🍂ច្រើនថ្ងៃបន្ទាប់រយ:ពេលប៉ុន្មានថ្ងៃបានកន្លងផុត ថ្ងៃនេះនៅភូមិគ្រឹះគីមហ្វាកាគឺមានរៀបចំប្រារព្ធនៅពិធីខួបកំណើតរបស់កូនភ្លោះទាំងពីរនៅត្រកូលមួយនេះ ពេលថ្ងៃអស្ដង្គតជាពេលល្ងាចភ្ញៀវកិត្តិយសទាំងអស់បានអញ្ជើញមកចូលរួម រួមទាំងម្ចាស់ខួបទាំងពីរទាំងពីរបានរៀបចំខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវ សូម្បីតែជុងហ្គុកក៏មកដល់ដូចគ្នា នាយសង្ហារគោរពជម្រាបសួរអ្នកជាចាស់ទុំរួចរាល់ទើបដកខ្លួនចេញ ភ្នែកសម្លឹងរេរកម្ចាស់ចិត្តរបស់គេ ចង់មើលចង់ឃើញថាថ្ងៃនេះគេនិងស្រស់ស្អាតប៉ុណ្ណាទៅនៅក្នុងឈុតដែលនាយបានរើសអោយគេនោះ ។
« នៅឯណាអញ្ចេះ? » ជុងហ្គុកដើរមកឈប់នៅមួយកន្លែង ឈរច្រត់ហោរប៉ាវសម្លឹងមើលឆ្វេងស្ដាំរកមើលម្ចាស់ចិត្តរបស់នាយ នាយសួរខ្លួនឯងដែលរកមិនឃើញគេ ប៉ុន្តែចៃដន្យក៏ក្រលាសទៅឃើញគេឈរនៅជ្រុងម្ខាងទៀតក្នុងសម្លៀកបំពាក់ដែលនាយបានផ្ញើរអោយ នាយក៏ញញឹមមុននិងដើរលបៗទៅរកគេដោយមិនអោយអ្នកខាងនោះដឹងខ្លួន
« បងប្រុសទៅណាហើយអញ្ចេះ! អ៊ុះ....!! »
« តាមពិតគឺនៅទីនេះទេហ្ហេស បងខំតែតាមរក! សឺត!ថ្ងៃនេះអូនស្អាតណាស់ » ជុងហ្គុកដើេមកឱបគេពីក្រោយរួចឆ្មក់ថើបថ្ពាល់ទន់ៗរបស់ម្ចាស់ចិត្តទាំងក្រអូបទាំងទន់រលោង នាយឱបគេដោយពោលពាក្យសរសើរភ្នែកសម្លឹងមើលគេពីលើដល់ក្រោមឃើញថារូបរាងរបស់គេស្រស់ស្អាតនិងសាកសមនិងឈុតនេះខ្លាំងណាស់« ហឺម!! » នាយសង្ហារក្រហឹមឱនឈ្មុសឈ្មុលត្រង់កញ្ចឹងក៎របស់គេ សំណាងហើយដែលទីនេះមិនសូវមានមនុស្សដើរឆ្លងកាត់មក ចំណែករាងតូចដែលត្រូវបានគេឱបនិងសរសើរនោះក៏មានអារម្មណ៍ថារំភើបនិងលួចសប្បាយចិត្តញញឹមខ្ជឹបមាត់តែម្ដងព្រោះតែគិតថានាយសរសើរគេពិតមែន ដោយភ្លេចគិតទៅថាការសរសើរមួយនេះនាយនិយាយគឺសម្ដៅទៅកាន់ថេហ្គីទៅវិញទេ ខ្លួនគេក៏មិនទាន់ដឹងដែរថាជុងហ្គុកនាយកំពុងតែយល់ច្រឡំថាគេគឺជាថេហ្គី
« ម្ចាស់ចិត្តបងស្រស់ស្អាតបំផុត ថេហ្គី! » ជុងហ្គុករំលឹកហៅឈ្មោះម្ចាស់ខ្លួននិងបន្តឱបថើបថ្ពាល់គេជារឿយៗ ប៉ុន្តែគ្រាន់តែនាយហៅឈ្មោះនេះភ្លាមធ្វើអោយថេយ៉ុងជាម្ចាស់ខ្លួនគេភ្ញាក់ព្រឺត ភ្លេចខ្លួនក៏រហ័សរើចេញពីការឱបរបស់នាយ

YOU ARE READING
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២