ភាគទី22:បងអាចថើបអូនបានទេ!?

1.9K 102 0
                                    

Note: សូមទោសពាក្យសម្ដីមិនសមគួរ (Not🔞 butតិចៗ)

ងុឺត!!~~
រំលងអស់ប្រហែលកន្លះម៉ោងជាងសម្លេងជាន់ហ្វ្រាំងឡានឈប់នៅមុខផ្ទះ ដល់ថ្នាក់ចេញសំណាមកង់ឡានព្រោះបើកលឿនពេកចាប់ហ្វ្រាំងមិនចង់សុី!
ជុងហ្គុកបើកទ្វារឡានបោះជំហានចុះចេញយ៉ាងលឿនដកទូរស័ព្ទយកមកបញ្ជាំងពិលរត់សម្ដៅចូលក្នុងផ្ទះតាមចិត្តដែលអន្ទះសារប៉ុន្មាននាទីមុននោះ ព្រះអឺយ ផ្ទះឲឡើងងឹតស្លុបដូចផ្ទះខ្មោចបោះបង់ចោល ភ្លឺដោយសារតែបន្លឺផ្លេកបន្ទោរបាញ់មក ឃើញសភាពហើយមិនដឹងជាថេយ៍គេញ័រខ្លួនខ្លាចយ៉ាងណាទេ?
ក្រឹកៗ!!!
សម្លេងចាក់គន្លឹះទ្វារបន្ទប់ ធ្វើឲរាងតូចផ្ដើមភ័យហើយក៏អរលាយចូលជាមួយគ្នាមួយរំពេច ភ្នែកចាប់ផ្ដើមរំពៃមើលថាគេជាអ្នកណា គេភ័យត្រង់ថាបើសិនម្នាក់ដែលកំពុងចាក់សោរបន្ទន់ចូលមកនោះមិនមែនជុងហ្គុក តើវាទៅជាយ៉ាងណាទៅ? ក្នុងចិត្តពេលនេះគ្មានអ្វីក្រៅពីបន់ស្រន់ឲម្នាក់ដែលនឹងមកនោះគឺជា ចន ជុងហ្គុក មនុស្សជាទីស្រឡាញ់របស់គេតែម្ខាង!
ក្រាក!!
ទ្វារបន្ទប់បានបើកឡើង ក្ដីសង្ឃឹមរាប់រយហោះចូលក្នុងខ្លួនរាងតូចឲធូរទ្រូងដូចដកបន្លាចេញពីទ្រូង ព្រោះម្នាក់ដែលបើកមកនោះគឺជាជុងហ្គុករបស់គេនឹងឯង។

<ហ្ហឹកៗ..ជុង!!!~~> ថេយ៍ហៅឈ្មោះរបស់នាយដោយអារម្មណ៍ត្រេកអរជាប៉ុនពេក ទីបំផុតនាយមកហើយ! ជុងហ្គុកនាយម្ដេចនឹងចាំយូរនោះខំស៊ុតឡានមកមួយអស់លេខទៅហើយ ក៏រហ័សរត់ចូលទៅអោបក្រសោបរាងតូចយកមកផ្អឹបជាប់ទ្រូងក្នុងរង្វង់ដៃជាការលួងលោមបំបាត់ភាពភ័យខ្លាចរបស់គេ!

<អស់អីហើយៗ..កុំខ្លាច..យើងនៅទីនេះហើយ..កុំយំថេយ៉ុង!~> រាងក្រាស់អោបថេយ៉ុងជាប់លើកដៃទៅអង្អែលសក់គេចុះឡើងតិចៗពោលពាក្យសម្ដីទន់ភ្លន់បំបាត់ភាពភ័យខ្លាចរបស់គេ នាយដឹងចង្វាក់បេះដូងថេយ៍កំពុងតែភ័យព្រោះនាយអោបថេយ៍ដកដង្ហើមញ៉ាប់យំឡើងដង្ហក់ បេះដូងរបស់រាងតូចចង់បុកមកក្រៅទៅហើយ កាលនៅកុមារភាពក៏ជានាយដែលចាំលួងក្នុងស្ថានការបែបនេះ អ្វីផ្សេងនាយមិនខ្វល់មិនរវល់ជាមួយឡើយ តែរឿងមួយនេះមួយ នាយពិតជាអត់មិនបាននឹងការផ្ដល់ភាពកក់ក្ដៅ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now