ភាគទី7 : នេះតុក្កតាអូនថេយ៍ចង់បាន

2.3K 201 4
                                        

ដោយសារតែនៅថ្ងៃនេះមានកម្មវិធីបុណ្យភូមិបានរៀបចំឡើងថែមទាំងនៅទីនោះមានរបស់ញាំនឹងរបស់លេងជាច្រើនទៀតផង! នេះទើបតែល្ងាចបន្តិចទេប៉ុន្តែមនុស្សចាប់ផ្ដើមនាំគ្នាទៅលេងបណ្ដើរៗហើយ

< ថ្ងៃនេះបុណ្យភូមិពួកយើងទៅលេងទេ ?? > កំពុងនាំគ្នាញាំបានសុខៗ ណាមជុន ស្រាប់តែស្រដីសួរ ទៅកាន់គ្រប់គ្នា

< ខ្ជិលហ្ហានៅដេកផ្ទះល្អជាង > ជីន

< ហៃយ៉ា ជីន នេះយូរៗមានវិធីអីបែបនេះម្ដងបងគួរ តែទៅលេងណា > ណាមជុន

< ត្រូវហើយប្អូនគេនិយាយត្រូវ! មួយថ្ងៃៗកូនជួយម៉ាក់ជួយប្អូនធ្វើការគ្មានពេលសម្រាកពេលមាន
កម្មវិធីនៅក្បែរផ្ទះអ៊ីចឹងកូនគួរតែទៅដើរលេងមើលគេ មើលឯងខ្លះក៏ល្អដែរ > អ្នកស្រីគីម

< គិតយ៉ាងមិចថេយ៍ទៅទេ? > ជីន ងាកទៅសួរប្អូនប្រុសពៅរបស់ខ្លួន

< បើបងទៅខ្ញុំនឹងទៅដែរ > ថេយ៉ុង

< ចឹងសម្រេចថាពួកយើងទៅលេងចុះ > ជីន

< យេ៎! > ណាមជុន ស្រែកឡើងហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់

< វាស្អីរបស់ឯងហ្ហាស? > ជីន ងាកទៅសួរគេ

< គ្រាន់...គ្រាន់តែសប្បាយចិត្តពេលបងនឹងថេយ៍ទៅដើរលេងដែរនឹងណា > ណាមជុន

< ក្រែងរាល់ដងឯងទៅណាតែម្នាក់ឯងៗរហូតតើហេតុអ្វីធ្វើដូចសប្បាយចិត្តម្ល៉េះ? > ជីន

< ព្រោះតែលើកនេះបងនឹងថេយ៍ទៅដែរនឹងហើយបានជាសប្បាយចិត្តសួរអីប្លែកៗ > ណាមជុន

< ឯងនឹងហើយប្លែក > ជីន

< អា៎ៗ បានហើយឈប់ប្រកែកគ្នាហើយឆាប់ញាំបាយបន្តទៅរួចហើយនឹងអាលបានទៅងូតទឹករៀបចំខ្លួនទៅដើរលេងនឹងគេនេះធំៗអស់ហើយចេះមកនាំគ្នាប្រកែកគ្នាមើលតែក្មេងទៅកើត >
អ្នកស្រីគីម ប្រាប់ទៅពួកគេទាំងក្រវីក្បាលរាល់ថ្ងៃគាត់មានកូនធំៗអស់ហើយតែចង់ប្រាប់ថាហត់ជាងពេលពួកគេនៅក្មេងទៀតព្រោះពួកគេឈ្លោះប្រកែកគ្នាមិនអោយលោះមួយថ្ងៃណាទេរីឯរាងតូច ថេយ៉ុង វិញឃើញបងៗអង្គុយសម្លក់សម្លឹងមុខគ្នាបានត្រឹមលួចសើចហើយអោនញាំបាយបន្ត។

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Wo Geschichten leben. Entdecke jetzt