ភាគទី02:

2K 130 0
                                    

8ឆ្នាំក្រោយ ពេលវេលាវិលចុះវិលឡើងដើរលឿនដូចថ្ងៃ គ្មានវិនាទីណាមួយដែលពេលវេលារងចាំយើងនោះទេ វាមានតែមនុស្សយើងខ្លួនឯងដែលតែងតែរងចាំពេលវេលានោះមកដល់មិនដាច់។

ក្មេងប្រុសម្នាក់ដែលត្រូវឪពុកបង្កើតដេញចេញពីភូមិគ្រឹះជាមួយម្ដាយ លែងជាប់ទាក់ទងជាមួយត្រកូលចនបន្តទៀត ពេលនេះនាយធំពេញវ័យអាយុ18ឆ្នាំ រូបរាងមាំក្រាស់ខ្ពស់ស្រឡះសង្ហារ អាចឆាបយកបេះដូងនាងៗដែលបានឃើញនាយភ្លាម ចិញ្ចើមក្រាស់មិនបាច់គូ ក្រសែភ្នែកមុតស្រួចមាំមុខមិនដែលរីកហើយក៏មិនសម្ដីដូចគ្នា។ ប៉ុន្តែគេបែរជាមកធ្វើការលក់អ្វីក្នុងម៉ាតមួយកន្លែងក្នុងទីក្រុងសេអ៊ូលទៅវិញ ។

<បងសង្ហារស្ករគ្រាប់នេះមួយកំប៉ុងប៉ុន្មាន> ក្មេងសិស្សសាលា2-3នាក់តែងតែមកម៉ាតនេះស្ទើររាល់ថ្ងៃដើមជួបមុខនាយធ្វើរឹកផ្អៀងផ្អងកាចរឹករាងដើម្បីឲនាយក្រាស់គេចាប់អារម្មណ៍។

<2$> មួយម៉ាត់ចប់ សម្លឹងមុខពួកនាងធម្មតាមិនខ្ចីសូម្បីញញឹមបន្តិចក៏គ្មាន ប៉ុន្តែមិនថ្វីឡើយបើមុខនាយសង្ហារយ៉ាងនេះ។ ប្រាប់ចុះក្នុងម៉ាតនេះលក់ដាច់តែជាមួយក្មេងស្រីសិស្សសាលាទេ ព្រោះពួកនាងមកទិញដើម្បីបានឃើញមុខជុងហ្គុក ម្ចាស់ហាងដឹងក៏មិនហ៊ានស្ដីថាឲនាយដែរ ទោះមុខនាយចងបាញ់មិនរាក់ទាក់យ៉ាងណា៎ក្ដី មានតែតាមទ្រយល់ចិត្តថែម។

<បងជុង ថ្ងៃនេះមិនទៅរៀនទេរឺ?> Ga eunmi ក្នុងចំណោមមិត្តនាងប៉ុន្មាននាក់នៅក្រោយខ្នង នាងជាកូនស្រីអ្នកមានទ្រព្យមុខមាត់ក្នុងសង្គមគួរសមដែរ អ្នកមានល្មមៗមិនហ៊ានក្អកនឹងគ្រួសារនាងឡើយ ដើរចូលមកសួរជុងហ្គុកថែមទាំងបុកស្មាសិស្សស្រីដែលសួរតម្លៃស្ករគ្រាប់មិញនោះទៀត។ ចរិយាសម្បត្តិរបស់នាងគឺស្អាតឆើតឆាយប៉ុន្តែគឺឆ្មើងឆ្មៃហើយក៏ឆ្នាស់ខុសរបៀប។

<អត់ទេ> ជុងហ្គុក ឆ្លើយតបធម្មតាទៅនាង នាងស្គាល់នាយព្រោះរៀនសាលាជាមួយគ្នា។

<ណែ!..នាងឯងនៅឈរដល់កាលទៀត ម្ដេចមិនស្លន់ចេញទៅ> លីយីម

<បែបចង់ឲគេធាក់ចេញហើយមើលទៅ>ម៉ូណានឹងលីយីម គឺជាមិត្តរបស់Ga eunmi អាចថាជាបរិវាក៏បានដែរ ស្ដីឲសិស្សស្រីដែលទិញស្ករគ្រាប់នោះនឹងមិត្តៗរបស់នាងដដែល ព្រោះពួកនាងមិនព្រមចេញថែមទាំងសម្លក់ពួកគេទាំងបីទៀត។ eunmiនាងត្រឹមគងដៃលើគ្នាញញឹមគែមមាត់សម្លឹងលើសម្លឹងក្រោម មិនចាំបាច់ហត់មាត់ព្រោះមានខ្ញុំបម្រើចាំជេរជំនួស។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now