បន្ទាប់ពីបានលឺសម្ដីរបស់ប្រុសម្នាក់នោះនិយាយហើយនាំអោយ ជុងហ្គុក បានត្រឹមតែឈរសម្លឹងមុខប្រពន្ធឥតព្រិចជាមួយនឹងកែវភ្នែកក្រហមឆ្អៅស្ទើរតែរមួលទឹកភ្នែកស្រក់ចុះមក! មានន័យថាអ្វីដែលខ្លួនបានគិតជាការពិតមែនទេ ??
< ជុង! បង~បងកុំសម្លឹងមើលមកដោយអូនប្រើ
ក្រសែវភ្នែកបែបនេះអីបងស្ដាប់អូនសិនណា៎ >
ថេយ៉ុង ឃើញក្រសែវភ្នែកដែលស្វាមីកំពុងសម្លឹងមើលមកខ្លួនហើយធ្វើអោយគេដឹងភ្លាមថានៅខាង ក្នុងចិត្តរបស់នាយកំពុងគិតអ្វីទើបឈានជើងរកនឹងដើរចូលទៅក្បែរនាយប៉ុន្តែ ជុងហ្គុក បែរជាឈាន ជើងថយក្រោយទៅវិញ< បងត្រឡប់ទៅផ្ទះមុនហើយ > ជុងហ្គុក ប្រាប់តែ ប៉ុន្មានម៉ាត់នឹងងាកសម្លឹងមើលទៅប្រុសម្នាក់នោះបន្តិចក៏ដើរចេញទៅបាត់
< ជុងហ្គុក! ជុងហ្គុក បងចង់ទៅណា!!! > ថេយ៉ុង
រកនឹងដើរទៅតាមស្វាមីតែ យ៉ូហាន បានចាប់ដើម ដៃគេជាប់< ថេយ៍ចង់អូនទៅណា? អូនទៅតាមវាធ្វើស្អីតើវាត្រូវជាស្អីជាមួយនឹងអូន ?? > យ៉ូហាន ស្រែកសួរព្រោះមុននេះខ្លួនបានលឺ ថេយ៉ុង នឹងប្រុសម្នាក់នោះនិយាយគ្នាដោយប្រើពាក្យ អូនបង
< គេគឺជាប្ដីរបស់ខ្ញុំស្ដាប់បានទេ ជុងហ្គុក គឺជាប្ដីខ្ញុំ! ចំណែកឯលោកក៏ដូចគ្នាហេតុអ្វីទើបលោកនិយាយថាខ្ញុំជាប្រពន្ធរបស់លោកបែបនេះ? > ថេយ៉ុង ស្រែកដាក់គេវិញព្រមទាំងគ្រវាស់ដៃគេចេញមិនអោយប៉ះខ្លួន
< ក្រែងអូនជាប្រពន្ធរបស់បងពិតមែនមិនចឹង?
នេះពួកយើងជិតរៀបការជាមួយគ្នាហើយណា > យ៉ូហាន< អ្នកណាថាខ្ញុំនឹងរៀបការជាមួយលោក? >
ថេយ៉ុង< ថេយ៍~ > យ៉ូហាន
< បើសិនជា ជុងហ្គុក យល់ច្រឡំធ្វើអោយខ្ញុំនឹងគេត្រូវឈ្លោះគ្នានោះខ្ញុំកាន់តែស្អប់លោកខ្លាំងជាងមុនរាប់រយដងទៅទៀត > ថេយ៉ុង ងើយទៅសម្លក់មុខគេដោយការខឹងសម្បើមមុននឹងប្រញាប់រត់ទៅផ្ទះដែលខ្លួនរស់នៅជាមួយនឹង ជុងហ្គុក
< ថេយ៉ុង! ចង្រៃយ៍អើយ!! > យ៉ូហាន ទាត់របស់ របរនៅក្បែរនោះទាំងខឹងមួម៉ៅក្រហាយជាខ្លាំង! ប៉ុន្តែគេម្នាក់នោះពិតជាប្ដីរបស់ ថេយ៉ុង ពិតមែនឬ?

YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។