Ep3: ពន្លឺថ្មី

2.1K 134 0
                                    

រាងកាយតូចស្តើងអង្គុយនៅលើគ្រែក្នុងសម្លៀកបំពាក់ជាអ្នកជំងឺ ទឹកមុខពោលពេញដោយទុក្ខក្រៀមក្រំ អង្គុយនៅនឹងកន្លែងដែលមានអ្នកជាម្តាយចាំបញ្ចុកអាហារឲ្យញ៉ាំ។

" ម៉ាក់! តើបងប្រុសទៅណា ហេតុអីមិនឃើញមករកខ្ញុំអញ្ចឹង? " ញ៉ាំបានប៉ុន្មានមាត់រាងស្តើងក៏នឹកដល់អ្នកជាបងប្រុស ងឿងឆ្ងល់ជាខ្លាំងជាមួយវត្តមានបងប្រុសខ្លួន ដែលតាំងពីគេដឹងខ្លួនមកមិនឃើញគាត់ទាល់តែសោះ គេនឹក ចង់ជួបគាត់ខ្លាំងណាស់។
" ម៉ាក់ក៏មិនដឹងដូចគ្នា ចាំម៉ាក់ខលទៅគេសិន! " អ្នកស្រីទុកចានបបរនៅមួយឡែក ទាញទូរស័ព្ទចុចខលទៅកូនប្រុសច្បង គាត់ក៏ងឿងឆ្ងល់ដូចគ្នា បាត់គេប៉ុន្មានថ្ងៃហើយតាំងពីប្អូនដឹងខ្លួនមិនឃើញគេមកមើលប្អូនទាល់តែសោះ។
< ហាឡូម៉ាក់! > មិនយូរប៉ុន្មានទូរស័ព្ទដែលខលចេញក៏មានអ្នកទទួល ទើបអ្នកស្រីសួរនាំចង់ដឹងពីកូនប្រុសនៅពេលនេះតើគេនៅឯណា?
< កូននៅឯណា ហេតុអីមិនមកមើលប្អូន? >
< ហេតុអីខ្ញុំត្រូវទៅ? ម៉ាក់នៅទីនោះហើយមើលថែគេទៅ មិនចាំបាច់មានវត្តមានខ្ញុំនោះទេ វាមិនចាំបាច់! >
< ឯងនិយាយអីថេហ្យុន? ប្អូនគេនឹកចង់ជួបឯងណា!?> អ្នកស្រីស្រាប់តែជ្រួញចិញ្ចើមសួរកូនប្រុសទាំងមិនយល់ពីមូលហេតុដែលគេនិយាយមុននេះ គាត់ចង់ឲ្យគេមកមើលប្អូន សួរនាំសុខទុក្ខ គេបែរជានិយាយថាវាមិនចាំបាច់ទៅវិញ ទាំងដែលគេស្រឡាញ់ប្អូនខ្លាំងណាស់ ហេតុអ្វីក៏ពេលនេះដូចសោះកក្រោះខ្លាំងម្លេះ??
< តែខ្ញុំមិនចង់ជួបគេនោះទេ ពេលនេះគេគួរឲ្យស្អប់ខ្លាំងណាស់ ខ្ញុំមិនចង់ឃើញមុខគេឡើយ ប៉ុណ្ណឹងហើយខ្ញុំរវល់ ទឺត!! > ខ្សែរប្រព័ន្ធត្រូវបានកាត់ផ្តាច់ដោយដៃអ្នកជាកូន អ្នកស្រីដកដង្ហើមធំទាំងនើយចិត្ត តែគាត់មិនបានចាប់អារម្មណ៍ឡើយថាកូនប្រុសពៅកំពុងតែអង្គុយយំឡើងដង្ហក់នៅលើគ្រែអ្នកជំងឺ។
" ថេយ៍ កូនកើតអី? ហេតុអីក៏យំ? " អ្នកស្រីប្រញាប់សួរនាំឃើញកូនយំដោយគ្មានមូលហេតុបែបនេះគាត់ភ័យណាស់ ឬមុននេះគេឮអ្វីដែលបងប្រុសគេនិយាយដែរ??
" ហុឹកៗ...បងប្រុសលែងត្រូវការខ្ញុំហើយមែនទេម៉ាក់? គាត់ស្អប់ខ្ញុំហើយត្រូវទេ? ហ៊ឺៗ... " គេចាប់ផ្តើមយំកាន់តែខ្លាំងពេលដែលនឹកដល់សម្តីរបស់បងប្រុសដែលខ្លួនបានឮមុននេះ ត្បិតថាវាមិនខ្លាំង ប៉ុន្តែវាពិតជាច្បាស់ មាត់គាត់និយាយថាស្អប់ខ្លួន មិនចង់ឃើញមុខមនុស្សពិការភ្នែកម្នាក់នេះទេ កុំថាឡើយគាត់ សូម្បីតែគេពេលនេះក៏ស្អប់ខ្លួនឯងដែរ។
" មិនពិតទេ បងរបស់កូនស្រលាញ់កូនខ្លាំងណាស់ មុននេះគេនិយាយលេងប៉ុណ្ណោះ កូនកុំយកវាមកទុកក្នុងចិត្តអី! " អ្នកស្រីរហ័សលួងលោមកូន តែពាក្យកុហក់របស់គាត់គ្មានប្រសិទ្ធភាពឡើយ អ្វីដែលគេដឹងឮ វាមិនអាចបំភ្លេចងាយៗនោះទេ គ្រប់គ្នាស្អប់គេវាត្រឹមត្រូវខ្លាំងណាស់ ព្រោះតែគេជាមនុស្សពិការនាំទុក្ខដល់មនុស្សក្បែរខ្លួនឲ្យមកពិបាកជាមួយ។
" ថេយ៍!! កូនត្រូវតែជឿម៉ាក់ បងប្រុសរបស់កូនមិនបានស្អប់កូននោះទេ គេស្រលាញ់កូនខ្លាំងណាស់!! "
" បានហើយឈប់កុហក់ខ្ញុំទៀតទៅ ហុឹកៗ...ខ្ញុំមិនចង់ឮទៀតទេ ឆាប់ចេញទៅ ចេញឲ្យឆ្ងាយទៅ ហុឺៗ..ហុឹក.. !! " ថេហ្យុង យំកាន់តែខ្លាំងស្រែកគំហកដេញម្តាយរបស់ខ្លួនឲ្យចេញឆ្ងាយ គេហត់ណាស់ ឈឺណាស់ ទ្រាំស្តាប់ពាក្យកុហក់របស់អ្នកគ្រប់គ្នាតទៅទៀតលែងបានហើយ ចរឹកស្លូតបូតធ្លាប់តែមាន ពេលនេះប្រែពោលពេញដោយកំហឹង ការអាក់អន់ចិត្ត ខឹងស្អប់ខ្លួនឯងដែលធ្លាល់ខ្លួនក្នុងសភាពបែបនេះ វាពិតជាហត់ខ្លាំងណាស់។
" ហុឹកៗ...ហ្ហឹក..!! " អ្នកស្រីមិនអាចធ្វើអ្វីបាន បានត្រឹមតែយំអាណិតកូនប្រុសជាទីស្រលាញ់ គាត់ថយខ្លួនឆ្ងាយពីគេបន្តិច មិនចង់ឲ្យគេមានអារម្មណ៍កាន់តែទើសទាល់នោះទេ បើសិនជាអាចគាត់ចង់ឲ្យអ្នកដែលអង្គុយនៅកន្លែងនោះជាគាត់ អ្នកដែលឈឺគឺជាគាត់ ហើយភ្នែកដែរពិការក៏ជាគាត់ គាត់សុខចិត្តឈឺខ្លួនឯង ក៏មិនចង់ឈរសម្លឹងមើលកូនឈឺចាប់ដែរ។ កន្លងទៅជាងពីរម៉ោងទម្រាំតែគេឈប់យំ ហើយក៏គេងលក់បាត់ អ្នកស្រីគីម ដើរទៅដណ្តប់ភួយឲ្យកូនប្រុសលើកដៃអង្អែលក្បាលរបស់គេថ្នមៗពោលពេញដោយក្តីស្រលាញ់នឹងអាណិត រួចក៏ដើរចេញពីបន្ទប់ក៏បានជួបនឹងលោកដុកទ័រដែរកំពុងតែដើរមករកគាត់ល្មម។
" ជំរាបសួរលោកដុកទ័រ! "
" មិនបាច់គួរសមដល់ម្លឹងនោះទេ! " លោកដុកទ័រញញឹមប្រាប់ទាំងរអៀសចិត្ត គេនៅក្មេងជាងគាត់ឆ្ងាយណាស់បែរជាត្រូវគាត់គោរពបែបនេះមិនទម្លាប់សោះ។
" ចា៎!! លោកគ្រូពេទ្យមកពិនិត្យអាការ:របស់ថេហ្យុងមែនទេ? ពេលនេះគេគេងលក់ហើយ!! " អ្នកស្រីគីមរហ័សនិយាយប្រាប់ជាមុន ព្រោះគាត់គិតថាលោកដុកទ័រមកពិនិត្យជំងឺឲ្យកូនប្រុសរបស់ខ្លួន ប៉ុន្តែលោកដុកទ័រក៏ប្រកែក ថាគាត់មិនមែនមកពិនិត្យជំងឺឲ្យថេហ្យុងឡើយ។
" អត់ទេ! ខ្ញុំមកនេះគឺមានដំណឹងល្អមកជំរាបអ្នកស្រី! " ដុកទ័រកំលោះរហ័សប្រកែកក៏រហ័សនិយាយប្រាប់ គេមកនេះគឺមានដំណឹងល្អសម្រាប់ថេហ្យុងនោះទេ ទើបមិនចង់បង្អង់ទុកយូក៏មកប្រាប់ឲ្យគេបានដឹងជាមួយដំណឹងនេះ។
" ដំណឹងល្អអ្វីទៅ? "
" គឺថេហ្យុងគេទទួលបានការបរិច្ចាគកែវភ្នែកហើយ ខាងមន្ទីពេទ្យទទួលបាននូវដំណឹងនេះកាលពីព្រឹកមិញនេះឯង! " ដំណឹងល្អដែលគេចង់និយាយគឺជារឿងនេះឯង វាគឺជារឿងដ៏រីករាយមួយសម្រាប់គ្រួសារអ្នកជំងឺ នឹងអ្នកជំងឺផ្ទាល់ រួមទាំងគ្រូពេទ្យដូចជាគេដែរ។
" លោកគ្រូពេទ្យនិយាជាការពិតឬ? កូនខ្ញុំពិតជាទទួលបានការបរិច្ចាគពិតមែន? " ឮដំណឹងរីករាយបែបនេះគាត់ក៏សួរបញ្ជាក់ទាំងបេះដូងលោតឌូកដាក់ ចាំស្តាប់ការបញ្ជាក់ខ្លាចថាខ្លួនស្តាប់ច្រឡំ ប៉ុន្តែលោកគ្រូពេទ្យក៏ងក់ក្បាលញញឹមបញ្ជាក់ថាពិតមិនបានកុហក់នោះទេ។
" អរគុណលោកគ្រូពេទ្យខ្លាំងណាស់ ពិតជាអរគុណខ្លាំងមែនទែន!! " អ្នកស្រីឱនគំនាបគោរពថ្លែងអំណរគុណចំពោះទឹកចិត្ត នឹងការខិតខំប្រឹងប្រែងរបស់លោកដុកទ័រដែលជួយជ្រំជ្រែងរឿងកូនប្រុសរបស់គាត់រហូតមក ក្រៅពីពាក្យអរគុណគាត់គ្មានអ្វីឲ្យនោះទេ។
" មិនអីទេ វាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ អ្នកស្រីគួរតែយកដំណឹងមួយនេះទៅប្រាប់គេទៅ គេអាចនឹងសប្បាយចិត្ត ខ្ញុំលាសិនហើយ!! "
" ចា៎ អរគុណ!! " ចប់សម្តីគេក៏ដើរចេញទៅ អ្នកស្រីក៏ចូលបន្ទប់វិញជាមួយស្នាមញញឹមដ៏រីករាយ ពេលនេះកូនប្រុសរបស់គាត់មានពន្លឺជីវិតឡើងវិញហើយ គេលែងឈឺចាប់តទៅទៀតហើយ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now