Ep30: ឯងប្លែកណាស់..

2.4K 161 22
                                    

" ប្លែកស្អីហា៎ស? " ថេយ៉ុនសួរឡើងទាំងមុខមាំគ្មានរង្គោសរង្គើរ អ្វីបន្តិចសោះឡើយ ធ្វើឲ្យជុងហ្គុកកាន់តែចម្លែកចិត្តលើសដើម ស្អីនេះ? យប់មិញនៅធម្មតាសោះ ព្រឹកមិញក៏នៅស្លូតសុភាពរាបសារធម្មតា ចុះនេះ? នេះជាស្អី ត្រឹមតែមួយថ្ងៃសោះគេប្តូច្រើនថ្នាក់នេះហេស៎? ដូចជាមនុស្សពីរ ផ្សេងគ្នា។
" អេ៎ ឯងកំពុងតែនិយាយជាមួយអ្នកណា? " ជុងហ្គុក
" និយាយជាមួយប្ដីនោះអី គិតថាអូននិយាយជាមួយខ្មោចឬលោកប្ដី " ថេយ៉ុនញញឹមអោបដៃនាយ មិនអស់ចិត្តផ្តេកក្បាលនៅលើដៃនាយទៀតផង។
" លោកប្ដី? ឯងហៅយើងថាលោកប្ដី~ អញ្ចឹងឬ? " ជុងហ្គុកសឹងតែបោកក្បាល នេះតើគេកើតអីថ្ងៃនេះបានជាប្លែកខ្លាំងម្លឹងៗ?
" ជាប្ដីប្រពន្ធគ្នា មិនឲ្យហៅថាលោកប្ដី ឲ្យហៅថាយ៉ាងម៉េច? " ថេយ៉ុនលើកចិញ្ចើមឆ្ងល់។
" ចុះរាល់ដង់ឯងហៅ~ យើងថាយ៉ាងម៉េច? " ជុងហ្គុកលើកចិញ្ចើម មិនឆ្លើយតែសួរបក ទៅកាន់ថេហ្យុនវិញ។
" អឺ គឺ ខ្ញុំភ្លេចបាត់ហើយ ! " ថេយ៉ុនឆ្លើយរដាក់រដុបបែបហីៗ។
" ភ្លេច? " ជុងហ្គុក បញ្ចេញទឹកមុខឆ្ងល់កាន់តែខ្លាំង ពាក្យហៅគ្នារាល់ថ្ងៃរាល់ពេលដែលនៅជិតគ្នា មកប្រាប់ថាភ្លេច បែបហ្នឹងអ្នកណាទៅជឿ?
" ហីយ៉ា~ បងសម្លាញ់ ពីមុនផ្សេង ពេលនេះគឺផ្សេង~ នៅក្នុងពេលនេះអូនចង់ហៅបងថា លោកប្ដី មានបញ្ហាអីទេ? " ថេយ៉ុនពោលឡើងទាំងអោនមុខចុះបែបមនុស្សអន់ចិត្ត ( សំដែងទេអ្នកツ )
" ឯងកើតអី? ឯប្លែកណាស់ដឹងទេ? " ជុងហ្គុកពោលឡើងទាំងអោនមុខចុះសម្លឹងមើលថេយ៉ុន ក្នុងទឹកមុខមិនយល់ន័យ។
" យ៉ាងម៉េច? ស្រីលោកឯងហៅបងបាន ហៅប្ដីបាន ខ្ញុំដែលជាប្រពន្ធស្រប់ច្បាប់ហៅប្ដីមិនបានឬ? " ថេយ៉ុនប្រលែងដៃចេញពីនាយ នាយមុខស្ដីឲ្យ ជុងហ្គុកញ៉ែតៗ តាមចរឹកឆ្នាស់ឆ្នើម របស់គេ។
" មិនមែនអញ្ចឹងទេ~ តែវា... « ផ្លាច់ » / មិនបាច់និយាយទេអាប្រុសចង្រៃ " មិនចាំឲ្យជុងហ្គុក បកស្រាយចប់ ថេយ៉ុនក៏យា ដៃទះនាយមួយកំភ្លៀង ហើយដើរចេញទៅ ទុកឲ្យជុងហ្គុកឈរគាំងលើស ពីគាំង ណាហ្វីវិញក៏គាំងមិនស្ទើ សូម្បីតែជុងហ្គុកក៏គេហ៊ានទះដែលឬ? ប្លែកជ្រុលពេកហើយ។ កុំថាឡើយស្រីប្ដី ប្ដីក៏ថេយ៉ុនហ៊ានទះដែរ ឲ្យតែហ៊ានផ្គើន

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now