ភាគទី9 : លោកឌឺខ្ញុំ?

2.3K 206 3
                                        

បន្ទាប់ពីបានឃើញទិភាពមួយនេះហើយគ្រួសារទាំងសងខាងបានត្រឹមឈរគាំងត្រឹងចំហរមាត់ធ្លុងជាពិសេសគឺឪពុកម្ដាយតែម្ដង

< ថេយ៉ុង!!!/ជុងហ្គុក !!! > អ្នកស្រីគីមនឹង
លោកចនស្រែកហៅកូនៗរបស់របស់ខ្លួនគ្នាព្រមគ្នាមុននឹងងាកទៅសម្លក់គ្នាស្ទើរតែចង់ជ្រុះគ្រាប់ភ្នែក

< ហឹម~ > ដោយសារតែបានលឺសម្លេងស្រែកឡូឡានាំអោយរាងតូច ថេយ៉ុង ភ្ញាក់ពីដំណេកបើកភ្នែកឡើងសន្សឹមៗទទួលយកថ្ងៃថ្មីតែក្រោយមកក៏ត្រូវបើកភ្នែកធំៗស្ទុះងើបយ៉ាងលឿនពេលឃើញម៉ាក់របស់ខ្លួនបងគេនឹងគ្រួសារចនកំពុងនាំគ្នាឈរនៅមុខបន្ទប់ខ្លួន

< ម៉ាក់! បងប្រុស នេះ~តើមានរឿងអ្វអ្ហាយ៎!!! >
ថេយ៉ុង រកហារមាត់សួរម្ដាយនឹងបងប្រុសថាមាន រឿងអ្វីហេតុអីបានជាមានទាំងគ្រួសារចននៅទីនេះដែរប៉ុន្តែពេលដាក់ភ្នែកចុះក្រោមស្រាប់តែបានឃើញ ជុងហ្គុក កំពុងដេកនៅលើគ្រែរបស់គេទាំងអស់អាវ ចំណែកគេក៏ដូចគ្នាទើបស្រែកចង់ដាច់ក្រឡើតមុន នឹងទាញភួយយកគ្របបិទបាំងខ្លួនប្រាណ

< តើ...តើមានរឿងស្អីនិង? > ថេយ៉ុង សម្លឹងមើល ទៅនាយកម្លោះកំពុងដេកលក់មិនដឹងអ្វីនោះហើយងាកទៅសម្លឹងមើលគ្រប់គ្នាសួរទាំងទឹកមុខរកយំព្រោះភ្ញាក់ពីគេងមកស្រាប់តែជួបរឿងអ៊ីចឹងនរណាទៅធ្វើខ្លួនត្រូវ ??

< ម៉ាក់ជាអ្នកគួរតែនិយាយពាក្យនិងបានត្រូវតើមានរឿងស្អីហ្ហាសថេយ៍? > អ្នកស្រីគីម

< ខ្ញុំ~ លោកភ្ញាក់! មនុស្សចង្រៃភ្ញាក់ឡើង!!! >
ថេយ៉ុង មិនដឹងគួរតបទៅម្ដាយយ៉ាងមិចដោយសារ តែគេក៏មិនដឹងថាមានរឿងអ្វីដូចគ្នាទើបព្យាយាមដាសនាយកម្លោះអោយភ្ញាក់សិនព្រោះគិតថានាយអាចប្រហែលជាដឹងរឿង

< ហឹម~ មានរឿងស្អីនិងចេះមករំខានទៅកើតមិន ឃើញមនុស្សកំពុងដេកទេយ៉ាងមិច? > ដោយសារ តែត្រូវ ថេយ៉ុង ក្ដិចខ្ញាំខ្លាំងពេកទើបកម្លោះ ជុងហ្គុក
ភ្ញាក់ទាំងបង្ខំមុននឹងងើបអង្គុយហើយស្រដីឡើងទាំងបិទភ្នែកដោយការខឹងសម្បើម

ដោយគិតថាខ្លួនឯងកំពុងនៅក្នុងបន្ទប់របស់ខ្លួនហើយមកបងៗរបស់នាយមកដាសអោយនាយភ្ញាក់ពីគេងទៅចម្ការដូចរាល់ដងតែពេលមកបើកភ្នែកមើលអោយច្បាស់ក៏ឃើញប៉ានឹងបងៗរបស់នាយហើយគ្រួសារគីមកំពុងឈរនៅមុខបន្ទប់

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now