@មួយខែក្រោយមក //
ធ្មេចបើកៗនេះក៏មួយខែបានកន្លងផុសទៅហើយថែមទាំងថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់ ជុងហ្គុក នឹង ថេយ៉ុង ទៀតផងកន្លែងកម្មវិធីក៏បានរៀបចំឡើងនៅក្នុងវិហារមួយកន្លែងនៅក្នុងកម្មវិធីរៀបចំដោយផ្កាស្រស់ពណ៌ស្វាយលាយ.សចាប់តាំងពីមុខផ្លូវចូលមកដល់ខាងក្នុងហើយមានតែមិត្តភក្តិស្និទ្ធស្នាលនឹងអ្នកស្គាល់គ្នានៅក្នុងភូមិសំខាន់ៗទេដែលចូលរួចព្រោះមិនចង់ធ្វើធំពេកឡើយ
ចំណែកឪពុកម្ដាយគ្រួសារទាំងសងទោះជាមិនត្រូវ គ្នាប៉ុន្តែនៅថ្ងៃនេះយ៉ាងណាពួកគាត់ក៏មិនធ្វើអោយ កូនៗត្រូវបាក់មុខខ្មាស់គេដែរ! ព្រោះមកដល់ត្រឹមនេះហើយបើពួលគាត់ធ្វើអ្វីផ្ដេសផ្ដាសនោះប្រាដកជាមានអ្នកយកទៅនិយាយអាក្រក់ខ្សឹបខ្សៀវគ្នាមិនខានចឹងហើយមានតែត្រូវទ្រាំរង់ចាំដល់កម្មវិធីបញ្ចប់
< ថីដៃជើងញ័រម្ល៉េះ? សប្បាយអរដល់ថ្នាក់នឹងឬមួយក៏កំពុងភ័យដែលយកមេខ្លាមកនៅជាមួយ? > យ៉ុងហ្គី និយាយញោះប្អូនប្រុសព្រោះតែឃើញគេឈរនៅមិនស្ងៀមសោះដៃជើងញ័រទទ្រើក
< ក៏ទាំងពីរ > ជុងហ្គុក ពេបមាត់ដាក់បងប្រុស សប្បាយចិត្តរំភើបញាប់ញ័រក៏ពិតមែនប៉ុន្តែគិតថាចាប់ពីស្អែកទៅ ថេយ៉ុង នឹងក្លាយជាប្រពន្ធរបស់ខ្លួនហើយតែក៏ដឹងមិនចឹងថាគេកាចប៉ុណ្ណា
< ហាសហា ឯងចង់បានគេឯងត្រូវតែទទួលយកគ្រប់យ៉ាងដែលជាគេ! មួយទៀតទោះបីជាម៉ាក់គេមិនពេញចិត្តឯងក៏តាមតែយ៉ាងឯងក៏ឯងត្រូវគោរពស្រលាញ់គាត់ដូចជាម៉ាក់របស់យើងម្នាក់ថែមទាំងពេលនេះឯងមានប្រពន្ធហើយកុំធ្វើចរឹកដូចកូនក្មេងទៀតអោយសោះឯងមិនអាចធ្វើស្អីតាមតែចិត្តខ្លួនឯងដូចពីមុនទៀតបានទេព្រោះប្រពន្ធឯងកាចណាស់វើយប្រយ័ត្នគេវៃខៀវភ្នែករាល់ថ្ងៃ > ហូស៊ុក លួងគេផងញោះគេថែមផងនាំអោយនាយកម្លោះធ្វើមុខពិបាកមើលកាន់តែខ្លាំង
< មនុស្សកំពុងភ័យផង បងនិយាយបែបហ្នឹងធ្វើស្អី > មុនដំបូងចង់បានប្រពន្ធណាស់តែពេលនេះបែរជាកំពុងភ័យទៅវិញបើសិនជាត្រឡប់ក្រោយបានគិតថាប្រហែលចាំឆ្នាំក្រោយរៀបការក៏ល្អ យ៉ុងហ្គី នឹង
ហូស៊ុក ឃើញអញ្ចឹងនាំគ្នាសើចចង់គាំងទៅហើយ
ប៉ុន្តែពេលនោះបរិយាកាសត្រូវផ្លាស់ប្តូរនៅពេល
ដេតវិត ដើរចូលមកក្នុងកម្មវិធីជាមួយនឹងគ្រួសាររបស់គេ

DU LIEST GERADE
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Aktuelle Literaturជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។