ភាគទី៣៨ : ភាពកក់ក្ដៅ

2.9K 135 4
                                        


    🍂ច្រើនខែកន្លងផុត

     រយ:ពេលច្រើនខែបានកន្លងផុត ក្រលេកមកមើលរូបអូមេហ្កាតូចទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃពោះរបស់គេចេះតែធំទៅៗ  ដូច្នេះហើយអាល់ហ្វាទាំងពីរក៏ដូចគ្នាពួកគេនៅថែទាំអូមេហ្កាតូចសឹងតែមិនដកឃ្លារឺចាកចេញទៅណាឆ្ងាយពីពួកគេនោះឡើយ អូមេហ្កាតូចចង់បានអីនាយក៏អោយ សុំត្រឹមតែអោយពួកគេមើលថែខ្លួនអោយបានល្អរងចាំសមាជិកថ្មីដែលនិងចេញមកចាប់កំណើតក្នុងពេលឆាប់ៗនេះ ។

     « សឺតត!! »
     « រស៊ើបណាស់ជុងឈប់ថើបទៅ » អូមេហ្កាតូចដាក់ដៃស៊កចូលសសៃសក់របស់នាយកម្លោះអាល់ហ្វាខាំធ្មេញលើគ្នាស្រៀវខ្ញង់លើផ្ទៃពោះពេលដែលជុងហ្គុកនាយចេះតែមកលេងថែថើបលើផ្ទៃរបស់គេ រាល់ថ្ងៃនាយតែងតែធ្វើបែបនេះ ស្រលាញ់កូនខ្លាំងពេកដល់ថ្នាក់ទ្រាំចាំមិនបានរហូតដល់ថ្ងៃដែលគេចេញមកជួបនាយ ជំនួសអោយពេលនោះនាយនៅថែថ្នមលើផ្ទៃពោះរបស់អូមេហ្កាតូចថើបផងអង្អែលផងទន្ទឹងរងចាំកូនសម្លាញ់ចេញពីផ្ទៃ

     « ពេលណាប៉ាបានជួបមុខកូនទៅ? ប៉ាចាំកូនយូរហើយណ៎ាសឆាប់ចេញមកជួបប៉ាណ៎ាក្មេងឆ្លាត » នាយសង្ហារញញឹមដាក់ដៃអង្អែលថ្នមៗលើផ្ទៃពោះរបស់ថេយ៉ុង នេះគេទន្ទឹងចាំជួបមុខកូនស្ទើរឆ្កួតទៅហើយ មួយថ្ងៃៗមិនចេញទៅណានោះទេគឺនៅតែបែបនេះ នាយនៅមើលថែថេយ៉ុងថ្នាក់ថ្នមគេគ្រប់បែបយ៉ាងមិនអោយគេមានអារម្មណ៍ថាខ្វះភាពកក់ក្ដៅនោះឡើយ ថេយ៉ុងញញឹមបានរាល់ថ្ងៃក៏ដោយសារតែបែបនេះ មើលទៅក៏ដឹងថាឪពុកម្នាក់នេះស្រលាញ់កូនខ្លាំងប៉ុណ្ណា

    « អូនក៏ចាំពេលនោះមកដល់ដូចគ្នា បងកុំអន្ទះសារពេកអី អូនគិតថា ពេលឆាប់ៗនេះគេច្បាស់ជាមករកពួកយើងហើយតែអូន....»

    « ហឺម? » ជុងហ្គុកងើយសម្លឹងមុខអូមេហ្កាតូចឃើញគេធ្វើមុខស្ងួតទឹកមុខបញ្ជាក់ពីអារម្មណ៍នៅក្នុងចិត្ត តើគេកំពុងតែភ័យខ្លាចមែនទេ? មាននាយនៅទីនេះហើយតើគេនៅខ្លាចអ្វីទៀតទៅ ?

    « គឺអូន....»
    « មិនបាច់ខ្លាចទេ យើងនិងនៅទីនេះជាមួយអូនមិនថាពេលវេលាណាក៏ដោយ  ពួកយើងនិងនៅជាមួយគ្នា យើងនិងសន្យាថាមិនអោយអូនខ្លាចដោយសារតែរឿងអ្វីមួយនោះទេ » ជុងហ្គុកងើបមុខពីផ្ទៃពោះប៉ោងៗរបស់គេរួចមកទើបស្រវ៉ារំកិលខ្លួនទៅខាងលើលូកទាញកាយអូមេហ្កាតូចរបស់នាយមកឱបថ្នមថើបលួងលោមគេអោយគេមានអារម្មណ៍ថាកក់ក្ដៅនិងមិនខ្វះខាតអ្វីមួយ នាយដឹងថាកាលដែលពរពោះធ្វើជាម្ដាយរបស់គេវាគឺមិនមែនជារឿងងាយស្រួលនោះទេ ពេលដែលពរពោះដំបូងក៏រំភើបនិងត្រេកអរ ប៉ុន្តែពេលថ្ងៃដែលសមាជិកថ្មីជិតមកចាប់កំណើតនោះ គេច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាចបែបនេះហើយទើបមុនថ្ងៃនោះមកដល់នាយត្រូវមើលថែថ្នាក់ថ្នមគេអោយបានល្អជាទីបំផុតនិងផ្ដល់ភាពកក់ក្ដៅអោយគេគ្រប់ពេលវេលា ត្រូវប្រាកដថាគេនិងទទួលបានការមើលថែនិងមិនមានអារម្មណ៍ថាខ្វះអ្វីមួយ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now