Ep25: ផ្អែមល្ហែម

2.1K 130 6
                                    

ជុងហ្គុកនាំរាងកាយដែលសើមរបស់រាងតូចនិងខ្លួនចូលបន្ទប់ទឹក ដើម្បីលាងជម្រះខ្លួនជាមួយគ្នា បន្ទាប់ពីងូត ទឹករួចរាល់ជុងហ្គុកបីរាងតូចចេញមកវិញ ទាញអាចសាមី ពណ៍ស របស់ខ្លួនពាក់ឲ្យថេយ៉ុង តែមិនបានពាក់ខោឲ្យរាងតូចឡើយ ព្រោះតែអាវរបស់នាយធំ ពាក់លើរាងកាយតូចរបស់ថេយ៉ុងវាហែងហួសភ្លៅវឯណុះ។
បន្ទាប់មកគេក៏បញ្ចុកអាហាររាងតូច ថេយ៉ុងបានត្រឹមតែញញឹមកក់ក្ដៅ តែក៏មិនប្រាកដថាស្អែកនាយនិងនៅតែល្អដាក់គេឡើយ ព្រោះមនុស្សនាយនេះប្រែចិត្តលឿនជារន្ទះបាញ់ទៀត។
" គេងទៅ~ យើងធ្វើការមួយភ្លេត " ជុងហ្គុកនិយាយទាំងទាញភួយមកដណ្តប់ត្រឹមទ្រូងយ៉ុង ហើយក៏ងើបទៅអង្គុយលើសាឡុង ធ្វើការងាររបស់ខ្លួនបន្តជាមួយ laptop ។
ថេយ៉ុងមិនគិតច្រើនសំងំគេងព្រោះតែអស់កម្លាំងខ្លាំងណាស់ នឹកគិតដល់ថ្ងៃស្អែក តើថ្ងៃស្អែកនាយអាចនៅយកចិត្តទុកដាក់ចំពោះគេដូចពេលនេះទេ? តើថ្ងៃស្អែកអាចមានរឿងអ្វីដែលធ្វើឲ្យគេឬខ្លួនទៀតឬអត់? រាងតូចសំងំគិតរហូតដល់គេងលក់ទាំងមិនដឹងខ្លួន។ ម៉ោងប្រហែលជា11 ទើបជុងហ្គុកធ្វើការរួចរាល់ ហើយឡើងទៅគេក្បែរថេយ៉ុង ដោយមិនភ្លេចទាញរាងកាយតូចរបស់ប្រពន្ធមកអោបជាប់ទ្រូងឡើយ បិតភ្នែកគេងទាំងចិត្តនៅភ័យព្រួយជំពោះរាងតូច ខ្លាចថាគេនិងជួបគ្រោះថ្នាក់ដូចល្ងាចមិញទៀត។

@Morning...

ព្រះអាទិត្យរះឡើងបញ្ចេញរស្មី ភ្លឺចិញ្ចាំងចិញ្ចាចពាស់ពេញផ្ទៃ សម្លេងចេកចាញ់ ត្រហឹងអឺងកង់ ស្រែករកចំណីនៅលើដើមឈើ រលឹមខ្យល់ត្រជាក់ បក់ផស់ផើយផាត់ វាំងនន បញ្ចាំងឲ្យយើងឃើញប្ដីប្រពន្ធមួយគូរ គេងអោបគ្នាស្និតរមួតដូចជាជាក្រមួន នៅលើគ្រែយ៉ាងស្គប់ស្កល់។
" ហ្ហឹម~ អឹម~~ អួក ខិខិ វួក~ " គ្រាន់តែបើកភ្នែកភ្លាម ថេយ៉ុងស្ទុះវឹងទៅបន្ទប់ទឹក ក្អួតយកៗអស់ពីពោះ។
" ឯងកើតអ្វីថេយ៉ុន? " ជុងហ្គុកដែលភ្ញាក់ដោយសាររាងតូច ក៏រត់ចូលមកជួយរិតខ្នងជាការព្រួយបារម្ភ។
" ខ្ញុំមិន.. ហឹម~ អួក ខិខិ " មិនទាន់និយាយចប់ផងក៏ក្អួតចេញមកទៀតស្ទើរតែទន់ជង្គុង់។
" ទៅពេទ្យទៅ~ យើងជូនទៅ " នាយនិយាយឡើងជាមួយការព្រួយបារម្ភ ឃើញទឹកមុខស្លេកស្លាំងរបស់ប្រពន្ធ ធ្វើឲ្យនាយកាន់តែបារម្ភលើសដើម។
" ខ្ញុំមិនបានកើតអ្វីខ្លាំងឡើយ មិនបាច់ទៅទេ " រាងតូចក្រវីក្បាលប្រកែកយ៉ាងលឿន បើទៅមន្ទីពេទ្យច្បាស់ណាស់ ប្រាកដជាបែកការ រឿងដែលខ្លួនកំពុងតែមានកូនមិនខាន។
" ហេតុអីឯងដឹងថាមិនអី? ជាពេទ្យហេស៎? "
" ខ្ញុំពិតជាមិនអីមែន~ ក្រែងលោកត្រូវធ្វើការ ហេស៎? " និយាយហើយ ថេហ្យុងក៏ក្បង់ទឹកមកលុបលាងមាត់។
" តែ~ " ជុងហ្គុក
" ឆាប់ងូតទឹកទៅ~ ចាំខ្ញុំរៀបចំខ្លួនឲ្យលោកចុះ " ពោលហើយក៏ឈានជើងដើរចេញពីបន្ទប់ទឹក។
" អាយយយ៎ លោកធ្វើអីហ្នឹង " ថេយ៉ុងភ័យប្រហោងពោះ នៅពេលដែលជុងហ្គុកចាប់លើកគេ ដាក់ឲ្យអង្គុយលើឡាំបូ ភ័យមិនស្ទើដែលព្រោះនាយមិនបានប្រាប់មុន។
" ងូតទឹកនោះអី! " ស្របជាមួយការនិយាយ នាយក្រាស់លើកដៃ ដោះឡេវអាវ សាមីដែលនៅលើកាយតូចម្តង មួយគ្រាប់ៗ។
" លោក~ ចង់កេងចំណេញលើខ្ញុំ " ថេយ៉ុងមិនបានរើអ្វី មានតែនៅ ស្ញៀមៗ សម្របតាមការចង់បានរបស់នាយ ព្រោះដឹងថាប្រកែកមិនឈ្នះដដែល ខ្ចឹលនាំតែហត់។
" យើងមិនប្រកែកទេ~ " នាយងួកក្បាលតិចៗ ព្រោះតែខ្លួនពិតជាដូចគេនិយាយពិតមែន។
" អា៎~ ជុងហ្គុករសើបណាស់ " ថេយ៉ុងលើកដៃ គួសទ្រូងនាយតិចៗ នៅពេលដែលនាយអោនមកថើបញីញួកនៅបរិវេណ កញ្ចឹងក របស់គេ។
" ស៊ឺត~ ក្រអូបណាស់ ឯងពង្វួកយើងខ្លាំងណាស់ ដឹងទេ "
" បានហើយណាជុង ពុកមាត់របស់លោកចាក់ខ្លួន ខ្ញុំណាស់ "
" យើងមាន់អារម្មណ៍ថា~ ពោះរបស់ឯងធំជាងមុនយ៉ាងម៉េចមិនដឹងទេ " បន្ទាន់ពីគេលើកដៃមកទុបពោះរាងតូច គេក៏មានអារម្មណ៍ថាវាពិតជាឡើងធំជាងមុនខ្លាំង ពីមុនពោះគេរៀបស្មើទោះញ៉ាំបាយហើយក៏មិនឡើងប៉ោងធំបែបនិងដែរ។
" ម~ មកពីខ្ញុំញ៉ាំច្រើន " ថេយ៉ុងឆ្លើយតបទៅកាន់នាយវិញទាំងរដាក់រដុប ភ័យណាស់ដែរ។
" ឯងកំពុងតែកុហក់យើងហើយ~ " មួយប្រយោគនេះធ្វើឲ្យរាងតូចសម្លឹងមុខទាំងស្ទើ តើនាយកំពុងតែសង្ស័យគេ ចំពោះអាការៈ ក្អួតចង្អោរ របស់គេ?
" កុហកអ្វីលោក? "
" ឯងស្គមជាមុនច្រើនណាស់ មកអួតក្តែងៗថាញ៉ាំបាយច្រើនបានយ៉ាងម៉េច? "
" ហីយ៉ា? លោកកុំពូកែសង្ស័យពេកបានទេ មកពីខ្ញុំញ៉ាំឡើងតែពោះនោះអី! "
" ប៉ោងតែពោះអញ្ចឹង មានកូនទេដឹង~ ហ្ហឹសៗ~~ " នាយនិយាយទាំងសើចទ្រហឹង ដោយមិនដឹងទេថាការ និយាយលេងញ៉ោះញ៉ង របស់នាយធ្វើឲ្យរាងតូចជាប្រពន្ធចាប់ផ្តើមស្លេកមុខ។
" ឆ្កួត~ មា~ មាន~ មានកូនស្អីរបស់លោក ខ្ញុំជាប្រុសណា៎ មានកូនបានយ៉ាងម៉េច? "
" យើងគ្រាន់តែនិយាយញ៉ោះឯងលេងទេតើ ចាំបាច់ភ័យអ្វីម្លេះ? ឬមួយឯងមានកូនពិតមែន ទើបក្អួតទាំងព្រឹកបែបហ្នឹង? " នាយនិយាយទាំងសប្បាយចិត្ត បើរាងតូចអាចមានកូនបានពិតមែន ពិតជាល្អខ្លាំងណាស់ គេនិងបានមានកូនជាសាច់ឈាមគេជាមួយរាងតូច ក៏មិនដឹងថាហេតុអ្វីដែរបានជាខ្លួនចង់មានកូនជាមួយថេយ៉ុង អីថ្នាក់នេះ អារម្មណ៍មួយនេះវាពិតជាពិបាករកពាក្យមកប្រាប់ណាស់។
" មានកូនស្អីរបស់លោក ចង់មែនហើយ ឆាប់ឡើងទៅងូតទឹក ខ្ញុំឃ្លាន់បាយ " លឺហើយជុងហ្គុក ក៏មិនគិតច្រើន នាំកាយប្រពន្ធទៅលាងជម្រះខ្លួន គេពិតជានិយាយត្រូវ មនុស្សប្រុសមិចនិងអាចមានកូនបានទៅ បើអាចលុះត្រាតែថេយ៉ុងជា អូមេហ្គា តែបើមើលតាមរូបរាង ថេយ៉ុងមិនខុសពីអូមេហ្គាទេ។
អ្នកទាំងពីរ បន្តងូតទឹកជាមួយគ្នារហូតដល់រួចរាល់ ចេញមកវិញជាមួយអាវឃ្លាំង ជាប់រាងកាយម្នាក់មួយ។
" អង្គុយចុះទៅ~ យើងជូតសក់ឲ្យឯង "
" បាទ~ " រាងតូចញញឹមស្រស់ដាក់ខ្លួនអង្គុយចុះ នៅពីមុខទូរសំអាង សម្លឹងមើលទៅនាយសង្សារតាមកញ្ចក់។
" អេ៎ស~ ផ្លុំវិញលឿនជាង " ស្របជាមួយការនិយាយ ជុងហ្គុកក៏ទាញ់ម៉ាស៊ីនមកផ្លុំសក់ឲ្យប្រពន្ធយ៉ាងយកចិត្តទុកដាក់ ដោយនាយមិនបានបើកខ្លាំងឬក្ដៅពេកនោះឡើយ។ បន្ទាប់ពីសក់ប្រពន្ធស្ងួត ជុងហ្គុកទាញ់ សារ៉ូម មកលាបនៅលើសរសៃរសក់ ដ៏ទន់រលើបរលាស់របស់ប្រពន្ធថ្នមៗ។
" ចាំបន្តិច~ ខ្ញុំទៅយកសម្លៀកបំពាក់មកឲ្យ " ពោលហើយថេយ៉ុងក្រោកឈរពេញកម្ពស់ ដើរតម្រង់ទៅរកបន្ទប់ដាក់សម្លៀកបំពាក់។
ថេយ៉ុងទាញអាវ សម៉ីមកពាក់ឲ្យនាយ បិតឡេវ ម្តងមួយគ្រាប់ បន្ទាប់មកទាញ់ក្រវ៉ាត់ ក៏មកចងឲ្យនាយយ៉ាងយកចិត្តទុកដាក់បំផុត គេបំពេញទួននាទីជាភរិយាល្អនេះដោយចេញពីចិត្តដ៏ស្មោះស មិនបានចង់យកចិត្តយកបេះដូងនាយអ្វីនោះឡើយ គេធ្វើក្នុងឈ្មោះជាភរិយា ជួយបំពេញមុខបំពេញមាត់ឲ្យថេហ្យុនរូបពិតទៅវិញទេ។
" រួចរាល់ហើយ~ អញ្ចឹងខ្ញុំទៅបន្ទប់វិញហើយណា~ " ថេយ៉ុង
" ឈប់សិន~ " ជុងហ្គុក
" លោក~ មានអ្វីមែនទេ? "
" ឯងដូចជាភ្លេចអ្វីមួយហើយ~ " ជុងហ្គុកពោលទាំងទឹកមុខខឹលៗ បែបព្រាននារីអីបែបនេះ។
" ភ្លេច? ភ្លេចអ្វី? កាបូបរបស់លោកមែនទេ? ខ្ញុំបានរៀបចំដាក់ ឯកសារសំខាន់ៗ នៅថ្ងៃនេះចូលឲ្យរួចរាល់អស់ហើយ~ "
" គិតទៅមើល~ មាននៅភ្លេចអ្វីទៀតឬអត់? " ជុងហ្គុកលើកដៃទៅក្រសោកចង្គេះ ថេយ៉ុងព្រមទាំងអង្អែលត្រគៀក គេតិចៗ។ ថេហ្យុងលេបទឹកមាត់មួយក្អឿកសន្សើមបំពង់ក ទោះបីជាគេពាក់អាចឃ្លុំរាងក្រាស់បន្តិចពិតមែនក៏នៅតែអាចដឹងដល់ ពីដៃដ៏រវៀម របស់នាយ ។
" ភ្លេចអ្វី? ខ្ញុំពិតជាមិនដឹងពិតមែ~ អ្ហឹម " សំដីទាំងអស់ត្រូវលេបចូលពោះវិញភ្លាមៗ ព្រោះតែនាយសង្ហារ អោនមកត្របាក់ បបូរមាត់របស់គេភ្លាមៗ។
មិនប្រកែកព្រោះដឹងពីបំណង់របស់នាយ ថេហ្យុងបិតភ្នែក លើកដៃទៅក្រសោក កញ្ចឹងក៏នាយជាប់ តបស្នងការថើបទៅនាយវិញយ៉ាងសមចិត្ត។
គេប៊ឺតជញ្ជួកផ្តោះផ្តង់ ប្តូទឹកមាត់គ្នាយ៉ាងផ្អែមល្ហែមបន្តរហូតដល់ម្នាក់ៗអស់ដង្ហើមរាងខ្លួន ទើបជុងហ្គុកព្រមដកបបូរមាត់ចេញ។
" មុខឯងក្រហមម្លេះ? " ជុងហ្គុកសើចបន្តិច ហើយក៏និយាយញ៉ោះថេហ្យុងទាំងអារម្មណ៍ល្អ។
" មកពីលោកនិងហើយ~ " ថេយ៉ុងនិយាយទាំងសម្លក់មុខនាយ ចាប់គេប៊ឺតមាត់ហើយ នៅមកសួរថាហេតុអីទៀត ប្រយសម្នាក់នេះចំជា...។
" អេ៎~ ហើយចុះអ្នកណា នៅស្ញៀមឲគេថើបមុននេះ? " ជុងហ្គុក
" ឈប់និយាយជាមួយលោកឯងហើយ~ " និយាយរួចថេយ៉ុងក៏ទៅបន្ទប់ខ្លួនឯងវិញយ៉ាងលឿន តែមិនរត់នោះឡើយ ជុងហ្គុកបានត្រឹមតែសើចក្រវីក្បាលនិងចរឹករបស់ប្រពន្ធ។

សូមរង់ចាំភាគបន្ត♥️
ភាគនេះអត់សេដ មិនប្រកត់ថាភាគក្រោយសប្បាយទៀតទេ🙄😂

#ក្វាង លីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now