ពេលត្រូវមកជួបរឿងអីបែបនេះ ថេយ៉ុង បានត្រឹមឈរនៅស្ងៀមសម្លឹងមើលទៅពួកគេទាំងពីរទាំងមិនដឹងថាគួរសម្រេចចិត្តត្រូវធ្វើបែបណា ??
< ថេយ៍គិតយ៉ាងមិចបើពួកគេហុចមកអោយព្រមគ្នា អញ្ចឹង? > ជីន អោនខ្សឹបសួរប្អូនប្រុសពៅរបស់ខ្លួន
ដំបូងឡើយគេគិតថាក្នុងចំណោមពីរនាក់នឹងប្រហែលជាមានតែម្នាក់ទេដែរអាចធ្វើបានប៉ុន្តែអ្នក ណាទៅដឹងថាពួកគេមិនចង់ចាញ់រៀងខ្លួនគប់
ប៉េតប៉ោងត្រូវទាំង5គ្រាប់បានតុក្កតាមកទាំងពីរនាក់បែបហ្នឹង< ពិបាកស្អីយកទាំងពីរមក > ណាមជុន លូកមាត់ប្រាប់ជំនួស
< មិនបានទេបើសិនជាធ្វើបែបហ្នឹងគេនឹងគិតថាប្អូនយើងសារ៉ាចង់ក្រសោបមនុស្សពីរនាក់ក្នុងពេលតែ មួយមិនខាន ឬឯងចង់អោយគេគិតមកលើប្អូនអញ្ចឹងឃើញមនុស្សកំពុងសម្លឹងមើលមកអត់? > ជីន និយាយប្រាប់ទើប ណាមជុន ស្ងាត់ព្រោះគេនិយាយក៏ត្រូវម្យ៉ាងដែរមនុស្សកំពុងតែឈរសម្លឹងមើលមកព្រោងព្រាតបើធ្វើអញ្ចឹងប្អូនគេប្រាកដជាខូចឈ្មោះមិនខាន
< បើចឹងធ្វើយ៉ាងមិច? មិនបាច់យកទាំងពីរល្អទេ ?? > ណាមជុន
< ឆ្គួតទេហ្ហេ៎? មុននេះយើងខំគប់អស់លុយយ៉ាង ច្រើនមិនបានតុក្កតាមកផងពីរនាក់នេះគប់យក
តុក្កត្តាមកអោយហ្វ្រីៗហើយបើមិនយកស្ដាយហ្ហា >
ជីន< ចឹងគួរធ្វើបែបណា? ពិបាកណាស់មានប្អូនស្អាតគេដណ្ដើមគ្នាពេញនឹង > ណាមជុន
< បិទមាត់ឯងសិនទៅ! ថេយ៍សម្រេចថាយ៉ាងមិច? > ជីន ស្ដីអោយ ណាមជុន ហើយងាកទៅសួរប្អូនពៅរបស់ខ្លួន
< ខ្ញុំ...> សូម្បីតែគេខ្លួនឯងក៏មិនដឹងថាគួរធ្វើយ៉ាងមិចដែរបើសិនជាយកទាំងពីរមនុស្សគ្រប់គ្នាប្រាកដ ជាគិតដូចបងប្រុសគេនិយាយតែបើមិនយកគឺស្ដាយខ្លាំងណាស់ព្រោះមុននេះបងគេខំគប់អស់លុយច្រើនហើយនៅមិនបានតុក្កតាផងប៉ុន្តែបើយកតែមួយខ្លាចម្នាក់ទៀតអាក់អន់ចិត្ត ហ្ហេឺយ! ហត់ចិត្តណាស់បើដឹងថាមានរឿងបែបនេះគេប្រហែលជាមិនមកទេ
< សម្រេចថាយកឬអត់? បើយកថេយ៍យកបានតែមួយទេ > ជីន
< យករបស់បងទៅអូនថេយ៍បងខំគប់យកអោយអូនណា > ដេតវិត និយាយទាំងញញឹមដាក់រាងតូច
តែក្នុងចិត្តគេកំពុងគិតថាខ្លួនឯងមានព្រាបជាង ជុងហ្គុក

YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។