ភាគទី៣០ : រំអួយ! ពុតត្បុត

3.2K 140 6
                                        

🍂ច្រើនថ្ងៃកន្លងផុត

      ប៉ុន្មានថ្ងៃមកនេះ ថេហ្គីហាក់មានអក្បកិរិយាចម្លែក គេឃុំខ្លួននៅតែក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង បាយមិននឹកទឹកមិនស្រេក ជួនកាលក៏អាចញុាំតែបន្តិចបន្តួចក៏ចង្អោរចេញមកវិញអស់ លោកស្រីគីមហើយនិងស្វាមីក្នុងនាមជាឪពុកម្ដាយឃើញហើយក៏នឹកបារម្ភ និងគិតថាកូនអាចនិងកំពុងមានបញ្ហាអ្វីមួយ រឺក៏រឿងរបស់ថេយ៉ុងហើយជុងហ្គុកនេះហើយគឺជាដើមហេតុដែលធ្វើអោយគេទៅជាបែបនេះ ។

    « បងប្រុសទៅជាបែបនេះយូរហើយមែនទេម៉ាក់?  តើគាត់កើតអីទៅ? »
    

    « ម៉ាក់ក៏មិនដឹងដូចគ្នា បងប្រុសរបស់កូនគេទៅជាបែបនេះច្រើនថ្ងៃមកហើយ!  ហ៊ឺយ!!! បាយក៏មិនចង់ញុាំ ញុាំបន្តិចក៏ចង្អោរចេញមកអស់ ម៉ាក់អត់បារម្ភពីបងប្រុសកូនមិនបាននោះទេណ៎ាស »

    « ញុាំបន្តិចក៏ចង្អោរចេញមកអស់ហ្ហេស? » ថេយ៉ុងរាងចម្លែកចិត្តបន្តិច គេកំពុងគិតពីស្ថានភាពរបស់បងប្រុសគេពេលនេះវាស្រដៀងគ្នាទៅនិងអាការ:ដែលគេជួប កាលដែលគេចាញ់នោះគឺវាក៏បែបនេះដូចគ្នាអាហារទាំងប៉ុន្មានដែលញុាំចូលទៅក៏ចង្អោរចេញមកអស់ រឿងនេះវាធ្វើអោយគេសង្ស័យហើយក៏ងាកទៅសម្លឹងមុខជុងហ្គុក នាយក៏ងាកមើលមុខរបស់គេដូចគ្នា

    « ប្អូនអាចនិងឈឺទេដឹងអ្នកមីង? ក្មួយគិតថានាំថេហ្គីទៅមន្ទីរពេទ្យទៅតើល្អដែរទេ? »

     « ហ៊ឺយ!! ពួកយើងក៏គិតដូចជាក្មួយដែរ ប៉ុន្តែម៉ាក់របស់គេប្រាប់ថាគេចចេសហើយមិនព្រមទៅជាមួយនិងពួកយើងនោះទេ គេតែងនិយាយថាគេមិនអីៗមករហូត »

     « អញ្ចេះចុះ! ទុកអោយថេយ៍ជាអ្នកទៅនិយាយជាមួយបងប្រុសដោយខ្លួនឯង »
     

   « ល្អហើយអញ្ចឹង ទៅជួយមើលបងប្រុសកូនផង »  ថេយ៉ុងងក់ក្បាលដាក់ម៉ាក់របស់គេរួចងាកមកមើលមុខជុងហ្គុកបន្តិចមុននិងងើបឡើងបម្រុងថានិងដើរឡើងទៅខាងលើទៅហើយប៉ុន្តែ...

     « លោកម្ចាស់លោកជំទាវ មានអ្នកមកសុំជួបច៎ា »
     « អ្នកណា? »
   

     « គឺពួកខ្ញុំ!!! » សម្លេងចម្លែកបន្លឺឡើងធ្វើអោយអ្នកទាំងគ្រួសារងាកទៅមើលនៅឯមាត់ទ្វារចូលព្រមៗគ្នា ហើយអ្វីដែលធ្វើអោយថេយ៉ុងគេឃើញហើយស្រឡាំងកាំងនិងមានការភ្ញាក់ផ្អើលនោះគឺអ្នកដែលដើរចូលមកគឺជាជីមីនហើយនិងស្រ្តីចំណាស់ម្នាក់អាចថាជាម្ដាយរបស់នាយក៏ថាបានកំពុងបង្ហាញវត្តមាននៅក្នុងភូមិគ្រឹះរបស់គេ ជុងហ្គុកងើបឡើងឈរជិតថេយ៉ុងសម្លឹងទៅមើលនាយសង្ហារខាងនោះដោយទឹកមុខមាំស្មើរហាក់មិនចង់ស្វាគមន៍វត្តមានរបស់ពួកគេនៅទីនេះឡើយ ប៉ុន្តែជីមីនមិនបានខ្វល់រឿងនេះនាយញញឹមហើយក៏ដើរចូលមកដោយមិនរងចាំការអនុញ្ញាតពីម្ចាស់ផ្ទះនោះឡើយ
..........

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Donde viven las historias. Descúbrelo ahora