@ព្រឹកថ្ងៃថ្មី //
ព្រឹកថ្មីបានចូលមកដល់គ្រប់គ្នានាំគ្នាភ្ញាក់ពីដំណេកក្រោកទៅធ្វើភារកិច្ចរបស់ពួកគេរៀងខ្លួន! ទោះបីជាពេលនេះ ជុងហ្គុក នឹង ថេយ៉ុង រៀបការរួចហើយក៏ពិតមែនតែហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរឡើយរាងតូច
នៅធ្វើការលក់ដូរធម្មតាម៉ាក់គេក៏នៅតែហួងហែងកូនដូចដើមបើសិនជានរណាមិនពេញចិត្តទេអាចលែងលះគ្នាបានស្រាប់ហើយប៉ុន្តែគាត់ដឹងថាកូន
ប្រសារនឹងមិនហ៊ានធ្វើអញ្ចឹងទេមិនបាច់សួររកហេតុផលក៏ដឹងថាដោយសារអ្វីដែរ។< អូនថេយ៍ > ជុងហ្គុក ចេញពីក្នុងផ្ទះរត់ឆ្លងផ្លូវមក
រករាងតូចជាប្រពន្ធកំពុងរៀបចំអីវ៉ាន់លក់< ហ៊ឹម? ហេតុអីថ្ងៃនេះភ្ញាក់លឿនម្ល៉េះ ?? > ថេយ៉ុងស្រដីសួរសម្លឹងមើលមុខស្វាមីរៀងចម្លែកចិត្តដូចគ្នាបើជារាល់ដងទាល់តែគេរៀបចំរបស់លក់រួចហើយទើបឃើញនាយចេញពីក្នុងផ្ទះថ្នាក់បងៗរបស់នាយ រអ៊ូររាល់ថ្ងៃប៉ុន្តែមកថ្ងៃនេះបែរជាក្រោកលឿនខុសពីធម្មតា
< ព្រោះពេលនេះអូនជាប្រពន្ធរបស់បងដូច្នេះហើយបងត្រូវតែក្រោកអោយលឿនមកជួយការងារអូនខ្លះបងគ្រាន់តែមិនចង់ឃើញអូនហត់នឿយខ្លាំងមានអ្វីអោយបងជួយទេ? នោះចាំបងជួយ > ជុងហ្គុក និយាយហើយជួយរៀបចំរបស់របរជាមួយរាងតូច
រាល់ព្រឹកទោះនាយចេញពីក្នុងបន្ទប់យឺតមិនបាន ន័យថានាយគេងយូរតែដោយសារនាយនៅក្នុងបន្ទប់សង្ងំលួចសម្លឹងមើល ថេយ៉ុង តាមបង្អួចរហូតថ្ងៃខ្លះបងៗរបស់រាងតូចចេញទៅចម្ការឬយកផ្កាទៅអោយភ្ញៀវបាត់គេនៅរៀបចំអីវ៉ានលក់តែម្នាក់ឯងក្នុងចិត្តពិតជាចង់ជួយគេខ្លាំងណាស់មិនចង់ឃើញគេលំបាកឬហត់នឿយទេប៉ុន្តែនាយមិនអាចធ្វើអ្វីបានព្រោះតែប៉ារបស់នាយនឹងម៉ាក់គេមិនទាន់ទៅណាតែនៅពេលនេះនាយនឹងគេរៀបការជាមួយគ្នាហើយនាយមិនជឿថាម្ដាយក្មេករបស់នាយចិត្តអាក្រក់ថ្នាក់មិនព្រមអោយនាយនិយាយជាមួយ ថេយ៉ុង ឬជួយគេខ្លះនោះទេ
< ថ្ងៃនេះមិនទៅចម្ការទេហ្ហេស? > ថេយ៉ុង សួរទៅនាយទាំងទាំងញញឹមស្រាលព្រោះតែនឹកឃើញដល់ពាក្យសម្ដីប្ដីខ្លួននិយាយមុននេះ

YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។