ភាគទី05: ខ្ញុំនៅជួយបង!

1.6K 110 0
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថ្ងៃនេះគឺជាថ្ងៃអាទិត្យដូច្នេះហើយសាលាគឺមិនរៀនឡើយ ថេយ៉ុងក្រោកតែងខ្លួនតាំងពីព្រលឹម ហាក់សប្បាយចិត្តប្លែកជាងរាល់ដង។
+ម៉ោង7:00នាទីនៅភូមិគ្រឹះចន

<លោកប៉ាទៅធ្វើការហើយរឺ> ថេយ៍ ដែលកំពុងចុះមកពីកាំជន្ដើរផ្ទះ រត់មកអោបលោកចនយ៉ាងលឿនតាមទម្លាប់។

<បាទ..ថ្ងៃនេះទៅណា៎មែនទេថេយ៍?> អ្នកជាវ័យចំណាស់លើកដៃអង្អែលសក់កូនតិចៗ ក៏មាននូវវត្តមានរបស់អ្នកស្រីគីមនៅក្បែរផងដែរ។

<បាទ គឺទៅលេងផ្ទះជីមីន> ថេយ៍ លែងចេញពីការអោបញញឹមទៅកាន់គាត់តិចៗ។

<ខំរៀនផង កុំបុិនដើរលេងពេក> អ្នកស្រីគីម

<អៅ..ក៏ខំហើយតើ លោកប៉ាមើលម៉ាក់ចុះ>ថេយ៍ ធ្វើរឹកញិកញ៉ក់ដាក់អ្នកជាឪពុកម្ដាយ អាចថាជីវិតរបស់រាងតូចតាំងពីក្មេងមកដែលចូលមករស់នៅជាមួយលោកចនគឺមានក្ដីសុខខ្លាំងណាស់ ខុសឆ្ងាយពេលដែលនៅជាមួយឪពុកបង្កើតព្រោះគាត់តែងតែស្រវឹងធ្វើបាបអ្នកស្រីគីមរាល់ថ្ងៃ។

<ហុឹស..ដើរលេងឲសប្បាយទៅណា៎ប៉ាទៅធ្វើការហើយ>

<បាទ> បន្ទាប់ពីនិយាយសំណេះសំណាលរវាងឪពុកកូនហើយ លោកចនក៏ដើរចេញក្រៅមានអ្នកបើកឡានជូនទៅធ្វើការបាត់ទៅ។

<កូនទៅផ្ទះជីមីនអីឡូវមែនទេ?>អ្នកស្រីគីម

<បាទ ម៉ាក់មានអ្វីរឺ?>

<អត់ទេ ម៉ោងប៉ុន្មានកូនមកវិញ>

<មិនដឹងដែរ..ចាំកូនទូរស័ព្ទប្រាប់ពេលក្រោយណា៎..ជុប!*កូនទៅហើយ> ថេយ៍ ថើបថ្ពាល់អ្នកជាម្ដាយបន្តុចក៏រត់ចេញទៅ អ៊ំឈឿនជាអ្នកបើកឡានផ្ទាល់របស់ថេយ៍ជាអ្នកជូនទៅ។

<មិនដឹងថាកូនជុងពេលនេះធំបុិនណា៎ទៅហើយទេ?> អ្នកស្រីគីម សម្លឹងដំណើររបស់កូនខ្លួនរត់ចេញទៅ ចិត្តនឹកដល់ពីរនាក់ម្ដាយកូនគឺជុងហ្គុកនឹងអ្នកស្រីចន គាត់មិនដែលមានចិត្តគុំស្អប់បន្តិចនោះទេ កន្លងមកមានតែនឹកអាណិត។

ពេលវេលាចេះតែដើរទៅមុខក្រូសៗ ទ្រនិចក៏លោតចូលម៉ោង12ថ្ងៃត្រង់បាត់ទៅហើយ។
+ Jeon group
តុកៗ!!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》On viuen les histories. Descobreix ara