Ep2: អាណិត

2.6K 135 0
                                    

អ្នកទាំងពីរគិតតែពីឈ្លោះប្រកែកគ្នាដណ្តើមបរិច្ចាគកែវភ្នែកឲ្យកូនប្រុសពៅ មិនបានចាប់អារម្មណ៍ជាមួយកូនប្រុសម្នាក់ទៀតដែរកំពុងតែឈរយំដង្ហក់ព្រោះតែសេចក្តីអាណិតឪពុកម្តាយនិងប្អូន។ ដោយទ្រាំឈរមើលទៀតលែងបាន គេក៏រត់ចេញពីទីនោះយ៉ាងលឿនចេញមកក្រៅ មិនបានប្រយ័ត្នក៏ប៉ះគ្នាជាមួយអ្នកណាក៏មិនដឹងជាលើកទីពីរ ធ្វើឲ្យគេផ្ញាទៅក្រោយតែសំណាងដែរដៃមាំលូកទៅចាប់គេមកវិញទាន់មិនឲ្យដួល។
" ឲ្យខ្ញុំសុំទោសលោកគ្រូពេទ្យ! " ថេហ្យុន រហ័សថយខ្លួនចេញពីក្នុងដៃលោកដុទ័រកំលោះ ឱនសុំទោសទាំងដឹងកំហុស នេះគេរត់បុកលោកគ្រូពេទ្យម្នាក់នេះទៀតហើយ គេជាលោកគ្រូពេទ្យតែមួយដែលគេរត់បុកមុននេះពេលដែលចូលមកក្នុងមន្ទីពេទ្យ។ ហើយពេលនេះមកឲ្យគាត់ឃើញខ្លួនក្នុងសភាពបែបនេះទៀត ពិតជាគួរឲ្យខ្មាស់ណាស់។
" បាទ មិនអីទេ! លោកមានបញ្ហាអ្វីដែរទេ? " លោកដុកទ័រសួរស្របជាមួយក្រសែរភ្នែកសម្លឹងមុខអ្នកម្ខាងទៀតដោយក្តីបារម្ភ មើលទៅគេដូចជាយំខ្លាំងណាស់ មុននេះហាក់ដូចជាប្រញាប់ ពេលនេះបានជួបម្តងទៀត បែរជាឃើញគេស្ថិតក្នុងសភាពបែបនេះទៅវិញ។
" ខ្ញុំមិនកើតអ្វីនោះទេ រំខានលោកគ្រូពេទ្យ ខ្ញុំលាសិនហើយ! " និយាយហើយគេក៏ដើរចេញទៅ ទុកឲ្យអ្នកដែលនៅឈរសម្លឹងខ្នងគេទាំងទឹកមុខសោកសៅ គាត់ដឹងច្បាស់ថាគេកើតអ្វី គ្រាន់តែសួរចង់ដឹងថាគេអាចយកទុកសោកមកប្រាប់គាត់បានឮអត់ ប៉ុន្តែគេក៏មិនអាច។ ថេហ្យុន ដើរចេញពីមន្ទីពេទ្យមកអង្គុយនៅបង់ក្នុងសួនដែលនៅក្នុងបរិវេណមន្ទីពេទ្យនេះ ដៃលើកខ្ទប់មុខ ទឹកភ្នែកចេះតែស្រក់ ចិត្តអាណិតប្អូនកើនឡើងជាកំរិត ទើបតែមកមិនទាន់បានឃើញមុខ ក៏ក្លាយជាបែបនេះ គេពិតជាឈឺចាប់ខ្លាំងណាស់។
" ញ៉ាំវាទៅ ដើម្បីបន្ថូរអារម្មណ៍ខ្លះ! " អង្គុយសុខៗស្រាប់តែមានអ្នកហុចកូកាឲ្យគេមួយកំប៉ុង នាយតូចងើបមុខសម្លឹងមើលទើបដឹងថាជាលោកដុកទ័រដែរខ្លួនរត់បុកមុននេះ ក៏លូកដៃទទួលយកវាមកកាន់។
" មានទុក្ខកង្វល់អ្វីលោកអាចនិយាយប្រាប់ខ្ញុំបាន ខ្ញុំនឹងស្តាប់កំដរ! " លោកដុកទ័រជុង ដាក់ខ្លួនអង្គុយចុះក្បែរនាយកំលោះតូចរូបស្រស់ និយាយប្រាប់គេផ្ជាប់ជាមួយស្នាមញញឹមកក់ក្តៅ គាត់ហាក់មានអារម្មណ៍ចម្លែកតាំងពីបានជួបគេលើកដំបូង ឃើញគេមានទុក្ខកាន់តែធ្វើឲ្យគាត់នៅមិនស្រណុកក្នុងចិត្ត។
" ទោះខ្ញុំនិយាយចេញមកក៏មិនអាចបំបាត់ទុកមួយនេះបានដដែល កុំអីល្អជាង! " ថេហ្យុន អង្គុយក្តាប់កំប៉ុងកូការសម្លឹងមើលវាទាំងអស់សង្ឃឹម ទុក្ខនេះវាធំ ទោះគេនិយាយចេញមកក៏មិនបានធូរស្បើយ នាំតែឲ្យអ្នកស្តាប់ខាតពេលដដែល គិតថាកុំនិយាយអីវាសប្រសើជាង។
" រឿងភ្នែករបស់ថេហ្យុងមែនទេ? "
" លោកគ្រូពេទ្យដឹងបានយ៉ាងម៉េច ថាជារឿងប្អូនប្រុសរបស់ខ្ញុំ? " ថេហ្យុន ងាកមកសួរអ្នកក្បែរខ្លួនយ៉ាងលឿនពេលដែលឮគាត់និយាយឈ្មោះប្អូនប្រុស ទាំងដែលគេនៅមិនទាន់ប្រាប់គាត់នៅឡើយថាគេមានរឿងអ្វី តែមើលទៅគាត់ដូចជាដឹងរឿងនេះច្បាស់ណាស់។
" គេជាអ្នកជំងឺរបស់ខ្ញុំរឿងអីដែរថាខ្ញុំមិនដឹងនោះ អ្នកទាំងពីរមានមុខមាត់ដូចគ្នា ច្បាស់ជាបងប្អូនបង្កើតនឹងគ្នាមិនខាន! " លោកគ្រូពេទ្យរៀបរាប់ប្រាប់ទាំងស្នាមញញឹមមិនរលុបពីថ្ពាល់ គាត់គឺសង្ស័យតាំងពីបានឃើញគេដំបូងមកម៉្លេះ ដំបូងគិតថាខ្លួនស្រវាំងភ្នែកដែលឃើញមនុស្សពីរនាក់មានមុខមាត់ដួចគ្នា តែតាមពិតទៅគឺមិនបានច្រឡំឡើយ ពួកគេគឺជាបងប្អូនភ្លោះនឹងគ្នា។
" បើបែបនោះលោកច្បាស់ជាដឹងពីអាការ:របស់គេយ៉ាងម៉េចហើយ តើគេអាចមានសង្សឹមមើលឃើញវិញឬអត់? " ថេហ្យុនទម្លាក់កូកាចោលស្ទុះមកចាប់អង្រួនដៃលោកដុកទ័រសួរទាំងរលីងរលោងទឹកភ្នែក ចង់ដឹងថាប្អូនខ្លួនអាចមានសង្ឃឹមឬអត់ ទោះមុននេះគេបានឮពីប៉ាម៉ាក់រួចហើយក៏ដោយ ប៉ុន្តែពេលនេះគេចង់ដឹងឲ្យកាន់តែច្បាស់ម្តងទៀត។
" បើគ្មានអ្នកបរិច្ចាគទេ គេមិនអាចមើលឃើញវិញឡើយ! " ក្តុក!! បេះដូងរបស់គេត្រូវធ្លាក់ដាច់ចេញពីទង ពេលដែលឮចម្លើយច្បាស់ៗបែបនេះស្មារតីរបស់គេស្លុតមិនស្ទើរឡើយ ចុងក្រោយគេនៅតែទទួលបានចម្លើយបែបនេះដដែល។
" តែលោកមិនបាច់បារម្ភពេកទេ ខាងមន្ទីពេទ្យពួកយើងបានប្រកាសស្វែងរកអ្នកបរិច្ចាគកែវភ្នែកឲ្យគេហើយ មិនយូគេប្រាកដជាអាចទទួលបានជំនួយ! " ឃើញថេហ្យុនដូចជាស្លុត់ស្មារតីខ្លាំងគាត់ក៏ប្រញាប់និយាយលួងលោមឲ្យចិត្តរបស់គេស្ងប់ ប៉ុន្តែគេដឹងយ៉ាងច្បាស់ថាវាមិនអាចឡើយ គ្មានអ្នកណាដែរល្ងង់ព្រមលះបង់កែវភ្នែកដែរជាជីវិតទីពីរឲ្យអ្នកដទៃនោះទេ។
" មិនបាច់លួងលោមខ្ញុំទេ ខ្ញុំដឹងថាវាបែបណា! លោកគ្រូពេទ្យខ្ញុំមានរឿងមួយចង់សុំឲ្យលោកគ្រូពេទ្យជួយ! " ថេហ្យុនស្រាប់តែស្ទុះទៅចាប់ដៃលោកឌុកទ័រម្តងទៀតសុំអង្វរឲ្យគាត់ជួយខ្លួនរឿងមួយ លោកដុកទ័រជុង សម្លឹងមុខគេដោយការគិតពិចារណា មិនយល់ថាគេចង់ឲ្យខ្លួនជួយរឿងអ្វី ប៉ុន្តែគេបែរជាញញឹមយ៉ាងស្រស់ឲ្យបេះដូងថ្មមិនចេះរង្គោះរង្គើពេលនេះញាប់ញ័រជាខ្លាំង។
កន្លងទៅជាងមួយអាទិត្យថេហ្យុងក៏បានដឹងខ្លួនឡើងវិញ ជិវិតដែលបានធ្លាក់់ទៅដល់ឋានយមរាជទៅហើយ ក៏បានស្រោចស្រង់មកវិញ ប៉ុន្តែអ្វីដែលឲ្យគេរស់ដូចជាស្លាប់នោះគឺ ភ្នែករបស់គេមើលអ្វីលែងឃើញតទៅទៀតហើយ នរកទាំងរស់។
" ហ៊ឹកៗ..ម៉ាក់ ភ្នែកខ្ញុំកើតអី ហេតុអីងងឹតយ៉ាងនេះ..!? " ភ្ញាក់ឡើងភ្លាមគេក៏ទទួលបានអារម្មណ៍ថាខ្លួនឯងដូចជាខ្វះអ្វីម៉្យាង ភ្នែករបស់គេរុំដោយបង់ពណ៌សងងឹតជិតឈឹង មានអារម្មណ៍ថាឈឺខ្ទោកៗដូចជាគេយកអ្វីមកចាក់ក្នុប្រស្រី នាយយំជាខ្លាំងស្រែកសួរម៉ាក់ដែរកំពុងតែអង្គុយឱបកូនប្រុសទាំងទឹកភ្នែកដូចគ្នា។
" ថេយ៍..ហ៊ឹកៗ..ម៉ាក់សុំទោស ឲ្យម៉ាក់សុំទោស.. " អ្នកស្រីយំឱបកូនបណ្តើរពោលពាក្យសុំទោសបណ្តើរ ព្រោះតែគាត់មិនអាចនិយាយអ្វីចេញបានក្រៅពីពាក្យសុំទោសនេះ ឲ្យគាត់ហាមាត់ប្រាប់ពីអាការៈរបស់គេ គាត់គ្មានភាពក្លាហានក្នុងការនិយាយវានោះទេ។
" ម៉ាក់! ម៉ាកប្រាប់ខ្ញុំមក តើភ្នែកខ្ញុំកើងអី ហេតុអីឈឺយ៉ាងនេះ? " គេនៅតែជជីកសួរចង់ដឹងចម្លើយមិនឈប់ ទោះជាគាត់មិននិយាយក៏គេអាចដឹងបានខ្លះៗ គេសួរគ្រាន់តែចង់ដឹងចម្លើយឲ្យកាន់តែច្បាស់ចេញពីម្តាយប៉ុណ្ណោះ។
" ថេយ៍!! " លោកគីម ហៅឈ្មោះកូនតិចៗដោយក្តីអាណិតខ្លោចចិត្ត គាត់ក៏គ្មានភាពក្លាហានដើម្បីប្រាប់គេដូចគ្នា តែមកដល់ដំណាក់កាលនេះហើយ តើគាត់អាចលាក់គេបានដល់ពេលណាទៅ??
" ខ្ញុំដឹងហើយ!! " នាយប្រលែងដៃចេញពីម្តាយយល់យ៉ាងច្បាស់ពីចម្លើយ យំឆ្អែកហើយក៏បានដឹង ខ្លួនគឺខ្វាក់ មើលអ្វីលែងឃើញ ក៏ទម្លាក់ខ្លួនគេងបែរខ្នងដាក់អ្នកជាម្តាយដោយមិននិយាយអ្វីសូម្បីមួយម៉ាត់។
" ហ៊ឹកៗ..ថេយ៍!! "
" កូនមិនអីទេ អ្នកទាំងពីរកុំបារម្មណ៍ពីកូនអី! " អារម្មណ៍គេពេលនេះមិនល្អឡើយ ក៏មិនចង់ជួប មិនចង់ឲ្យអ្នកណានៅក្បែរ តែក៏មិនចង់ឲ្យអ្នកមានគុណទាំងពីរគិតច្រើន វាពិតជាឈឺចាប់ ពេលដែលដឹងថាខ្លួនក្លាយជាបែបនេះ តើអ្នកណាអាចទទួលយកបានចំពោះរឿងដ៏អាក្រក់មួយនេះក្នុងរយៈពេលភ្លាមៗបែបនេះទៅ?
ឃើញកូនមិនសប្បាយចិត្តគាត់ក៏មិននៅរំខាន ឲ្យគេនៅសម្រួលអារម្មណ៍បន្តិចសិនក៏បាន ត្បិតថាពួកគាត់មិនអាចជួយអ្វីគេបាន ប៉ុន្តែពួកគាត់នឹងព្យាយាមរកវិធីព្យាបាលគេឲ្យជាសះស្បើយឡើងវិញ។
" ហ៊ឹកៗ..!! " ក្រោយពីដឹងថាពួកគាត់ចេញទៅបាត់គេក៏ប្រលែងទឹកភ្នែកយំយែកម្តងទៀត វាសនាមួយនេះវាពិតជាអាក្រក់ពេកហើយ ត្រឹមមួយពព្រិចភ្នែកវាបានឆក់យកកែវភ្នែកទាំងគូររបស់ខ្លួនចេញទៅ ចាប់ពីថ្ងៃនេះតទៅតើឲ្យគេរស់នៅយ៉ាងដូចម្តេចទៅ?? ហេតុអីមិនសម្លាប់គេតែម្តងទៅ ចាំបាច់ទុកគេឲ្យនៅរស់រងទុក្ខវេទនាដូចធ្លាក់នរកបែបនេះដែរឬ?
ក្នុងក្រុងស៊ីវីល័ស្រស់ឆើតឆាយពោលពេញទៅដោយអាគារខ្ពស់ៗជាច្រើន រថយន្តស្ព័រសេរីទំនើម៉ាកល្បីនៅចុងឆ្នាំ បានបោះពួយយ៉ាងលឿននៅតាមដងផ្លូវសាធារ: ឆ្ពោះទៅកាន់ក្រុមហ៊ុនច្នៃពេជ្រមួយកន្លែងដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូល។
ង៊ឺត!! សម្លេងឡានកកិតផ្ទៃសាបនៅនឹងខ្នល់ រាងកាយខ្ពស់ស្រឡះចុះពីលើឡានគ្រងឈុតគ្រ័រហ៊្សេរពណ៌ខ្មៅ ឈរបង្ហាញរាងដ៏ស្រស់សង្ហារឥតខ្ចោះដូចជាទេវបុត្រនៅចំពីមុខក្រុមហ៊ុនច្នៃពេជ្រ « ចនគ្រុប » ជំហ៊ានជើងបោះទៅមុខមួយជំហ៊ានៗពោលពេញដោយភាពជាអ្នកដឹកនាំ កំលោះសង្ហារ ចន ជុងហ្គុក អាយុ២៦ឆ្នាំ ម្ចាស់គ្រុមហ៊ុនគ្រឿងពេជ្រដែលធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង នាយជាកូនប្រុសតែម្នាក់គត់របស់ត្រកូលចន ដែលមានជំនួញធំតូចជាច្រើនទាំងក្នុងនឹងក្រៅប្រទេស រូបរាងស្រស់សង្ហារ ស្រីណាឃើញក៏ប៉ងប្រាថ្នាចង់បានគេមកថ្នមក្បែរ ទាំងឆ្លាត ទាំងមាន ទាំងសង្ហារ ថែមទាំងជាមនុស្សដែលគេស្គាល់ថាមនុស្សចិត្តធម៌ តែងតែជួយបរិច្ចាគដល់ក្មេងកុមារកំព្រា នឹងចាស់ជរាគ្មានទីពឹងជាច្រើន អ្នកណាដែលថាមិនស្រលាញ់ចូលចិត្តគេនោះ។
" ស្វាគមន៍លោកប្រធានដែលត្រឡប់មកវិញដោយសុវត្តិភាព!! " ចូលមកដល់ក្រុមហ៊ុនសម្លេងស្វាគម៍របស់លេខាស្រីរូបស្រស់ផ្ទាល់ខ្លួនរបស់គេក៏បានបន្លឺឡើង ជាមួយស្នាមញញឹមនឹងបាច់ផ្កាឈរចាំទទួលចៅហ្វាយរួមទាំងបុគ្គលិកស្រីប្រុសជាច្រើនឯងទៀត។
" អរគុណ!! " គេញញឹមទទួលបាច់ផ្កាពីលេខាជាមួយនឹងក្តីអំណរ បែបនេះហើយទើបបានជាគ្រប់គ្នាស្រលាញ់ពេញចិត្តចៅហ្វាយនាយម្នាក់នេះ មិនប្រកាន់ខ្លួន មិនចេះរើសអើង ដាក់ខ្លួនចំពោះបុគ្គលិកគ្រប់ៗគ្នា។
" ខ្ញុំបានរៀបចំរួចរាល់អស់ហើយ នៅម៉ោងមួយរសៀលនឹងមានប្រជុំម្ចាស់ភាគហ៊ុន តើលោកប្រធានចង់ញ៉ាំអ្វីសិនដែរទេ? " ដើរបណ្តើរ នាងរាយការណ៍ពីការងារដល់ចៅហ្វាយបណ្តើរ ក៏មិនភ្លេចសួរនាំសុខទុក្ខចៅហ្វាយដូចគ្នា។
" ខ្ញុំញ៉ាំរួចហើយ នាងទៅធ្វើការរបស់នាងចុះ! " ជុងហ្គុក បដិសេធហើយក៏ដើរចូលអូហ្វីសរបស់ខ្លួនបាត់ទៅ ទុកឲ្យស្រីស្រស់ឈរអន់ចិត្តតែម្នាក់ឯងជាមួយភាពសោះអង្គើយរបស់ចៅហ្វាយធ្វើដាក់ខ្លួន។
" តែមួយអាទិត្យសោះវាច្រើនដល់ថ្នាក់នេះឬ? " ចូលមកដល់ក្នុងអូហ្វីស នាយក៏ត្រូវក្រញ៉ាញ់ខួរជាមួយឯកសារ គរ នៅលើតុ គេទៅអាមេរិចតែមួយអាទិត្យសោះ មកវិញការងារ គរ ដូចភ្នំ ឃើញហើយឈឺក្បាលខ្លាំងណាស់។
ទូត..ទូត!! កំពុងតែធុញថប់ដាក់គូទអង្គុយមិនទាន់ទាំងក្តៅផង សម្លេងរោទ៍ទូរស័ព្ទក៏បានបន្លឺឡើងមានអ្នកខលចូលមក នាយទាញទូរស័ព្ទមកមើលក៏ដឹងថាជាម្ចាស់បេះដូង ទើបប្រញាប់លើកទទួលយ៉ាងលឿន។
< ហាឡូម៉ាក់! > ( អ្នកអានគិតដល់ឋានព្រះចន្ទបាត់ហើយក៏មិនដឹង😆 )
< ជុងយប់នេះកូនទំនេរដែរទេ? មកញ៉ាំបាយជាមួយប៉ានឹងម៉ាក់មួយពេលមក ម៉ាក់នឹកកូនណាស់ដឹងទេ? > គ្រាន់តែកូនទទួលទូរស័ព្ទភ្លាមគាត់ក៏ប្រញាប់សុំកូន មិនបានសួរនាំសុខទុក្ខអីទេ អ្វីដែលគាត់ចង់ដឹងនៅល្ងាចនេះគេអាចមកញ៉ាំបាយជាមួយគាត់បានឬអត់?
< ម៉ាក់ហៅហើយខ្ញុំត្រូវតែទំនេរ ល្ងាចនេះខ្ញុំនឹងទៅ! >
< ល្អណាស់ ម៉ាក់នឹងរៀបចំចាំទទួលកូន ល្ងាចជួបគ្នា >
< ល្ងាចជួបគ្នា ស្រលាញ់ម៉ាក់ខ្លាំងណាស់ ជុប៎!> មុននិងបិទនាយក៏មិនភ្លេចប្រើសម្តីផ្អែមលួងចិត្តម្តាយ គេគឺបែបនេះ ចំពោះប៉ាម៉ាក់គេមិនដែលជំទាស់ ស្រលាញ់ពួកគាត់ណាស់ ទោះនៅផ្ទះផ្សេងគ្នា ប៉ុន្តែឲ្យតែទំនេរគេតែងតែទៅរកពួកគាត់ ទោះពេលខ្លះរវល់ខ្លាំងឲ្យតែគាត់សុំគេច្បាស់ជាទៅមិនដែលខកខានឡើយ។ បិទទូរស័ព្ទហើយគេក៏ប្រញាប់ទាញឯកសារមកមើល ធ្វើវាឲ្យហើយព្រោះប្រញាប់ទៅផ្ទះជួបប៉ាម៉ាក់ ឃើញឯកសារច្រើនបែបនេះមែន ប៉ុន្តែវាមិនមានអ្វីគួរឲ្យយូនោះទេ ពិនិត្យហើយក៏ស៊ីញ៉េអនុម័តគឺរួចរាល់។
ជុងហ្គុក អង្គុយធ្វើការនៅក្នុងអូហ្វីសតែម្នាក់ឯងរហូតដល់ម៉ោងប្រជុំ ទើបអេននី ដែរជាលេខាស្រីមកហៅ ការប្រជុំប្រើរយ:ពេលជាងពីរម៉ោងទម្រាំងតែហើយ ម្ចាស់ភាគហ៊ុនឯងទៀតក៏នាំគ្នាត្រឡប់ទៅវិញ នៅឡើយតែជុងហ្គុក គេមិនទាន់ទៅឡើយ ព្រោះត្រូវបង្ហើយឯកសារបន្តិចទៀតសិន។

សូមរងចាំភាគបន្ត🙆❤️

#ក្វាងលីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now