ក្រោយបានឃើញកូនៗមកផ្អែមល្ហែមល្អូកល្អិននៅ ចំពោះមុខខ្លួនអ៊ីចឹងឪពុកម្ដាយបានត្រឹមតែឈរស្ងៀមងាកមុខចេញសម្លឹងមើលទៅអ្វីផ្សេងព្រោះតែមិនអាចឃាត់ហាមបានមានតែរង់ចាំអោយកូនៗសារសងគ្នាអោយអស់ចិត្តនឹងអាលបានចេញទៅចម្ការ
< ន៎ែ! ពួកឯងទាំងពីរចង់នៅឈរសារសងគ្នាដល់ ណាទៀត? > ដោយសារតែអត់គូរនឹងគេទើបទ្រាំឈរមើលគេសារសងគ្នាបន្តទៀតមិនបាន ហូស៊ុក ស្រាប់តែស្រដីឡើងប្រាប់ទៅកាន់ប្ដីប្រពន្ធមួយគូរនោះ
< អោបថើបលាគ្នាធ្វើដូចបែកគ្នារាប់ឆ្នាំចឹងហ្ហា!
កុំភ័យអីទោះពួកឯងមិនធ្វើចឹងក៏គ្មានអ្នកណាទៅថាពួកឯងកំពុងឈ្លោះគ្នាដែរមិនបានបង្ហាញពេកទេព្រោះយើងវាជ្រេញ > ណាមជុន ឈរអោបដៃចូលគ្នានិយាយឡើងទាំងសម្លក់សម្លឹងប្អូនបង្កើតនឹងប្អូនថ្លៃរបស់ខ្លួន!
មិនអោយខ្លួនជ្រេញយ៉ាងមិចបើពួកគេលាគ្នាអោបថើបគ្នានៅចំពោះមុខអ៊ីចឹងគ្រាន់តែចេញទៅធ្វើការសោះធ្វើដូចជាកំពុងឃ្លាតឆ្ងាយបែកគ្នារាប់ឆ្នាំអញ្ចឹង
< ខ្ញុំដឹងណា៎ថាពួកបងកំពុងច្រណែនខ្ញុំ > ជុងហ្គុក ញាក់ចិញ្ចើមដាក់បងថ្លៃនឹងបង្កើតរបស់ខ្លួន
< ឯង! > ណាមជុន កាន់តែខឹងព្រោះតែប្អូនថ្លៃរបស់គេនេះជាមនុស្សដែលពូកែនិយាយស៊កសៀតអោយខ្លួនវិញខ្លាំងណាស់
< អា៎ៗ បានហើយៗ! នាំគ្នាទៅធ្វើការរៀងខ្លួនទៅ > ជីន ប្រាប់ពួកគេទាំងពីរព្រោះបើមិនដូច្នេះទេពួកគេនៅតែឈរឈ្លោះប្រកែកគ្នាអញ្ចឹងប៉ះឪពុកម្ដាយកំពុងនៅត្រង់នេះដែរផងឃើញអ៊ីចឹងចូលមកលូកមាត់ដែលហ្នឹងប្រាកដជាបានម៉ាភូមិទៀតជាមិនខានទេ
< ឆាប់ៗទៅចង់នៅឈរដល់ស្មាលណាទៀត? ប្រយ័ត្នលោកប៉ាស្ដីអោយថែមទៅ > ថេយ៉ុង
និយាយប្រាប់ទៅកាន់ស្វាមីព្រមទាំងសម្លក់មុខនាយ! ព្រោះគ្រប់ពេលអោយតែនាយបានជួបនឹងបងប្រុសខ្លួននាយចូលចិត្តតែនិយាយស៊កសៀតអោយរបស់បងប្រុសខ្លួនខឹងមួម៉ៅរហូត
< បាទ > ជុងហ្គុក តបសម្ដីផ្អែមតាមទម្លាប់ដើរឆ្លង ផ្លូវទៅផ្ទះរបស់ឪពុកខ្លួនទាំងសើចព្រោះតែមុននេះ
ញោះបងថ្លៃអោយខឹងបានសម្រេច
YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។
![ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]](https://img.wattpad.com/cover/318003401-64-k843466.jpg)