ភាគទី1: ផ្ដើមរឿង

5.1K 192 0
                                    

កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ!
ម្នាក់ដែលត្រូវដាក់នាមឲជាកាមទេពប៉ុន្តែគេមិនដូចច្នោះ គ្រាន់តែជាប់នាមចងជើងរបស់គេឲនៅក្បែររហូតទាំងចិត្តគុំស្អប់...

ផាំង!!
សម្លេងគោះតុមួយទំហឹងបន្លឺសឹងបែកភូមិគ្រឹះនៅបន្ទប់ទទួលភ្ញៀវ វាស់តែសូរសម្លេងក៏អាចស្មានដឹងពីទំហឹងចិត្តដែលកំពុងតែក្រោធខឹង!

<ថោកទាប..នាងចង់បំផ្លាញយើងមែនទេ?> លោកចន ស្រែកសម្លុតទៅអ្នកជាប្រពន្ធចង់ដាច់សរសៃរ.ក នៅពេលដែលដឹងថា ប្រពន្ធខ្លួនបានលួចឯកសារចំណូលចំណាយសំខាន់របស់ក្រុមហ៊ុនយកទៅឲគូប្រជែងផ្សេង ថែមទាំងលួចមានទំនាក់ទំនងជាមួយទៀតផង!

<ហុឹកៗ..បងស្ដាប់អូនសិន មិនដូច្នោះទេបងយល់ច្រលំហើយ គឺនាងគីមយូ វាចោទប្រកាន់អូន> អ្នកស្រីចន ចូលទៅអោបដើមដៃរបស់អ្នកជាស្វាមីក្រវីក្បាលតិចៗទាំងទឹកមុខស្លន់ស្លោ បែរទៅចោទប្រកាន់អ្នកស្រីគីមឯណានេះទៅវិញ។

<ខ្ញុំអត់ដឹងអីទេ> អ្នកស្រីគីម រហ័សក្រកែកយ៉ាងលឿនព្រោះគាត់ពិតជាមិនបានដឹងរឿងអ្វីមែន គាត់មិនទាំងដែលទៅជាន់ក្រុមហ៊ុនរឺចេះការងារក្រុមហ៊ុនបន្តិចផង មួយថ្ងៃៗនៅតែផ្ទះមើលកូនមានពេលឯណាទៅក្រៅនោះ អាចហៅម្យ៉ាងទៀតស្រ្ដីមេផ្ទះ។

<ចន ស៊ុនប៊ីន..នាងគិតថាយើងភ្លើណាស់មែនទេ នាងសាហាយស្មន់ជាមួយវាយើងលើសពីដឹងទៅទៀត យើងមិនមាត់ព្រោះគិតថានាងកែតែនាងនេះគឺអត់ឡើយ ចរឹកនៅដដែល> លោកចន ដោយទប់កំហឹងមិនជាប់ក៏ច្រានអ្នកស្រីចនចេញពីខ្លួន ដល់ថ្នាក់គាត់អស់ជំហរដួលអុកគូទ។

<អូយ៎យ!!..>

<ម៉ាក់!!~~> សម្លេងស្រួសស្រេសរបស់ក្មេងប្រុសម្នាក់ដែលត្រូវជាកូនបង្កើតរបស់អ្នកស្រីចននឹងលោកចន ដែលទើបតែមកពីសាលាអំបាញ់មិញឃើញអស់សកម្មភាពឪពុកខ្លួនដែលរុញម្ដាយឲដួលប្រញ៉ាប់រត់ចូលទៅជួយម្ដាយយ៉ាងលឿន។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now