🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
@Next Day ~~~~~~
មួយសប្តាហ៍បានកន្លងផុតទៅហើយ ថេយ៉ុង ក៏បាត់ផ្ដាសាយត្រឡប់មកធម្មតាវិញដូចគ្នាប៉ុន្តែរយៈពេល
ដែលគេកំពុងឈឺអ្នកជាស្វាមីក៏យកចិត្តទុកដាក់មើលថែគេបានល្អខ្លាំងណាស់នាំអោយអ្នកខ្លះឃើញហើយក៏កើតចិត្តច្រណែនកាន់តែក្ដៅក្រហាយនៅមិនសុខ< មកអង្គុយធ្វើអីនៅត្រង់នេះ? > ថេយ៉ុង ទើបនឹងចេញពីងូតទឹកងាកទៅបានឃើញស្វាមីកំពុងអង្គុយនៅកន្លែងរានហាលខាងមុខបន្ទប់ទើបចេញមកស្រដីសួរ
< គ្រាន់តែចង់អង្គុយលេង > ជុងហ្គុក តបព្រមទាំងងើយទៅញញឹមដាក់រាងតូចជាប្រពន្ធបន្តិចទើបអង្គុយអោនមុខចុះវិញ
< កើតអ្វី? មានរឿងអ្វីមែនទេ ?? > ថេយ៉ុង ទម្លាក់ ខ្លួនអង្គុយជិតស្វាមីមុននឹងសួរនាំព្រោះតែបានឃើញនាយហាក់បីដូចជាព្យាយាមគេចមុខពីខ្លួនយ៉ាងមិចក៏មិនដឹង
< អត់ទេ គ្មានរឿងអ្វីឡើយ > ជុងហ្គុក
< បើអញ្ចឹងមានតែមិនស្រួលខ្លួន? លោកកំពុងឈឺហ្ហេស ?? > ថេយ៉ុង កើតចិត្តបារម្ភពីអ្នកជាប្ដីទើបលូកដៃទៅស្ទាបថ្ងាសរបស់នាយព្រោះតែមួយរយៈ
មុនពេលខ្លួនកំពុងឈឺនាយបាននៅក្បែរគេរហូតទើបភ័យខ្លាចនាយអាចនឹងឆ្លងផ្ដាសាយពីខ្លួន< បងមិនបានកើតអ្វីពិតមែន យប់ហើយអូនទើបត្រឡប់មកពីធ្វើការហត់ផងគួរតែសម្រាកអោយបានច្រើនប្រយ័ត្នឈឺទៀតណា > ជុងហ្គុក ប្រាប់ដោយលើកដៃទៅញីសក់ប្រពន្ធថ្នមៗ
< មានរឿងអ្វីប្រាប់គ្នាណា៎ លោកកុំលាក់ទុកតែ
ម្នាក់ឯងអីក្រែងដឹងហើយមិនចឹងថាការដែលលោក ស្ងៀមស្ងាត់ឬព្យាយាមគេចមិននិយាយប្រាប់គ្នាវាក៏មិនមែនជាដំណោះស្រាយដែលល្អសម្រាប់ពួកយើងទាំងពីរ > ថេយ៉ុង ចាប់កាន់ដៃស្វាមីនឹងនិយាយ ពន្យល់ប្រាប់នាយព្រោះគេដឹងថានាយកំពុងមានអ្វី
លាក់បាំងខ្លួនប៉ុន្តែនាយមិនព្រមប្រាប់ការពិត< ថេយ៍ស្រលាញ់បងទេ? > ក្រោយអង្គុយស្ងាត់មួយស្របកទើប ជុងហ្គុក ដាច់ចិត្តស្រដីសួរទៅកាន់ប្រពន្ធសម្លឹងមើលគេមិនដាក់ភ្នែកប៉ុន្តែនៅក្នុងកែវភ្នែករបស់នាយហាក់ស្រទន់ខុសពីធម្មតាដូចជាមនុស្សដែលកំពុងខូចចិត្ត អន់ចិត្ត ឬសោកសៅជាមួយនឹងរឿងអ្វីមួយ

DU LIEST GERADE
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Aktuelle Literaturជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។