ភាគទី០២ : ពាក្យសម្ដី

3.1K 181 2
                                        


     នៅសាលារៀនម៉ោងសម្រាកថេយ៉ុងបណ្ដើរគ្នាជាមួយមិត្តភក្តិរបស់គេផ្សេងទៀតដោយភាគច្រើនគេមិនសូវជានៅជាមួយបងប្រុសរបស់គេប៉ុន្មាននោះទេ ថេហ្គីវិញពេលម៉ោងសម្រាកគេក៏មិនសូវជាចេញមកខាងក្រៅនោះដែរ គេសុខចិត្តយកពេលទំនេរព្យាយាមអានសៀវភៅនិងអនុវត្តន៍មេរៀននៅក្នុងថ្នាក់ជាមួយមិត្តភក្តិរបស់គេផ្សេងទៀត ដែលក្នុងថ្នាក់នោះគេមាននាមជាសិស្សពូកែចំណែកថេយ៉ុងគឺផ្សេងពីនេះ គេមិនសូវជាយកចិត្តទុកដាក់ក្នុងការរៀនសូត្រប៉ុន្មាននោះទេ ។

     « ថេយ៉ុងមើលនោះទៅ នោះគឺលោកជុងហ្គុកជាអនាគតបងថ្លៃរបស់ឯងនោះមែនទេ? ហើយឮថាជា CEO ក្រុមហ៊ុនធំមួយលំដាប់ប្រទេសទៀតផង មើលទៅសង្ហារខ្លាំងណាស់ » មិត្តរបស់ថេយ៉ុងចង្អុរទៅនាយកម្លោះដែលឈរក្បែររថយន្តសេរីទំនើបពណ៌ខ្មៅមួយគ្រឿងនោះ រាងតូចរហ័សងាកទៅសម្លឹងរកមើលនាយទាំងញញឹមមុននិងនិយាយ

     « បិទមាត់ឯងទៅ អ្នកណាថាគាត់ជាបងថ្លៃរបស់យើងនោះ? ក៏ជា...»
     « ជាស្អី? ជាប្ដីឯងហ្ហេស?  »

     « ប្រហែលទេដឹង? » ថេយ៉ុងសើចកក្អឹកជាមួយមិត្តភក្តិរបស់គេ រួចងាកទៅសម្លឹងមើលនាយពីចម្ងាយមួយសន្ទុះទើបដាច់ចិត្តដើរទៅរកនាយតែម្ដង តែគេប្រហែលជាមិនដឹងទេថានាយមកទីនេះគឺមិនមែនមកជួបគេនោះទេ តែប្រហែលជាមកជួបបងប្រុសរបស់គេទៅវិញទេ

     « បងជុង! » ថេយ៉ុងបន្លឺឈ្មោះរបស់នាយហៅពីចម្ងាយក៏ប្រឹងរត់ត្រហេបត្រហបមករកនាយ ជុងហ្គុកឮសម្លេងនៃការហៅក៏ងាករេភ្នែកទៅរកមើល គ្រាន់តែក្រលេកទៅឃើញក្មេងម្នាក់នោះនិងឬកពាររបស់គេបែបនេះភ្លាមវាក៏អាចអោយនាយទាយដឹងបានថាគេមិនមែនជាថេហ្គីនោះទេព្រោះចរឹករបស់គេគឺមិនមែនបែបនេះទេ ក្រោយដឹងថាគេមិនមែនជាម្ចាស់ចិត្តរបស់នាយ ខ្លួនក៏ងាកមុខចេញខាំមាត់ធ្វើមុខធុញទ្រាន់

     « បងប្រុសមានការអីនៅទីនេះមែនទេ? »
     « ប្រាកដជាមាន គឺមកទទួលថេហ្គីទៅផ្ទះវិញ »

    « ចុះខ្ញុំនោះ? បងប្រុសមិនមកទទួលខ្ញុំផងទេហ្ហេស ហេតុអីក៏មកទទួលតែបងប្រុសតែម្នាក់ »  ថេយ៉ុងលើកដៃចង្អុរមកខ្លួនឯងទន្រ្ទាំជើងទាំងមិនសុខចិត្តខាំមាត់សួរនាយដោយការអាក់អន់ចិត្ត ដំបូងស្មានថាពេលឃើញគេហើយនាយនិងអាចរាក់ទាក់សួរនាំគេខ្លះ ប៉ុន្តែនេះអត់ទេ សម្ដីរបស់នាយនិយាយចេញមកគឺសម្ដៅទៅដល់ថេហ្គីទៀតហើយ ប្រាប់ថាមកទទួលបងប្រុសរបស់គេចុះហេតុអីមិនមកទទួលគេផង ?

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now