បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចហើយគ្រប់គ្នាក៏ចុះមកខាងក្រោមវិញដើម្បីញាំបាយតែនេះម៉ោង7ទៅហើយបានគ្រួសារចនញាំបាយសូម្បីគ្រួសារគីមក៏ដូចគ្នាគឺដោយសារតែរវល់ធ្វើការងារ
< ជុងហ្គុក ក្រែងកូនថាឈឺក្បាលនោះអីពេលនេះយ៉ាងមិចហើយ? > លោកចន សួរទៅកូនប្រុសពៅរបស់ខ្លួនដែលកំពុងឈ្ងោកមុខញាំបាយ
< ខ្ញុំលេងអីហើយប៉ា > ជុងហ្គុក ញញឹមដាក់ឪពុក
< ល្អហើយចឹង តែអ្ហេ៎! ទឹកក្រូចរបស់អ្នកណានឹងហេតុអីមិនដាក់នៅក្នុងទូរទឹកកកម្ដេចក៏យកមកទុកនៅត្រង់នេះទៅវិញ? > លោកចន សួរទាំងឆ្ងល់នៅ ពេលឃើញទឹកក្រូចមួយដបនៅក្បែរដៃ ជុងហ្គុក
< គឺជារបស់ខ្ញុំ > ជុងហ្គុក
< អូ៎! ឥឡូវចេះផឹកទឹកក្រូចហើយមិនមែនផឹកតែស្រាទៀតទេ? > លោកចន ញោះកូនប្រុសទាំងសើច
< មិនមែនទេដោយសារតែទឹកក្រូចនេះអូនថេយ៍ជាអ្នកអោយមកខ្ញុំ > ជុងហ្គុក ភ្លាត់មាត់ប្រាប់ការពិតនាំអោយឪពុកប្ដូរទឹកមុខភ្លាមៗ
< ថាមិច? នេះកូនទៅពាក់ពន្ធជាមួយនឹងកូនយាយគីមទៀតហើយមែនទេ ?? > លោកចន
< ខ្ញុំឃើញអូនថេយ៍លក់អីវ៉ាន់តែម្នាក់ឯងទើបគ្រាន់តែទៅជួយគេមួយភ្លែតប៉ុណ្ណោះប៉ាគ្មានអ្វីលើសនឹងឡើយ > ជុងហ្គុក ព្យាយាមនិយាយអោយឪពុកបានយល់ចំណែកឯបងៗរបស់នាយក៏មិនហ៊ានលូកមាត់បានត្រឹមតែសម្លឹងមើលមុខប្អូនរបៀបឃាត់អោយនាយឈប់និយាយអ្វីទៀតព្រោះតែមិនចង់អោយមានរឿងវែងឆ្ងាយជាងនេះ
< គេធ្វើអ្វីជារឿងរបស់គេយ៉ាងណាកូនក៏មិនទៅគួរខ្វល់ខ្វាយស្អីដែរក្រែងដឹងហើយមិនចឹងថាគ្រួសារយើងនឹងគ្រួសារគេមិនត្រូវគ្នា > លោកចន
< ដោយសារតែរឿងតាំងពីជំនាន់ណាប៉ាក៏មកហាម ឃាត់ខ្ញុំមិនអោយទៅរវីរវល់ជាមួយនឹងគេទាំងដែល គេគឺជាមនុស្សដែលខ្ញុំស្រលាញ់បើសិនជាម៉ាក់នៅរស់វិញគាត់នឹងមិនប្រកាន់ភ្ជាប់រឿងទាំងនោះហាមឃាត់ខ្ញុំដូចជាប៉ាទេម៉ាក់ប្រហែលជាដណ្ដឹងអូនថេយ៍អោយខ្ញុំបាត់ហើយ > ដោយសារតែខឹងខ្លាំងពេកទប់
អាម្មណ៍មិនជាប់ ជុងហ្គុក ស្រែកដាក់ឪពុកហើយងើបឈរកាន់ដបទឹកក្រូចឡើងទៅបន្ទប់របស់ខ្លួនបាត់

YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។