ។
" ឯងទៅងូតទឹកមុនយើងទៅ ខោអាវយើងនៅក្នុងទូរបន្ទប់ដាក់សម្លៀកបំពាក់ ស្រឡាញ់មួយណាពាក់មួយហ្នឹងទៅ " នាយសង្ហារមាត់រឹងក៏ព្រមពោលឡើងទាំងមុខងាប់ទៅកាន់រាងតូចជាប្រពន្ធព្រមទាំងដកស្រសែរភ្នែកចេញទៅសម្លឹងមើលអ្វីផ្សេងធ្វើមិនដឹង។
" ......... " រាងតូចមិនមាត់តបស្រីដីអ្វីក៏ក្រោកអស់កម្ពស់ដើរតម្រង់ទៅរកបន្ទប់ទឹកដោយមិនភ្លេចចូលទៅក្នុងបន្ទប់យកសម្លៀកបំពាក់មួយសម្រាប់នោះទេ ។
ប្រម៉ាណជាង30នាទីក្រោយមក រាងតូចក៏ចេញពីបន្ទប់វិញទាំងដៃទាញជើងខោឡើងលើព្រោះតែខោអាវរបស់នាយវាធំខ្លាំងពេក អាចដាក់ខ្លួនគេ2អ្នកបាន អ្នកជាម្ចាស់អាវឃើញហើយក៏បញ្ចេញទឹកមុខមកដូចជាកំពុងតែទ្រាំសើចនៅក្នុងចិត្តមិនគិតសោះថាខ្លួនគេតូចដល់ថ្នាក់នេះ ជាប្រុសទេទេនេះ?
" លោកមើលអី? "
" គ្មានទេ! " បានប៉ុន្នឹងនាយក៏ដើរចូលទៅបន្ទប់ទឹកបាត់ ធ្វើឲ្យរាងតូចបានត្រឹមតែឆ្ងល់ក្នុងចិត្តតែក៏មិនមាត់អ្វី។
" ហ្ហើយខោនេះក៏រលុង រកកៅស៊ូមកចងទើបបាន " គេដើរតម្រង់ទៅទូសំអាងរកមើលកៅស៊ូ យកមកចងខោ មិនអញ្ចឹងទេខ្លាចភ្លេចខ្លួនរបូតខោទៅចប់មិនខានទេ។
15នាទីក្រោយមករាងសង្ហារក៏ចេញមកវិញជាមួយនិងខោរលុងខណៈដែលដៃកំពុងតែកាន់កូនកន្សែងជូតសក់សើមរបស់ខ្លួន តែគេមិនបានពាក់អាវនោះទេ។
" ហ្ហើយ! មិចក៏លោកមិនពាក់អាវ " ផ្ទៃមុខចាប់ផ្ដើមឡើងក្រហមព្រឿងៗដោយសារតែអៀនជាមួយនិងរូបរាងកាយដ៏មាំទាំរបស់នាយ ហេតុអីក៏បញ្ចេញយ៉ាងនេះលោកបងថ្លៃអើយដឹងទេថាគេវានាក រង្គោះរង្គើរព្រោះតែសាច់ដុំរបស់នាយ។
" ថ្ងៃនេះអាកាសធាតុក្ដៅ ម៉ាស៊ីនត្រជាក់មិនអាចធ្វើឲ្យយើងត្រជាក់បានទេ អញ្ចឹងហើយទើបយើងដេកដោះអាវ ថីច្រណែន បើថាច្រណែនណាស់ក៏ដេកដោះអាវដែរទៅ " មើលសំដីរបស់នាយចុះ គួរឲ្យចង់ចាប់ទះខ្លាំងណាស់ ។
" មនុស្សរោគចិត្ត "
" តែឯងក៏រៀបការជាមួយមនុស្សរោគចិត្តដូចជាយើង "
" ឈប់និយាយជាមួយលោកឯងហើយ " ថាហើយគេក៏ទាញខ្នើយដើរតម្រង់ទៅរកសាឡុង។
" ឯងដេកនៅលើគ្រែចុះ "
" ចុះលោក..."
" យើងដេកលើសាឡុងបាន "
" តែវាជាគ្រែរបស់លោក ទុកអោយខ្ញុំជាអ្នកទៅគេងនៅលើសាឡុងវិញ "
" មិនបាច់ទេយើងអាចដេកបាន ឈប់និយាយហើយទៅដេកទៅ " នាយទាញ់ខ្នើយពីដៃរាងតូចជាប្រពន្ធថ្មោងថ្មី ទៅគេងនៅលើសាឡុងធ្វើមិនដឹង ចំណែករាងតូចវិញសម្លឹងមើលនាយបន្តិចហើយក៏ឡើងទៅគេងនៅលើគ្រែព្រោះតែអស់កម្លាំងពេញមួយថ្ងៃហើយទើបខ្ចឹលនៅប្រកែកគ្នាជាមួយនាយ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now