ភាគទី២៩ : យើងស្អប់ក្មេងស្រី!!

3.2K 135 2
                                        

🍂មន្ទីរពេទ្យ


     « សូមអបអរផង អាប់ប៉ាវ័យក្មេងមានទម្ងន់២សប្ដាហ៍ហើយបាទ!! » ដំណក់ទឹកសន្សើមហូរចេញពីខ្សែនេត្រា រាងតូចលើកដៃទទួលក្រដាសត្រួតពិនិត្យមួយសន្លឹកទាំងដៃញ័រទទ្រើត បេះដូងរបស់គេលោតញាប់មិនដឹងថាត្រូវធ្វើអ្វីបន្តទៅទៀត ការស្មានរបស់គេគឺពិតជាមិនខុសពិតមែន

    « អាប់ប៉ាតូចអាចសម្រួលអារម្មណ៍សិនណ៎ាស នេះរំភើបដល់ថ្នាក់យំទៀតផង » លោកគ្រូពេទ្យញញឹមព្រោះគិតថារាងតូចគេពរពោះក្មេងក្នុងផ្ទៃជាលើកដំបូងអាចត្រេកអរនិងរំភើបរហូតដល់ថ្នាក់ហូរទឹកភ្នែកចុះមកបែបនេះ

     « ហ្ហឹកៗ!! អរគុណលោកហើយគ្រូពេទ្យ »

     « បាទមិនអីទេ! អឺកតែ...បើសិនជាលោកប៉ាក្មេងអញ្ជើញមកជាមួយ គ្រូពេទ្យសុំទៅនិយាយប្រាប់ពីរបៀបមើលថែអាប់ប៉ានិងទារកក្នុងផ្ទៃបន្តិចណ៎ាស » រាងតូចហូរទឹកភ្នែកមកតក់ៗ ដៃក្ដាប់ក្រដាសមួយសន្លឹកនោះស្ទើររហែកជាចម្រៀក ប្រយោគមួយឃ្លានេះវាប្រៀបដូចជាសម្លាប់គេទាំងរស់អញ្ចឹង! គេគួរនិយាយថាមិច? កូនរបស់គេវាគ្រាន់តែជារឿងចៃដន្យ វាកើតឡើងពីតណ្ហារបស់គេ គេអាចនិងគ្មានបំណងអោយវាកើតឡើងផងក៏មិនដឹង

     « គាត់អត់បានមកទេ លោកគ្រូពេទ្យប្រាប់ខ្ញុំតែម្ដងទៅ » ថេហ្គីញញឹមមិនសមទាំងមុខស្លេកស្លាំង អង្គុយស្ដាប់ការណែនាំរបស់លោកគ្រូពេទ្យស្ដាប់បណ្ដើរអង្គុយហូរទឹកភ្នែកបណ្ដើរ

     🍂SKIP....

     រាងតូចដើរចេញពីមន្ទីរពេទ្យទាំងអារម្មណ៍មិននៅនិងខ្លួន គេហាក់អស់កម្លាំងគ្មានសូម្បីតែបន្តិចនៅក្នុងខ្លួន មាឌល្អិតលើកដៃអង្អែលផ្ទៃពោះ នឹកគិតបណ្ដើរយំបណ្ដើរ ។ គេដើររហូតចេញមកដល់ផ្លូវធំ ជំហ៊ានជើងតូចៗឈានដើរឆ្លងផ្លូវដូចមនុស្សគ្មានវិញ្ញាណរហូតដល់ពាក់កណ្ដាលផ្លូវពេលនោះគេស្រាប់តែមិនបានប្រយ័ត្នជួនជាមានឡានមួយនោះបើកមកជិតដល់ស្រាប់តែ....

     « អាយយ៎!!! » ងឺត!!!! ឡានចាប់ហ្វ្រាំងទាន់ឈប់ង៉ក់មិនទាន់និងប៉ះគេនៅឡើយ តែដោយសារភ័យពេកទើបធ្វើអោយគេដួលសន្លប់នៅឯកណ្ដាលផ្លូវតែម្ដង

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Donde viven las historias. Descúbrelo ahora