ភាគទី២៥ : សមាជិកថ្មី

3.3K 143 6
                                        


     🍂ច្រើនខែកន្លងផុត

     ប៉ុន្មានខែបន្ទាប់មកនេះ នៅសាលាថេយ៉ុងនិងថេហ្គីពួកគេរៀនជិតចប់ថ្នាក់ទី១២ហើយ ហើយខាងសាលាបានធ្វើការវ៉ាកងតូចដើម្បីអោយសិស្សគ្រប់គ្នាបានសម្រាកនៅផ្ទះនិងត្រៀមខ្លួនសម្រាប់ការប្រឡងបញ្ចប់ថ្នាក់នៅមិនប៉ុន្មានខែខាងមុខនោះ ។

     « អ៊ួក!!! » ប៉ុន្តែងាកមកមើលអូមេហ្កាតូចរបស់យើងឯណេះវិញ ថេយ៉ុងប៉ុន្មានថ្ងៃមកនេះសុខភាពរបស់គេដូចមិនសូវជាអំណោយផលទាល់តែសោះ គេចេះតែក្អួត គឺក្អួតមិនឈប់ចំណែកអាហារវិញក៏មិនសូវជាញុាំបានច្រើននិងចាញ់ក្លិនចេះតែចង់ចង្អោរ គេគ្រាន់តែគិតថាវាអាចជារោគក្រពះរបស់គេរើឡើងដោយមិនទាន់បានទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យនៅឡើយនោះទេ

    « ថេយ៍! ម៉ាក់ថាកូនគួរតែទៅមន្ទីរពេទ្យអោយពេទ្យពិនិត្យណ៎ាស មើលទៅប៉ុន្មានថ្ងៃនេះដូចជាមិនធូរទាល់តែសោះ » អ្នកស្រីគីមលើកដៃអង្អែលក្បាលកូនប្រុសពៅថ្នមៗដោយការព្រួយបារម្ភពេលឃើញទឹកមុខកូនស្លេកស្លាំង គាត់បាននិយាយរឿងនេះព្យាយាមអង្វរគេផងអីផងប៉ុន្តែក្មេងនេះគេចចេសនិងប្រាប់ថាមិនអីៗរហូត

    « ថេយ៍មិនអីទេម៉ាក់ សម្រាកតែពីរបីថ្ងៃទៅប្រហែលជាជាហើយ »

    « អូនគួរតែស្ដាប់ម៉ាក់ខ្លះណ៎ាស បងក៏គិតដូចជាម៉ាក់ អូនគួរតែទៅមន្ទីរពេទ្យណ៎ាស ចាំបងនាំអូនទៅ »

    « តែ....»
    « គ្មានតែស្ករអីនោះទេ ឆាប់ក្រោកឡើងមកណ៎ាស បងនាំអូនទៅពេទ្យ » ថេហ្គីលើកប្អូនឡើងថ្នមៗ ថ្ងៃមុនគេអាចនិងប្រកែក ប៉ុន្តែថ្ងៃនេះមិនអាចនោះទេ រឿងនេះមិនអាចទុកយូរបានទេ ក្រែងពេលណាមួយសុខភាពរបស់គេអាចនិងកាន់តែទ្រុឌទ្រោមទៅៗ
***

     🏥មន្ទីរពេទ្យ

     មកដល់មន្ទីរពេទ្យ ថេយ៉ុងគេងនៅលើគ្រែអ្នកជម្ងឺលោកគ្រូពេទ្យកំពុងពិនិត្យមើលស្ថានភាពជម្ងឺរបស់គេ ថេហ្គីណាហើយនិងម៉ាក់បស់គេឈរចាំដោយការអន្ទះសា ក្នុងចិត្តនឹកបារម្ភនិងអង្គុយបន់កុំអោយគេមានកើតអ្វីធ្ងន់ធ្ងរអោយសោះ ។

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Donde viven las historias. Descúbrelo ahora