ថេយ៉ុងដើរត្រឡប់បកក្រោយមកតែម្នាក់ឯង គេគ្មានបំណងទៅរកជីមីនអីនោះទេ ក៏គ្រាន់តែចង់គេចមុខពីរអ្នកទាំងពីរខាងនោះ គេអន់ចិត្ត អន់ចិត្តខ្លាំងណាស់ ធ្វើមិចមនុស្សដែលស្រលាញ់គេតែម្នាក់ឯងគឺវាឈឺចាប់បែបនេះឯង ។« ថេយ៉ុង!! »
« លោក! » ព្រះអឺយ ហេតុអីក៏ដូចជាងដឹងក្លិនបែបនេះ គេខំដើរមកដល់កន្លែងស្ងាត់កៀនអគារចាស់តែម្នាក់ឯងទៅហើយតែនាយនៅអាចរកគេឃើញថែមទៀត មិនដឹងថានាយជាខ្មោចរឺក៏បិសាចនោះទេនាយតែងតែបង្ហាញខ្លួននៅចំពោះមុខគេគ្រប់ទីកន្លែងគ្រប់ពេលវេលាទាំងអស់« មកទីនេះតែម្នាក់ឯងទេហ្ហេស ចុះឯណា....»
« បងប្រុសនៅជាមួយសង្សាររបស់គាត់ ខ្ញុំមិនចង់រំខានពួកគេ » ថេយ៉ុងងាកមុខចេញពេលដែលនិយាយជាមួយនាយ ជីមីនញញឹមព្រោះអាចទាយដឹងពីអារម្មណ៍របស់គេ ព្រោះតែអ្វីដែលគេបានឃើញមុននោះសកម្មភាពអ្នកទាំងបីគឺវាហាក់ខុសប្លែក នាយក៏ប្រហែលជាអាចទាយដឹងបានដែរថាថេយ៉ុងគឺលួចស្រលាញ់សង្សារបងប្រុសខ្លួនឯង« មិនមែនចង់គេចមុខពីពួកគេទេហ្ហេស? »
« លោកមកដឹងស្អី? »« ខ្ញុំមិនបានដឹងស្អីទេ ខ្ញុំគ្រាន់តែសួរតែប៉ុណ្ណោះ ខ្ញុំដឹងថាឯងកំពុងគិតអី ប៉ុន្តែទៅខ្វល់ធ្វើអីអោយវាស្រេចតែគេទៅ ងាកមកមើលមនុស្សដែលគេស្រលាញ់ឯងវិញទៅវាមិនល្អជាងទេហ្ហេស? » រាងសង្ហារដើរទៅកៀកមាឌតូចរួចចាប់ក្រសោបដៃគេទាំងសងខាងឡើងមកយឺតៗរួចទម្លាក់បរបូរមាត់នាយទៅថើបដៃគេថ្នមៗធ្វើអោយម្ចាស់ខ្លួនគេស្រឡាំងកាំង
« តើលោកបានន័យថាម៉េច? »
« ឯងនៅមើលមិនដឹងទៀតហ្ហេសថាខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃើញដំបូងមកម្លេះ ឯងមិនប្លែកចិត្តខ្លះទេហ្ហេសថាហេតុអីរាល់លើកខ្ញុំតាមឯងរហូត សូម្បីតែពេលនេះ » ជីមីនសម្លឹងគេដោយក្រសែភ្នែកស្រទន់ខុសពីពេលដែលនាយនៅជាមួយថេហ្គី ព្រោះថាគេមិនបានស្រលាញ់ថេហ្គី តែមនុស្សដែលគេស្រលាញ់គឺថេយ៉ុងឯណេះទៅវិញទេ កាលដែលនាយមានសម្ព័ន្ធជាមួយថេហ្គីក៏ដោយសារតែកំហឹងកាមតហ្ហាដែលកើតឡើងមួយពេលតែប៉ុណ្ណោះ នាយគ្មានបំណងអោយវាកើតឡើងនោះឡើយ

YOU ARE READING
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២