ភាគទី០៩ : មនុស្សចិត្តខ្មៅ

2.5K 142 1
                                        


     ជីមីននាំថេហ្គីមកដល់កន្លែងអាហារដ្ឋានមួយកន្លែងបែបស្តង់ដារអន្តរជាតិនិងមានតម្លៃថ្លៃ អាហារជាច្រើនត្រូវបានកម្មង់សម្រាប់គេប៉ុន្តែថេហ្គីគឺមិនប៉ះពាល់អាហារទាំងនោះសូម្បីតែបន្តិចក្រៅតែពីផឹកទឹកក្រូចនៅនិងកែវនោះ រីឯជីមីនគិតតែពីអង្គុយសម្លឹងមើលមុខគេមិនឈប់ ។

     « ហេតុអីមិនញុាំ? »
     « ខ្ញុំឆ្អែតហើយ! »
     « តែខ្ញុំមិនឃើញឯងញុាំអីនៅឡើយទេ តើឆ្អែតបានយ៉ាងមិច? »

     « ក៏ទឹកក្រូចនេះអី! ខ្ញុំញុាំវាឆ្អែតហើយ លោកញុាំវាម្នាក់ឯងចុះ » ថេហ្គីលើកកែវទឹកក្រូចបង្ហាញនាយ ប្រាប់ថាមិនឃ្លានប៉ុន្តែពោះគេកូរមិនឈប់ ជីមីននាយដឹងប៉ុន្តែមិនដឹងថាត្រូវបង្ខំធ្វើមិចអោយគេញុាំនោះដែរ រឺមួយក៏គេខ្មាស់អៀននាយទើបមិនហ៊ានញុាំបែបនេះ

    « ខ្ញុំមានរឿងមួយនិយាយជាមួយឯង »
    « រឿងអី? »
    « ធ្វើជាសង្សារខ្ញុំបានទេ? »

    « ហ្ហាស? ខិខិ!! » រាងតូចឈ្លក់ទឹកស្ទើចេញតាមច្រមុះពេលដែលឮនាយនិយាយថាសុំគេធ្វើជាសង្សារ នេះឆ្កួតឡប់ទេដឹង! មនុស្សទើបតែស្គាល់គ្នាបានពីរថ្ងៃចេះមកសុំគេធ្វើសង្សារទៅកើត

     « ខ្ញុំនិយាយមែនណ៎ាស! ខ្ញុំពេញចិត្តឯង! » ជីមីននិយាយបណ្ដើរដៃលូកមកក្រសោបដៃរបស់គេបណ្ដើរប៉ុន្តែក៏ត្រូវរាងតូចគេដកដៃចេញវិញ ជីមីនទម្លាក់មុខចុះធ្វើមុខក្រៀមៗដាក់គេ

     « តែខ្ញុំមានសង្សារហើយ »
     « បែកពីគេទៅ! ហើយមកធ្វើជារបស់ខ្ញុំណាស៎ថេយ៉ុង »

     « តែខ្ញុំមិនមែនជា....» និយាយដល់ត្រឹមនេះគេស្រាប់តែភ្លេចខ្លួនវិះទៅហើយនិងនិយាយប្រាប់នាយថាគេមិនមែនជាថេយ៉ុងនោះ ព្រោះគេតាំងចិត្តហើយថានិងត្រូវការពារប្អូនជាទីស្រលាញ់របស់គេពីប្រុសម្នាក់នេះ គេមិនអាចបណ្ដោយអោយប្រុសម្នាក់នេះចូលក្បែរថេយ៉ុងបានទេ ព្រោះមើលទៅមិនគួរអោយទុកចិត្តសោះ

     « មិនមែនជាអីទៅ? »
     « គ្មានអីទេ! ខ្ញុំថាខ្ញុំប្រញ៉ាប់ទៅវិញហើយ នេះវាងងឹតហើយប៉ាម៉ាក់អាចនិងបារម្ភពីខ្ញុំ ចំណែកអាហារទាំងនេះលោកញុាំវាតែឯងចុះខ្ញុំទៅសិនហើយ មិនបាច់ជូនខ្ញុំទៅទេខ្ញុំហៅតាក់សុីទៅខ្លួនឯងបាន » និយាយតែប៉ុណ្ណេះគេលើកកាតាបស្ពាយឡើងដើរចេញទៅក្រៅបាត់ ទាំងមិនសម្លឹងមើលមុខនាយកម្លោះដែលខកស្នេហ៍ម្នាក់នេះឡើយ នេះវាគឺជាលើកទីមួយហើយដែលមានមនុស្សបដិសេដជាមួយនិងសំណើរ របស់នាយ ហើយក៏ជាមនុស្សដំបូងដែលនាយចង់បានគេបំផុតជាងអ្នកពីមុនៗដែលនាយធ្លាប់ឆ្លងកាត់

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Место, где живут истории. Откройте их для себя