🍂ក្លឹប
« អត់ទេ! ខ្ញុំនៅតែរក្សាពាក្យដូចដើម ខ្ញុំមិនអាចលក់ក្រុមហ៊ុនរបស់ខ្ញុំអោយលោកបានទេវាជាក្រុមហ៊ុនបន្តពីត្រកូលរបស់ខ្ញុំ បើលោកនៅតែមកដើម្បីនិយាយរឿងនេះជាមួយខ្ញុំ ខ្ញុំក៏សូមប្រាប់ទៅវិញដែរថាខ្ញុំមិនលក់ជាដាច់ខាត » សម្ដីចចាគ្នាមិនត្រូវសាច់ការណ៌ ជីមីនឆ្លើយតបជាមួយភ្ញៀវសំខាន់របស់នាយដោយធម្មតានិងមានសិលធម៌ ព្រោះអនាគតទៅនាយក៏និងក្លាយទៅជាម្ចាស់ក្រុមហ៊ុនថ្មីនៃត្រកូលរបស់នាយ ពាក្យសម្ដីនិងរៀបឬករៀបពារជាថ្មីវាគឺសំខាន់ណាស់
« ហ្ហឹស! ក៏បានខ្ញុំនិងចាំមើល ហើយចាំទុកសម្ដីរបស់លោកផងទៅចុះលោកជីមីន លោកច្បាស់ជាក្រឡាស់ពាក្យសម្ដីវិញនៅថ្ងៃណាមួយ » អេឡិចគឺជាអ្នកជំនួញនិងជាម្ចាស់ភាគហ៊ុនធំៗជាច្រើន មានក្រុមហ៊ុនច្រើនណាស់ដែលចង់អោយគេរួមចំណែកជាម្ចាស់ភាគហ៊ុន រឺក៏បន់អោយតែគេទៅសួរអំពីរឿងនេះព្រោះអ្នករាល់គ្នាដឹងថាមនុស្សម្នាក់នេះគឺមានឥទ្ធិពលហើយនាយមិនណាយក្នុងការចំណាយលុយលើអ្វីមួយនោះទេ នាយក៏ហ៊ានអោយចំណាយតម្លៃរបស់ថ្លៃលើសអ្នកផ្សេងទៅទៀត
« ខ្ញុំក៏និងចាំមើលដូចគ្នា! » ជីមីនញញឹមតិចៗមិនបានសុំអង្វរអោយគេមកចុះចូលរឺចូលភាគហ៊ុនអ្វីជាមួយនិងនាយនោះទេ ព្រោះតែនាយដឹងថាមនុស្សនេះគឺអាងតែអំណាចទឹកលុយចង់ទិញអ្វីៗក៏បាន គេក៏ចង់បង្រៀនមេរៀនមួយដល់អេឡិចថាលុយវាអាចទិញគ្រប់យ៉ាងបានមែន ប៉ុន្តែវាមិនអាចទិញទឹកចិត្តនិងជំនឿចិត្តរបស់មនុស្សបានទេ ត្រូវតែនិយាយថាព្រោះតែជីមីននាយគ្មានជំនឿចិត្តលើមនុស្សម្នាក់នេះហើយក៏មិនទុកចិត្តគេដូចគ្នា
**
« ពុទ្ធោរអ្ហឺយ!! »
« យ៉ាងមិចហ្ហេសលោក? តើលោកជីមីនព្រមលក់ក្រុមហ៊ុននោះអោយលោកដែរទេ? »
« ចង្រៃ!! អាក្មេងមិនទាន់បាត់ធមក្លិនទឹកដោះនោះវារឹងក្បាលខ្លាំងណាស់ យើងខំអោយតម្លៃវាខ្ពស់កប់ពពកលើសអ្នកណាៗទៅហើយប៉ុន្តែវាបែរជាល្ងង់ឃើញលុយមិនស្រវ៉ាបែបនេះ!! »
« រឿងលុយប៉ុណ្ណឹងខ្ញុំគិតថាគេមិនទៅស្ញើបអីបន្តិចនោះទេ លោកក៏ដឹងថាលោកជីមីនក៏មិនទៅអន់នោះដែរ ត្រកូលរបស់គេក៏ល្បីល្បាញក្នុងសង្គម អញ្ចេះចុះ បើមិនយល់ទាស់ទេខ្ញុំមានគំនិតមួយ ធានាថាគេនិងព្រមធ្វើតាមអ្វីដែលលោកចង់បានប្រាកដណាស់ »
ESTÁS LEYENDO
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២
