ភាគទី45:ការចាកចេញដ៏ឈឺចាប់!

2K 108 2
                                    

<ជុងហ្គុក!~~> ថេយ៉ុងហៅនាមរបស់នាយទាំងគ្មានវត្តមានរបស់គេ ប្រញ៉ាប់ដើរទៅមើលរូបថតនោះយ៉ាងលឿន ក្នុងខ្លួនគេពេលនេះអារម្មណ៍មិនល្អចាប់ឡើងកើតមានទាំងមិនបានព្រៀង! វាពិតជាមានប្រថ្នូមិនល្អនោះឡើយ។
ផាំង!~~ សម្លេងឡានបុកគ្នាជាមួយនឹងឡានដូចគ្នា ជិះបញ្រួសផ្លូវពីឡាននាយក្រាស់ មើលទៅដូចជាធ្ងន់គ្រាន់បើដែរ។

<អ្ហឹក!..ជិះយ៉ាងមិចឲបុកគ្នាកើតនៀក!> រាងក្រាស់អង្គុយបើកឡានទាំងភ្នែកសឹងបើកមិនរួច ក្អើកឡើងមុនស្រដីបែបចំអក! ថាឲគេមិនមើលខ្លួនឯងស្រវឹងហើយបើកលឿនហួសកម្រិតទៀត។

"មិនបាច់ទេ! ព្រោះសូមទោសហើយក៏វាគ្មានបានអ្វីមកវិញដែរ! ស៊ូដោះលែងខ្ញុំទៅ ខ្ញុំចង់រៀនបើកបេះដូងសម្រាប់មនុស្សដែលគេមើលឃើញពីតម្លៃរបស់ខ្ញុំ! ក៏ប្រសើរជាងស្រឡាញ់បងវាឈឺចាប់ណាស់!" កំពុងតែបើកឡានទាំងអារម្មណ៍មិននៅក្នុងខ្លួនស្រាប់តែប្រសាទរបស់នាយសារើពាក្យសម្ដីរបស់រាងតូចរត់ចូលពេញខួរក្បាល។

<ដឹបៗ!~ ឯងអាក្រក់ពេកហើយអាជុង!~> ជុងហ្គុកនាយស្រាប់តែច្រលោតខឹងខ្លួនឯងឡើងមករាល់ទង្វើរពីមុន ទប់មិនទាប់លើកដៃវាយចង្កូតឡានខ្លាំងៗ ជើងជាន់ហ្គ៊ែរមួយអស់ៗ។
ទឺតតតតត!!!
សម្លេងសុីភ្លេរឡានមួយទំហឹងរបស់ឡានដឹកអីវ៉ាន់នៅផ្លូវធំបំបែកជាបួន សុីភ្លេរទៅកាន់ឡានជុងហ្គុកដែលបើកលឿនដូចហោះ គួបជាមួយឡានដឹងអីវ៉ាន់នោះផងក៏..
ផាំង!~~
ឡានរបស់រាងក្រាស់ត្រូវបុកមួយទំហឹងចំពាក់កណ្ដាលបណ្ដាលឲខ្ទាតចេញក្រឡាប់ជាច្រើនសារ បែកប្រេងហូរចេញមកដាបពេញថ្នល់។

<អក៎!..អ្ហឹក!..ថេយ៍!~~> ជុងហ្គុកផ្នែកក្បាលត្រូវបានបោកជាមួយនឹងកញ្ចក់ឡានហើយចង្កូតបណ្ដាលឲវាហូរឈាមមកដាបពេញខ្លួន។ នាយប្រែជាអស់ដៃអស់ជើងទន់ខ្លួនកម្រើកលែងបានតទៅទៀត ភ្នែកផ្ដើមស្រវាំងវិលមុខក៏ហេតុថាក្បាលត្រូវបានបោកធ្ងន់ពេក។ ប៉ុន្តែអ្វីដែលនាយមិនភ្លេចគឺជាឈ្មោះរបស់មនុស្សម្នាក់ដែលនាយបានស្រឡាញ់។

<អ្ហឹកៗ!..ថេយ៍!..អឹក៎!!~~> រាងក្រាស់ដែលនៅក្នុងឡានក្រឡាប់ ជើងត្រូវជាប់ជាមួយនឹងផ្នែកក្រោមកៅអីគ្មានកម្លាំងដកវាចេញមក ព្រោះបានបាក់ហើយ ក៏ប៉ុន្តែដៃរបស់នាយប្រឹងស្រវាយកទូរស័ព្ទដើម្បីខលទៅមនុស្សម្នាក់ជាលើកចុងក្រោយ ព្រោះថាវាអាចនឹងគ្មានសង្ឃឹមបានជួបគេជាថ្មីម្ដងទៀតឡើយ។
។ រីងៗ!!~~
<ហាឡូ! ជុងហ្គុក បងនៅឯណា៎?..មិច*...> ថេយ៍គ្រាន់តែឃើញលេខរបស់នាយខលចូល ដៃមិនចាំយូរចុចទទួលយ៉ាងរហ័ស សួរនាំទាំងក្ដីបារម្ភ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now