ក្រោយត្រឡប់មកដល់ផ្ទះវិញហើយនោះ ជុងហ្គុក ចេញពីក្នុងឡានងាកទៅសម្លឹងមើលរាងតូចជាប្រពន្ធដែលកំពុងរៀបចំអីវ៉ាន់បិទហាងព្រោះតែនេះវាក៏ជាពេលល្ងាចទៅហើយ
< ន៎ែ! ឈរភ្លឹកអី ?? > ហូស៊ុក ស្រដីសួរទៅកាន់ប្អូនប្រុសព្រោះតែបានឃើញគេឈរភ្លឹក
< គ្មានទេ > ជុងហ្គុក ភ្ញាក់ខ្លួនតបទៅកាន់បងប្រុសវិញ
< មិនទៅរកប្រពន្ធទេ? > ហូស៊ុក
< ខ្ញុំ~ ហ្ហេឺយ! ខ្ញុំខ្លាចថាបើសិនជាគេដឹងថាខ្ញុំបានសាក់អាចនឹងមានរឿង > នាយមិនមែនខ្លាចប្រពន្ធវៃជេរស្ដីទេប៉ុន្តែនាយភ័យខ្លាចក្នុងការឈ្លោះប្រកែកគ្នាច្រើនជាង! ព្រោះតែពួកគេក៏ទើបនឹងត្រូវគ្នាវិញឥឡូវនាយក៏រករឿងនាំអោយពួកគេឈ្លោះគ្នាទៀត ហើយ
< នេះឯងខ្លាចប្រពន្ធថ្នាក់នឹងហ្ហេស? > ហូស៊ុក សើចបន្តិច
< ខ្ញុំមិនបានខ្លាចគេវៃឬជេស្ដីទេ ប៉ុន្តែខ្ញុំខ្លាចថាអាចនឹងធ្វើអោយពួកយើងត្រូវឈ្លោះប្រកែកគ្នាទៀតទៅ វិញទេក្រែងពួកបងក៏ដឹងហើយមិនចឹងថាខ្ញុំនឹងគេទើបតែត្រូវគ្នាខ្ញុំមិនចង់អោយមានរឿងបែបហ្នឹងម្ដង ទៀតឡើយ > ជុងហ្គុក ប្រាប់ដោយទឹកមុខតានតឹងស្មុគស្មាញជាខ្លាំង
< ប្រហែលជាមិនអីទេដឹង? ឯងក៏និយាយពន្យល់ប្រាប់គេទៅព្រោះយើងជឿថា ថេយ៉ុង មិនមែនជាមនុស្សអត់ហេតុដល់ថ្នាក់នឹង > យ៉ុងហ្គី
< ពិតមែនហើយ យ៉ុងហ្គី និយាយក៏ត្រូវយ៉ាងមិចយ៉ាងម៉ាក៏និយាយសម្រួលគ្នាទៅវើយឯងកុំសូវប្រើអារម្មណ៍ខ្លាំងពេក > ហូស៊ុក
< ហ៊ឹម~ ខ្ញុំយល់ ចាំខ្ញុំនិយាយជាមួយគេយ៉ាងណាក៏អរគុណពួកបងហើយដែលផ្ដល់យោបល់ > ជុងហ្គុក ញញឹមដាក់បងប្រុសខ្លួនទាំងពីរ
< អឺ! > ពួកគេទាំងពីរងក់ក្បាលទើប ជុងហ្គុក
ដើរឆ្លងផ្លូវទៅរករាងតូចជាប្រពន្ធ។< ថេយ៍~ > ជុងហ្គុក
< អៅ! ជុង មកវិញហើយហ្ហេស > ថេយ៉ុង ងាកបែរទៅនិយាយជាមួយស្វាមីមុននេះគេមិនបានចាប់ អារម្មណ៍ថានាយត្រឡប់វិញឡើយដោយសារតែគេរវល់រៀបចំរបស់របរទុកនឹងអាលបិទហាង

YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។