បន្ទាប់ពី ជុងហ្គុក នឹង ថេយ៉ុង បានទៅមើលផ្ទះដែរពួកគេរកនឹងទិញរស់នៅនោះហើយនិយាយគ្នាជាមួយម្ចាស់ផ្ទះរបស់គេត្រូវគ្នារួចរាល់អស់ហើយពេលនេះពួកគេទាំងពីរក៏បានរើមករស់នៅទីនោះព្រមទាំងថ្ងៃនេះក៏ត្រូវរៀបចំផ្ទះកន្លែងណាបាក់បែកអ្វីក៏ត្រូវជុះជុលថ្មីនឹងលាបពណ៌ផ្ទះថ្មីដូចគ្នាដោយមាន បងៗរបស់ពួកគេទាំងពីរមកជួយគឺដោយសារប៉ាម៉ាក់របស់ពួកគេជាអ្នកអោយមក
< ជុង! > ថេយ៉ុង ដើរចេញពីក្នុងផ្ទះកាន់ទឹកមួយកែវស្រដីហៅស្វាមីដែលកំពុងឈរនៅលើជណ្ដើរជុះជួលជញ្ជាំងផ្ទះថ្មីនោះ
< បាទ? > ជុងហ្គុក ប្រញាប់ងាកទៅមើលប្រពន្ធរាងតូចក៏ហុចកែវទឹកទៅអោយនាយ
< នេះ! ផឹកទឹកសិនទៅ > ថេយ៉ុង
< អរគុណ > ជុងហ្គុក ញញឹមស្រស់ទទួលយកកែវទឹកមកកាន់ផឹកទោះ! បីជាក្ដៅហើយហត់ក៏ពិតប៉ុន្តែបន្ទាប់ពីបានផឹកទឹកប្រពន្ធយកមកអោយហើយពេលនេះលេងមានថាអារម្មណ៍ហត់ឬក្ដៅទៀតហើយ
< ក្ដៅខ្លាំងណាស់ ហត់ទេ? > ថេយ៉ុង ស្រដីសួរព្រម ទាំងជម្អើតជើងលើកដៃទៅជូនញើសនៅលើមុខ
ស្វាមីថ្នមៗតែគេក៏ចង់ជួយដែរប៉ុន្តែ ជុងហ្គុក ប្រកែកមិនព្រមអោយខ្លួនជួយដោយប្រាប់ខ្លាចថាគេនឹងមានគ្រោះថ្នាក់< ដំបូងក៏ក្ដៅហើយហត់ទៀតផងតែពេលនេះលេងមានអារម្មណ៍ថាក្ដៅឬហត់ទៀតហើយ > ជុងហ្គុក
< ហេតុអី? > ថេយ៉ុង ងើយសម្លឹងមើលនាយធ្វើមុខឆ្ងល់
< ក៏បានអូនយកទឹកមកអោយផឹកជូនញើសអោយទៀតតែបើសិនជាអូនថើបបងទៀតនោះបងកាន់តែ មានកម្លាំងធ្វើការ > ជុងហ្គុក ធ្វើមុខច្រឡឺមញោះប្រពន្ធអោយរាងតូចអៀន
< ឡប់ណាស់! > ថេយ៉ុង ខាំមាត់សម្លក់មុខនាយតែគេកំពុងអៀនពិតមែន
< អួយ!! យ៉ុងហ្គី យើងស្រេកទឹកហ្ហាជួយយកមកអោយបន្តិចមក > ហូស៊ុក ធ្វើជាស្រដីឡើងប្រាប់ទៅ យ៉ុងហ្គី ដែលកំពុងឈរទប់ជណ្ដើរអោយខ្លួននៅខាងក្រោម
< ជីន ហ្ហាខ្ញុំក៏ក្ដៅដូចគ្នាជួយជូតញើសអោយខ្ញុំបន្តិច មក > ណាមជុន ធ្វើជាប្រាប់ទៅ ជីន ដូចគ្នាតែការពិតនោះបំណងគឺចង់ឌឺដងដៀមដាមអោយ
ប្ដីប្រពន្ធមួយគូរនោះទៅវិញទេមិនជាស្អីមកផ្អែមល្ហែមស្វីតជាមួយគ្នានៅកន្លែងគេធ្វើការងារនឹងឃើញហើយវាក៏ជ្រេញ!

KAMU SEDANG MEMBACA
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Fiksi Umumជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។